ព័ត៍មានទាន់​ហេតុការណ៏
Search
0108

ជនសង្ស័យ​ម្នាក់​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​

បន្ទាយមានជ័យ ៖ នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៥ នៅ​វេលា​ម៉ោង​៣​និង​០០​នាទី​ល្ងាច កងកម្លាំង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចំនួន​៥​នាក់​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ជា​ដា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ​គឹម បញ្ញា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤​ នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ពី​បទ​ប្រើ​អំពើ​ហិង្សា​វាយតប់​ទៅលើ​ប្រពន្ធ​ឈ្មោះ មិន​ ស្រីណូ ​ភេទ​ស្រី អាយុ​២៣​ឆ្នាំ បណ្ដាល​ឲ្យ​ជាំ​ភ្នែក ​និង​ឈើ​ចាប់​ពេញ​ខ្លួនប្រាណ​។ ​

យោង​តាម​បណ្ដឹង​ជនរងគ្រោះ​ជា​ប្រពន្ធ​បាន​ដាក់​ពាក្យបណ្ដឹង​សុំ​ឲ្យ​សមត្ថកិច្ច​ចំណាត់ការ​តាមច្បាប់​របស់​ប្ដី​ ព្រោះ​អី​ប្ដី​របស់​គាត់​ចាប់តាំងពី​បាន​គ្នា​រយៈពេល​មួយ​ឆ្នាំ​កន្លងមក​គេ​តែងតែ​ប្រើ​អំពើ​ហិង្សា​ជា​ញឹកញាប់​ទៅលើ​ប្រពន្ធ ​ជាក់ស្ដែង​លើក​នេះ​រូប​នាង​មាន​ផ្ទៃពោះ​៧​ខែ​ផង​ស្រាប់តែ​ត្រូវ​ប្ដី​វាយ​ធ្វើបាប​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ទ្រាំ​រស់នៅ​មិនបាន​ក៏​ដាច់ចិត្ត​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​រក​យុត្តិធម៌​ឲ្យ​។​ បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​សារភាព​ថា ​រូបគេ​ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ជា​ញឹកញាប់​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684