ព័ត៍មានទាន់​ហេតុការណ៏
Search
១

កាកបាទក្រហមកម្ពុជា​បរិច្ចាគ​ថវិកា​១​ម៉ឺន​ដុល្លា ជួយ​ដល់​ជនរងគ្រោះ​ដោយរ​ញ្ជួ​ញ​ដី​នៅ​នេ​ប៉ាល់​

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ជនរងគ្រោះ​ក្នុង​គ្រោះរ​ញ្ជួ​ញ​ដី​នៅ​ប្រទេស​នេ​ប៉ាល់ និង​សូម​ចូលរួម​ផ្តល់​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លា​អាមេរិក​ជួន​ចំពោះ​កាកបាទក្រហម​ប្រទេស​នេ​ប៉ាល់​។​

​ ​យោងតាម​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា ខ្ញុំ​មាន​សេចក្តី​តក់ស្លុត​និង​រន្ធត់​យ៉ាងខ្លាំង​នៅពេល​ទទួលដំណឹង​ថា​ភ័យន្តរាយ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​និង​ខូចខាត​ដ៏​ធំ​សម្បើម​ដោយសារតែ​មានការ​រ​ញ្ជួ​ញ​ដី​ដ៏​ខ្លាំងក្លា​ដែលមាន​កំលាំង​៧,៩​រិច​ទ័​រ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥​នៅក្បែរ​ទីក្រុង​កាត​ម៉ាំង​ឌូ​នៃ​ប្រទេស​នេ​ប៉ាល់​។​

​ ​នៅក្នុង​សារលិខិត​នោះបាន​ឲ្យ​ដឹង​ទៀតថា ក្នុងនាម​គណៈកម្មាធិកា​រ​កណ្តាល​សមាជិក​បុគ្គលិក​អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់​ខ្ញុំ​សូម​ចូលរួម​តាម​លោក​សាន ជាវ​ថា​ផា ប្រធាន​កាកបាទក្រហម​នេ​ប៉ាល់​ជូន​ចំពោះ​ប្រជាជន​នេ​ប៉ាល់ ពិសេស​គ្រួសារ​ជនរងគ្រោះ​និង​អ្នក​ដែល​បាន​បាន​បាត់​សាច់ញាតិ​របស់ខ្លួន​

​នូវ​ការរំលែក​ទុក្ខ​ក្រៀមក្រំ​ជាទីបំផុត​ជាមួយនឹង​ថវិកា​វិភាគទាន​ចំនួន​១​ម៉ឺន​ដុល្លា​អាមេរិក​ដើម្បី​រួមចំណែក​ដល់​ប្រតិបត្តិការ​ជួយសង្គ្រោះ​សំរាលទុក្ខ​លំបាក​ជនរ​ង​គ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ធម្មជាត​នេះ​។​

​ ​ជាមួយគ្នានេះដែរ​កាកបាទ​ក្រហម​កម្ពុជា សូម​អំពាវនាវ​ដល់​ស​ហគ​មន៍​អន្តរជាតិ​ធ្វើ​សកម្មភាព​ឲ្យ​បាន​ឆាប់ៗ​នេះ​ដើម្បី​ជួយ​ប្រទេស​នេ​ប៉ាល់​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ក៏ដូចជា​ស្តារឡើងវិញ​នៅ​តំបន់​កាត​ម៉ាំង​ឌូ ដែលមាន​វប្បធម៌​ដ៏​រុងរឿង​។​ ​យើងទាំងអស់គ្នា​សូម​បន់ស្រន់​ឲ្យ​ប្រជាជន​នេ​ប៉ាល់​មាន​សេចក្តីសុខសាន្ត​ហើយ​ខ្ញុំ​មាន​ជំនឿ​ជឿជាក់ថា​ប្រជាជន​នា​ប៉ាល់​នឹងធ្វើ​ការប្តេជ្ញាចិត្តថា​នឹង​ស្តារ​ប្រទេស​នេ​ប៉ាល់​ឡើងវិញ​ឲ្យ​ឆ្លង​ផុតពី​ការបំផ្លិចបំផ្លាញ​នេះ​។​

គួរ​បញ្ជាក់ថា​គិតដល់​ត្រឹម​ថ្ងៃ​ចន្ទ​នេះ​មនុស្ស ស្លាប់​កើនឡើង​ដល់​ជាង ៣​ពាន់​នាក់ និង​ជាច្រើន​នាក់​ផ្សេងទៀត​បន្ត​បាត់​ខ្លួន​។ ក្រុម​ជួយសង្គ្រោះ​ជាតិ​និង​អន្តរជាតិ​កំពុង​ស្វះស្វែង​ជួយសង្គ្រោះ​អ្នក រស់រានមានជីវិត ប៉ុន្តែ​ក្រុម​នេះ​ប្រឈមមុខ​គ្រោះថ្នាក់​និង​ឧបសគ្គ​ជាច្រើន​ផងដែរ ដោយសារ​ពួកគេ​មិនអាច​ចូលទៅ​កាន់​តំបន់​ដាច់​ស្រ​យ៉ា​ល ឬ​តំបន់ភ្នំ ហើយ​រលក​រញ្ជួយ​នៅ​បន្ត​មាន​ឥទ្ធិពល ខណៈដី​ក៏​បន្ត​បាក់​ធ្លាក់​ផង​។ បញ្ហា​គ្រោះមហន្តរាយ​រញ្ជួយ​ដី​នៅ​នេ​ប៉ាល់​សម្លាប់​មនុស្ស​រាប់ពាន់​នាក់ នេះ​បានធ្វើអោយ​ពិភពលោក​ទាំងមូល​សោកសង្រេង​ជាខ្លាំង​។ ស្ថាប័ន​អន្តរជាតិ ប្រទេស​ជា​មិត្ត រួមទាំង​ស្ថាប័នឯកជន​ធំៗ​ប្រកាស​គាំទ្រ​ទាំង​ថវិកា និង​ស្មារតី ដោយ​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់ និង​បញ្ជូន​ក្រុម​សង្គ្រោះ​របស់ខ្លួន​ទៅកាន់​ប្រទេស​នេ​ប៉ាល់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684