Connect with us

អាជីព

​៥ វិធី​ជំរុញ​ចិត្ត​ខ្លួន​ឯងនៅ​កន្លែង​ធ្វើការ​នៅ​ពេល​មាន​អារម្មណ៍​​មិន​ពេញចិត្ត​

បានផុស

នៅ

​អ្នក​មាន​អារម្មណ៍​ថា​មិន​ពេញ​ចិត្ត​នៅ​កន្លែងធ្វើការ​? ប្រសិនបើ​អ្នក​ចង់​បង្វែរ​វា​ហើយ​ទទួល​បាន​ការ​សរសើរ​និង​ការ​ទទួល​ស្គាល់​ដែល​អ្នក​សមនឹង​ទទួល​បាន​នោះ​ ​រឿង​មួយ​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​គឺ​ទុក​ឱ្យ​ការ​ងាររបស់​អ្នក​ធ្លាក់​ចុះ​។

យោង​តាមការ​ស្ទង់​មតិរបស់​ Gallup Poll នៃ​ក្រុមអ្នក​ធ្វើការ​នៅ​សហរដ្ឋអាមេរិក ៦៥%​នៃ​ប្រជា​ជន​បាន​រាយការណ៍​ពី​អារម្មណ៍​របស់​ពួកគេ​នៅកន្លែង​ធ្វើការ​ ហើយ​អារម្មណ៍​នោះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​អវិជ្ជ​មាន ​អាកប្បកិរិយា​និង​ផលិតភាព​ការងារ​ធ្លាក់​ចុះ​។ ​ខាង​ក្រោម​នេះ​ជាចំណុច​ខ្លះៗ​ដែល​ជួយឱ្យអ្នក​ចៀស​វាង​ការធ្លាក់​ទឹកចិត្ត​និង​ភាព​អស់សង្ឃឹម​។

១. ​ផ្តោតលើភាពជោគជ័យតូចតាច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើង​ទាំង​អស់គ្នា​សុទ្ធតែមានថ្ងៃនោះ​ ​ថ្ងៃដែលអ្វីៗ​គឺមិនរលូន​។ ​ឧទាហរណ៍ដូចជា​ ម៉ាស៊ីនព្រីន​កកស្ទះមុន​ពេល​​ការប្រជុំធំ ​អតិថិជនរបស់យើង​មិនខលមកយើងវិញ​ ​ថ្ងៃខ្លះ​យើងធ្វើឱ្យកំពប់​កាហ្វេលើ​អាវស​ ​ហើយ​ពេលខ្លះចៅ​ហ្វាយ​យើង​ទៅមើល​ឃើញ​អ្នកដទៃ​ដែលធ្វើ​ការងារ​ដែល​យើង​តែងតែ​ធ្វើជាប្រចាំ​នោះទៅ​វិញ​។ ​អ្នកជំនាញ​ផ្នែកទីផ្សារ Matt Keener បានផ្តល់​យោបល់ថា «ថ្ងៃដែលយើងជួបបែបនេះ ​ជួលកាលវាអាច​ឱ្យយើង​ជួបរឿងជោគ​ជ័យតូច​មួយក៏ថាបាន» ។  ​នៅពេលដែល​យើងស្វែង​រកភាព​ជោគជ័យ​តូចតាច​មួយនោះយើង​ត្រូវ​បង្ខំ​ខួរក្បាលរបស់​យើង​ឱ្យ​បង្វែរ​ទៅរកតែ​ផលវិជ្ជមាន​និងបញ្ឈប់រំញោចអវិជ្ជមាន​។ នេះជាការប្រឆាំង​ទៅនឹងភាព​លំអៀង​ ភាព​អវិជ្ជមាន​ ហើយ​ជួយ​អ្នក​ឱ្យ​យល់​កាន់​តែច្បាស់អំពីរឿងវិជ្ជមាន​ទាំងនោះដែល​កំពុងតែកើតឡើង​។

២. លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ជាមួយនឹង​គោលដៅ​

​រឿង​ដែល​អស្ចារ្យ​អំពីការ​ធ្វើជា​មនុស្ស​គឺ​យើង​មាន​សមត្ថភាព​ក្នុងការ​កំណត់​គោល​ដៅ​របស់​ខ្លួននិង​ការស្វែង​រក​សេច​ក្តីអំណរ​នោះ​សម្រាប់​គោល​ដៅ​យើង​។ បើសិនជាមិនទទួលបានការ​ឆ្លើយតបពីថ្នាក់លើ​យើងគួរតែកំណត់​គោលឱ្យទៅដល់ដោយខ្លួនឯង។ សហគ្រិន John Boitnott បានលើកឡើងថា ​« ប្រសិន​បើការលើកទឹក​ចិត្ត​នេះ​កើតចេញពី​ការមើលឃើញពីរបៀប​ដែលការងាររបស់អ្នក​ធ្វើឱ្យមានភាពខុសប្លែក​គ្នាបង្កើតឱ្យមានការ​បង្ហាញ​ពី​គំនិត​នោះ​» ។ ​នៅពេល​ដែលយើង​ធ្វើដូចនេះ ​យើងអាច​បង្កើតការ​លើកទឹកចិត្តខាងក្នុង​ ​នោះគឺមានន័យ​ថា​លើក​ទឹកចិត្តខ្លួនឯង​ ​ខណៈ​ពេលនេះមិន​អាចជំនួស​ការលើក​​ទឹកចិត្ត​វិជ្ជមាន​ពីថ្នាក់​លើបាន​ទេតែវា​ជាការ​លួង​លោម​តូចមួយ​ដើម្បី​ធ្វើឱ្យយើង​ស្ងប់អារម្មណ៍​។

៣.​ ហាត់​ប្រាណ​មុនមក​ធ្វើការ​

​ពេល​ខ្លះប្រភព​ពីការ​លើកទឹក​ចិត្តមិនមែន​តែនៅ​ក្នុង​ការិយាល័យ​ធ្វើការ​របស់​យើងនោះ​ទេ​។ ​ការហាត់​ប្រាណ​ជា​កត្តា​ជំរុញនិង​លើក​ទឹកចិត្តដល់​យើងដូចគ្នា​។ ​យើង​អាច​ហាត់​ប្រាណ​នៅក្នុង​ក្លឹបហាត់​ប្រាណ​នា​ពេល​ព្រឹក​មុន​មកធ្វើការ ​ឬក៏រត់ជុំវិញផ្ទះរបស់​យើង១ម៉ោងមុន​ពេលចេញមកពីធ្វើងាររបស់យើង​។ ​ការ​ធ្វើ​លំហាត់​ប្រាណ​មួយ​ចំនួន​នឹងជួយ​ឱ្យអ្នកមាន​អារម្មណ៍​ថា​ខ្លួនអ្នកណា ​និងជួយ​ពង្រឹង​កម្លាំង​ផ្លូវចិត្ត​ឱ្យ​កាន់តែ​រឹងមាំ​។

៤. ទទួល​ស្គាល់​សារសំខាន់​នៃ​ការងារ​របស់​អ្នក

មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ថា​មិន​មានការ​កោតសរសើរ​និងខ្វះ​ការលើក​ទឹកចិត្ត​ ព្រោះពួកគេ​មិនបាន​មើល​ឃើញ​ពី​សារ​សំខាន់​នៃការងារ​របស់​ពួកគេ​។ ដំបូងអ្នកប្រហែលជា​គិតថាកិច្ចការជាក់លាក់​មួយគឺគ្មាន​ប្រយោជន៍​ទេ ​ប៉ុន្តែ​ត្រូវ​គិត​ឱ្យជ្រៅ​។ ​អ្នកមិនមែន​គ្រាន់តែជា​អ្នកហៅ​ការលក់នោះទេ​ ​ប៉ុន្តែអ្នក​កំពុងហៅ​ការលក់​ដើម្បីលក់​ផលិតផល​ដែលនឹងផ្តល់​តម្លៃសម្រាប់​អាជីវកម្ម​របស់​អ្នកណាម្នាក់​។​ ​ប្រសិន​បើពួក​គេទិញ​ផលិតផល​វា​នឹងជួយ​ពួកគេឱ្យរីក​ចម្រើនអាជីវកម្មនិង​ផ្គត់ផ្គង់គ្រួសារ​របស់ពួកគេ​។ ​វាក៏នឹងបន្ថែម​ដល់ចំណុច​សំខាន់​របស់​ក្រុម​ហ៊ុន​អ្នកដែលនឹងនាំ​ទៅរកការ​រីកចម្រើន​និងឱកាសថ្មី​សម្រាប់អ្នក​និងមិត្តរួម​ការងារ​របស់អ្នក​។

៥. ការនិយាយ

​ពេលខ្លះ​ការពិត​ដែលយើង​មាន​អារម្មណ៍​ថាមិន​ត្រូវបានកោត​សរសើរ​គឺស្ថិតនៅ​ក្រោមការ​ចាប់អារម្មណ៍របស់​ចៅហ្វាយ​។ ពួកគេប្រហែល​ជារវល់ខ្លាំង​រហូតដល់មិន​ដឹងថាយើង​មានអារម្មណ៍​បែបនោះ ​បើសិនជា​យើង​សង្កេត​ឃើញ​ថាខាង​លើនេះ​អាចជា​កត្តានោះ​ ​មិនបាច់​មានអារម្មណ៍​ថាខ្លាច​ គួរតែ​បើកចិត្ត​និយាយ​ជាមួយ​ពួក​គាត់។ ​ប៉ុន្តែ​មុន​នឹង​និយាយ​គួរតែ​មាន​យុទ្ធសាស្ត្រក្នុង​ការនិយាយស្តី​ជាមួយ​ពួកគាត់​ ​និងពន្យល់​គាត់ពី​អារម្មណ៍​ដែល​យើង​មាន ​ពេលខ្លះ​យើងមាន​ ​ឬពន្យល់​ពីអារម្មណ៍​ថាយើងមិនបាន​បំពេញតាម​ការរំពឹងទុក​ ​ហើយចង់​ពិភាក្សា​ពីវិធី​មួយ​ចំនួន​ដែល​យើង​អាចត្រូវ​បាន​លើក​ទឹកចិត្ត​ដើម្បីបន្តជោគជ័យ​។ ប្រសិនបើមិនមាន​អ្វីផ្សេង​ទៀត​ទេ​ ​យើង​អាចឱ្យ​ចៅហ្វាយ​របស់យើង​ដឹងពីកន្លែង​ដែល​កំពុង​តែឈរ​៕

ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ ប្រសិនបើ​នៅ​សុខៗ​ស្រាប់តែ​លែង​ចង់​ទៅ​កន្លែងធ្វើការ​

ចុចអាន៖ គន្លឹះជួយកុំឱ្យ «បុកពោះ» ដំណាក់កាល​សាកល្បងការងារ៣ខែដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ៨ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ១៤ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម១៥ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១៨ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម