ព័ត៍មានទាន់​ហេតុការណ៏
Search
4931

សម្តេច​តេជោ ៖ ក្នុង​ករណី​សម្តេច ជា ស៊ីម ទទួលមរណភាព​, ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​

ព្រះសីហនុ ៖ នៅក្នុង​សេចក្តីថ្លែងការណ៍​នយោបាយ ចេញពី​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេច​នឹង​ធ្វើជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ក្នុងករណី​ដែល​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ទទួលមរណភាព​នោះ​។​

​ ​សម្តេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា យើង​បន់ស្រន់​ឱ្យ​សម្តេច ជា ស៊ីម មាន​អាយុ​យឺនយូរ … គាត់​នៅតែ​ជា​ប្រធាន CPP និង​នៅតែ​ជា​ប្រធានព្រឹទ្ធសភា ជា​រៀងរហូត ។ ក្នុងករណី​ដែល​គាត់​មរណកាល អ្នក​ដែល​ធ្វើជា​ប្រធាន​បក្ស​គឺ ហ៊ុន សែន បេក្ខជន​មាន​ស្រាប់​ហើយ​គ្រាន់តែ​ចាំ​បោះឆ្នោត​តែ​ប៉ុណ្ណឹង​ទេ ហើយ អ្នក​ដែល​ធ្វើជា​ប្រធានព្រឹទ្ធសភា​គឺ​ឯកឧត្តម សាយ ឈុំ ។ ខ្ញុំ​សូម​ប្រាប់​ឱ្យ​ហើយ ទៅ សូមកុំ​រង់ចាំ​ការបែកបាក់​ក្នុង CPP ព្រោះ CPP ធ្វើការ​មាន​កុងសង់ស៊ីស របស់គេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684