ព័ត៍មានទាន់​ហេតុការណ៏
Search
5722

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៦​ខែមេសា​កើតឡើង​១០​លើក​ស្លាប់​០៤​នាក់​របួសធ្ងន់​ស្រាល​២០​នាក់

ភ្នំពេញ ៖ យោង​តាម​របាយ​ការណ៍​ពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១០​លើក ក្នុងនោះ​យប់ ០៣​លើក​, បណ្តាលឲ្យ​មនុស្ស​ស្លាប់ ០៤​នាក់ (​ស្រី​ម្នាក់​) រងរបួស​ធ្ងន់ ១០​នាក់ (​ស្រី​៣​នាក់​),​និង​របួសស្រាល ១០​នាក់ (​ស្រី​ម្នាក់​)​។​

​ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ចំនួន ១៧ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១១​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន ០៥​គ្រឿង​,​រថយន្ត​ធុន​ធំ ០១​គ្រឿង​។​

​ របាយការណ៍​ដដែល​ប្រាប់​បន្ត​ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្មើស​ល្បឿន ០៤​លើក​,​ប្រជែង​គ្រោះថ្នាក់ ០២​លើក​,​មិន​ប្រកាន់​ស្តាំ ០១​លើក និង​បត់​គ្រោះថ្នាក់ ០៣​លើក។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១៥​នាក់ (​យប់​៥​នាក់​) ។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្តទៀត​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន ១០៤​គ្រឿង (​រថយន្ត​ធំ​៦២​គ្រឿង​) ស្មើ​និង ១០៤​ករណី ,​ករណី​ល្មើស​ក្រដាស​ស្នាម​៥៣​គ្រឿង ស្មើនឹង​៥៣​ករណី ,​ចំពោះ​ករណី​ល្មើស​បច្ចេកទេស​មាន​៥១​គ្រឿង ស្មើ​និង​៥១​ករណី​ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​៧០៨​គ្រឿង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684