ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-04-29-full-F

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៨​ ខែមេសា​ កើតឡើង​១៩​លើក ​ស្លាប់​៨​នាក់​ របួសធ្ងន់-​ស្រាល​៥១​នាក់​

 

ភ្នំពេញ ​៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​ចំនួន​១៩​លើក ក្នុង​នោះ​យប់​០៨​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់​(​ស្រី​២​នាក់​) រង​របួស​ធ្ងន់ ១៩​នាក់ (​ស្រី​៩​នាក់​),​និង​របួសស្រាល​៣២​នាក់ (​ស្រី​១២​នាក់​)​។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៩​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យាន​យន្ត​សរុប​៣៤​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​២២​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៩​គ្រឿង​,​រថយន្ត​ធុន​ធំ​២​គ្រឿង​,​យាន​ផ្សេងៗ​១​គ្រឿង ​និង​ថ្មើរជើង​៣​នាក់​។​

របាយការណ៍​ខាង​ប្រាប់​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​នោះ​រួមមាន ល្មើស​ល្បឿន​៨​លើក​,​ប្រជែង​គ្រោះថ្នាក់​២​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​បត់​គ្រោះថ្នាក់​៤​លើក​,​មិន​គោរព​សិទ្ធ​៤​លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​២១​នាក់​(​យប់​០៧​នាក់​)​។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន​៥២៤​គ្រឿង​(​រថយន្ត​ធ​១៧៤​គ្រឿង​)​ស្មើ​និង​៥៥៧​ករណី ,​ករណី​ល្មើស​ក្រដាស​ស្នាម​គ្រឿង​២៩៧​ស្មើនឹង​៣០៧​ករណី ,​ចំពោះ​ករណី​ល្មើស​បច្ចេកទេស​មាន​២២៧​គ្រឿង ស្មើ​និង​២៥១​ករណី​។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​១,២៥៥​គ្រឿង​៕

រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684