ព័ត៍មានទាន់​ហេតុការណ៏
Search
0109

យុវជន​ម្នាក់ យក​កាំបិត​កាប់​ទៅលើ​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់ ​បន្ទាប់ពី​មាន​ទំនាស់​ពាក្យ​សម្តី​ក្នុង​វង់​ផឹកស៊ី​

កណ្តាល ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់ ដោយ​ត្រូវ​យុវជន​ម្នាក់ទៀត​យក​កាំបិតប៉័ងតោ​កាប់​ចំ​ក​ផ្នែក​ខាងក្រោយ បន្ទាប់ពី​មាន​ទំនាស់​ពាក្យ​ស្តី​គ្នា​ក្នុង​ពេល​ផឹកស៊ី។ ហេតុការណ៍​នេះ កើត​ឡើង​កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ស្វាយ ឃុំ​ពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល់។ នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ណេង រ៉ា​ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​ទួល​ស្វាយ ឃុំ​កំពង់​កុង ស្រុក​កោះធំ រង​របួស​ត្រូវ​ចំ​ក​ពីក្រោយ​០១​កាំបិត។ រីឯ​ជនល្មើស​ឈ្មោះ ឃី តយ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ ឃុំ​កើតហេតុ​ជាមួយគ្នា ក្រោយ​កើតហេតុ​បាន​គេច​ខ្លួនបាត់​។​

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅវេលា​កើតហេតុ​ខាងលើ ជនរង​គ្រោះ​, ជនល្មើស រួម​និង​បងប្អូន​ជីដូនមួយ​ទាំងអស់​ប្រហែល​១០​នាក់​បាន​ផឹកស៊ី ជាមួយគ្នា ហើយ​ខណៈ​ពេល​កំពុង​ផឹកស៊ី ឈ្មោះ​ណេង រ៉ា​បាន​អួត​ក្អេងក្អាង​ថា ក្នុងចំណោម​ទាំងអស់គ្នា​ហ្នឹង អាណា ក៏​អញ់​មិន​ខ្លាច​ដែរ និង​បាន​ទាក់​ពាក្យសំដី​គ្នា​ស្ទុះ​មក​រក​វ៉ៃ​ឈ្មោះ ធឿន រិទ្ធី​ហើយ​ឈ្មោះ ឃី តយ ឃើញ​ក៏​ស្ទុះ​ចូល​ទៅ​ឃាត់​ស្រាប់តែ​ឈ្មោះ ណេង រ៉ា វាយ​ឈ្មោះ ឃី តយ ដួល​ទៅ​ដី ហើយ​ឈ្មោះ ឃី ឃាង ឃើញ​គេ វាយ​ប្អូន​ដួល ក៏​ស្ទុះ​ចូល​មក​ជួយ​ឃាត់ ហើយ​បាន​ជាប់ដៃ​គ្នា​ជាមួយ​ឈ្មោះ​ណេង រ៉ា ឈ្មោះ​ឃី តយ ក៏​បាន​គេចខ្លួន រួច​ស្ទុះ​ទៅ​ទាញ កាំបិតប៉័ងតោ មក​កាប់​ត្រូវ​ចំ​ក​ពីក្រោយ​ឈ្មោះ ណេង រ៉ា មួយ​កាំបិត​តែម្តង បន្ទាប់មក​ឈ្មោះ​ណេង រ៉ា រួម​និង​បងប្អូន ព្រួត​គ្នា​វាយ​ទៅលើ​ឈ្មោះ​ឃី ឃាង​ទៀត តែ​បាន​បងប្អូន​នៅ​ទីនោះ​ចូល​ជួយ​ឃាត់​ទើប​ឈ្មោះ ឃី ឃាង ដកខ្លួន​រត់ចេញ​តែម្តង​។ ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀត​ថា ករណីនេះ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​និង​ប៉ុស្តិ៍​កំពង់​កុង​កំពុង​ស្រាវជ្រាវ រក​ជនល្មើស​និង​ក៏​សាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684