ព័ត៍មានទាន់​ហេតុការណ៏
Search
0153

ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​រន្ទះបាញ់​ស្លាប់​មនុស្ស​ម្នាក់​នៅ​ស្រុក​ព្រៃនប់​

ព្រះសីហនុ ៖ បុរស​ម្នាក់​បាន​ត្រូវ​រន្ទះបាញ់​ បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ក្នុង​ខណៈពេល​កំពុង​អង្គុយ​ជ្រក​ភ្លៀង​ក្រោមផ្ទះ​ កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​២៦​មេសា​ស្ថិតនៅ​ភូមិ​វាល​ធំ​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា​សព​ជនរងគ្រោះ​មានឈ្មោះ​វ៉ា​ហុង​អាយុ​២៧​ឆ្នាំ​មាន​មុខរបរ​កសិករ​ស្នាក់នៅ​កន្លែង​កើតហេតុ​ខាងលើនេះ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ឆ្លងតាម​ការពិនិត្យ​ស្លាកស្នាម​បញ្ជាក់​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​សារ​រន្ទះបាញ់​ប្រាកដ​មែន​មិន​ពាក់ព័ន្ធ​និង​ករណី​ផ្សេង​នោះទេ​។ ជាមួយគ្នានេះ​ផង​ដែរ​ក្នុងនាម​កិច្ច​ការ​មនុស្សធម៌​លោក​ឧត្តមសេនីយ៍​ត្រី​ហេង ប៊ុន​ទី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ក៏​បានធ្វើ​ការឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​សព​ជា​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ និង​លោក​វរសេនីយ៍ត្រី ​ញែម​ចំរើន​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ ព្រៃនប់​ក៏​បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ និង​អង្ករ​២​បាវ​តូច​ស្មើ​និង​៥០​គីឡូ​គ្រាម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684