ព័ត៍មានទាន់​ហេតុការណ៏
Search
78f6992ed185536643babddcf3781d35

ឧបករណ៍​អាំង​ឌីកាទ័រអាកាស​ធាតុ​​ប្រាប់ថា អាកាស​ធាតុ EL Nino កំពុ​ងបង្ហាញ​ទ្រង់​ទ្រាយ​ហើយ

 

ឧបករណ៍​អាំង​ឌីកាទ័រ​ កំពុង​តែ​ងាក​រេ​បង្ហាញ​ឲ្យ​ឃើញ​ពីកា​រកើត​ចេញ​ជា​ទ្រង់ទ្រាយ​នៃ​អាកាស​ធាតុ​ EL Nino ហើយ។ ការិយាល័យ​ឧតុនិយម​អូស្ដ្រាលី បាននិយាយ​ដូច្នេះ​កាលពីថ្ងៃអង្គារ។

សីតុណ្ហភាព​របស់​ទឹកសមុទ្រ​នៃមហាសមុទ្រ​ប៉ាសីុហ្វិក នៅពេលនេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពីកម្រិត​ឡើងហួស​ពីកា​រចាប់​ផ្ដើមនៃ​អាកាស​ធាតុ EL Nino ពេល​ដែល​ជំនោរ​ខ្យល់​បែរ​ជា​ធ្លាក់​ចុះ​ខ្សោយ​ទៅកាលពី​ប៉ុន្មានសប្ដាហ៍​កន្លង​មក។ តើករណី​បែបយ៉ាង​នេះ​នៅតែ​កើត​មាន​ជា​បន្ដ​មែនឬ? នេះ​ជាការ​លើកឡើង​ពីការិយាល័យ​ឧតុនិយម​ ហើយ​បើ​យ៉ាង​ដូច្នេះ​មែន អាកាស​ធាតុ EL Nino មួយ​នឹង​វិវត្ដ​មែន​ហើយ។ ការិយា​ល័យ​ដដែលនេះ​លើកយក​មក​និយាយ​ថា ព្រឹត្ដិការណ៍​នៃអាកាស​ធាតុ​នឹង​មក​ដល់​យ៉ាង​ហោច​៧០​ភាគរយ​ ដែលសក្ដានុពល​របស់វា​នឹង​កើន​ឡើង​នៅដើមខែ​មិថុនា ខាងមុខ​នេះ។

ឥទ្ធិពល​ EL Nino អា​ច​បណ្ដាល​ឲ្យភ្លៀង​ធ្លាក់ចុះ​មក​ទាប​នៅប្រទេស​អូស្ដ្រាលី និង​អាសីុ ហើយ​បែរ​ជា​ភ្លៀងធ្លាក់យ៉ាង​​ជោកជាំ​នៅតំបន់​អាមេរិក​ខាងត្បូង​ទៅវិញ។

ជា​លក្ខខណ្ឌ​ដែលមិនអំណោយផល​នោះ​ គឺ​កើត​មាន​ចំពោះ​ស្រូវ​សាលី និង​ផលិត​ផល​ស្ករ​ជាសកល​នឹង​កើនតម្លៃ។ តម្លៃស្ករ​ស​នឹង​កើន​ឡើង​ ប្រសិនបើ​អាកាស​ធាតុ EL Nino ពិត​ជា​បង្ហាញវត្ដមាន​របស់វា​មក៕

..



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684