ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់អង្ករជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ចំនួន១៤០តោន
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកស្រី បានប្រគល់អង្កចំនួន១៤០តោនជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ ដើម្បីទុកចែកជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរួមមាន ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ទុរគតជននៅតាមសហគមន៍ និងជាពិសេសជូនប្រជាពលរដ្ឋដែលជួបផលប៉ះពាល់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយមនុស្សធម៌ជាអង្ករជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤នេះ បានធ្វើឡើងនារសៀលថ្ងៃទី០៦ មករា ឆ្នាំ២០២១ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកស្រី នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្រាប់ពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់អំណោយមនុស្សធម៌ជាអង្ករជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្នុងមួយអនុសាខាទទួលបានអង្ករចំនួន ១០តោន។ អង្ករដែលបានប្រគល់ជូនគឺសម្រាប់ ទុកចែកជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរួមមាន ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ទុរគតជននៅតាមសហគមន៍ និងជាពិសេសជូនប្រជាពលរដ្ឋដែលជួបផលប៉ះពាល់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅតាមបណ្តាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញរបស់យើង។

ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចនេះ លោកស្នើឲ្យអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ មេត្តាជួយផ្តល់ឲ្យដល់ដៃប្រជាពលរដ្ឋតាមរយៈការចុះសួរសុខទុក្ខតាមខ្នងផ្ទះ ដោយជៀសវាងការជួបជុំក្នុងទ្រង់ទ្រាយធំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបន្តថា សម្តេចប្រធាន តែងតែយកចិត្តទុកដាក់ និងគិតគូរឥតឈប់ឈរចំពោះសុខទុក្ខ សុខសុវត្ថិភាព ជីវភាពរស់នៅ និងការលំបាករបស់ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសជាពិសេសជនរងគ្រោះ និងជនងាយរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ។

លោកបន្តទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់បាយ និងវេទនាក្នុងជីវិតរស់នៅក្នុងសង្គមកម្ពុជាយើងឡើយ។ ភាពឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចទាំងទ្វេ បាននាំឲ្យប្រទេសកម្ពុជាស្ថិតក្នុងស្ថេរភាពនយោបាយ មានសន្តិភាពពេញបរិបូរណ៍ ទប់ស្កាត់បានទាន់ពេលវេលានៅជំងឺឆ្លងជំងឺកូវីដ-១៩និងមានការរីកចម្រើនលើគ្រប់វិស័យ ដោយទទួលបានកំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោមការចង្អុលបង្ហាញជាប្រចាំពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធានបានប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីឆ្លើយតបចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋនិងបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើន ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដែលបានកើតមានក្នុងមូលដ្ឋានរាជធានីភ្នំពេញដូចជា គ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ គ្រោះថ្នាក់ចរាចរណ៍ និងប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំងក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ-១៩ជាដើមស្របតាមទិសស្លោក”ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងការតាមដានប្រជាពលរដ្ឋ ដែលខ្វះខាត ទីទាល់ក្រ លោកតា លោកយាយចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ជនរងគ្រោះ និងជនងាយរងគ្រោះផ្សេងៗ ដោយមិនត្រូវទុកនរណា ឬប្រជាពលរដ្ឋណាមួយឱ្យអត់បាយស្លាប់ឡើយ៕
ដោយ ៖ ស្រីរ័ត្ន

សូមចុចអាន ៖
សូមចុចអាន ៖
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


