ព័ត៍មានទាន់​ហេតុការណ៏
Search
0144

យុវជន​ម្នាក់​បើក​ម៉ូតូ​លឿន ជ្រុល​ទៅ​បុក​គូថ​រថយន្ត​ដឹកទំនិញ​ពីក្រោយ ដួល​បោក​ក្បាល​ស្លាប់ មួយ​រំពេច​

កណ្ដាល ៖ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​មួយ​រំពេច​បន្ទាប់ពី​បើក​ម៉ូតូ honda dream Di(​អា​សង់​ប៊ិច​) ធុន​c110 ពណ៌​ខ្មៅ សេរី​ឆ្នាំ​2012 ក្នុង​ល្បឿន​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ជ្រុល​ទៅបុក គូថ​រថយន្ត​ដឹកទំនិញ ម៉ាក ហ៊ីយិន​ដាយ ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​បោក​ក្បាល​ខ្ទប់​និង​តួ​រថយន្ត​ស្លាប់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​ កាលពី​ថ្ងៃទី​២៦.០៤.២០១៥​វេលា​ម៉ោង​១៧.១៥​នាទី នៅ​ចំណុច​ភូមិ​ព្រែក​ក្តី​ ឃុំ​ព្រែកតាទែន​ស្រុក ពញាឮ ខេត្តកណ្តាល​លើ កំណាត់​ផ្លូវជាតិ​លេខ ៥ ចន្លោះ​គីឡូម៉ែត្រ លេខ​24-25​។​-បង្ក​ឡើង​ដោយ​ម៉ូតូ​០១​គ្រឿង​ម៉ាក honda dream Di(​អា​សង់​ប៊ិច​) ធុន​c110 ពណ៌​ខ្មៅ សេរី​ឆ្នាំ​2012​ស្លាក​លេខ ភ្នំពេញ​1BO.3105​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ទៅបុក​គូថ​រថយន្ត​គេ​ពីក្រោយ​។

របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ល្បឿន​លឿន​លុះដល់​ចំនុច​កើតហេតុ​ចន្លោះ​គីឡូម៉ែត្រ លេខ​24-25 ម៉ូតូ​០១​គ្រឿង​ម៉ាក honda dream Di(​អា​សង់​ប៊ិច​) ធុន​c110 ពណ៌​ខ្មៅ សេរី​ឆ្នាំ​2012​ស្លាក​លេខ ភ្នំពេញ​1BO.3105​បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​ជាមួយ​រថយន្ត លុះដល់​ចំនុច​កើតហេតុ​ក៏​ជ្រុល​ទៅ​បុក គូទ​រថយន្ត​ម៉ាក​hyundai​ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​3C.8713 ដែល​កំពង់​ចត​នៅ​ចិញ្ចើម​ផ្លូវ​ខាងស្តាំ ទិសដៅ​ស្របគ្នា​ បណ្តាល​ឲ្យ​បោក​ខ្ទប់​និង​ជញ្ជាំង​រថយន្ត​ស្លាប់​មួយ​រំពេច។​ចំណែកឯ​អ្នកបើកបរ​រថយន្ត​hyundai​ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​3C.8713 អ្នកបើកបរ​(​រត់គេចខ្លួន​។​

ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច ជំនាញ​ បាន​ចុះ​ដល់​កន្លែង​ជួយ​សម្រួល​ចរាចរណ៍​ដើម្បី​កុំ​ឲ្យ ស្ទះចរាចរណ៍​រួច​នាំ​យក​មធ្យោបាយ​ពាក់ព័ន្ធ​មក​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​អង្កេត​ស្រាវជ្រាវ នឹង​ចាត់​ការ​បន្ត តាម​នីតិវិធី​ច្បាប់​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល ស្លាប់ ឈ្មោះ​ផាន ចាន់​វុទ្ធី​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​ទីលំនៅ​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ភ្នំ​បាត ស្រុក​ពញា​ឭ លុះ​ពេល​បើកបរ​មកដល់​កន្លែង​កើតហេតុ​ក៏​បាន​បុក​។ ចំណែក​សាក​សព្វ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ហៅ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684