ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Arjen Robben លេង​បាន​ត្រឹមតែ​១៦​នាទី​ប៉ុណ្ណោះ​ឲ្យ​ក្រុម Bayern Munich

 

ការ​វិលត្រឡប់​ពីរ​បួស​វិញ​របស់​កីឡាករ Arjen Robben មកកាន់​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich ជា​កីឡាករ​បម្រុង​ក្នុង​តង់​ទី​២ ពេល​ជួប​ជាមួយ​ក្រុម Borussia Dortmund មុន​ពេល​ចាកចេញ​ទៅវិញ​ដោយសារ​មាន​របួស​កំភួនជើង អំឡុង​ការប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ German Cup កាលពី​ថ្ងៃ​អង្គារ។

គួរ​ឲ្យ​ដឹង​ថា កីឡាករ Robben ដែល​បាន​អវត្តមាន​ពី​ការប្រកួត​ចាប់តាំងពី​ថ្ងៃទី​២៣​ខែ​មិនា​រហូត​មក ពេល​ដែល​គាត់​មាន​របួស​សាច់ដុំ​ពោះវៀន​នៅ​ផ្នែក​ខាងក្រោយ​ខ្នង​របស់​លោក​នោះ បាន​ចូល​លេង​ជា​កីឡាករ​បម្រុង​នៅ​នាទី​៦៨ ហើយ​លោក​ទទួល​បានការ​សាទរ​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នក​គាំ។

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ​សញ្ជាតិ​ហុ​ល្លង់​ម្នាក់​នេះ ដែល​រក​គ្រាប់​បាល់​បាន​១៧​គ្រាប់​មុនពេល​គាត់​រងរបួស បាន​ចាក​ចេញពី​ទីលាន​ទាត់​វិញ នៅ​នាទី​៨៤។

សូម​បញ្ជាក់​ថា ក្រុម Bayern Munich បាន​បន្ត​ចាញ់​ការប្រកួត​មួយ​នេះ ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ក្រោយពី​ក្រុម​ទាំងពីរ មិនអាច​ទម្លុះ​ភាពទាល់ច្រក​បាន ក្រោយ​លេង​បាន​អស់​រយៈពេល​២​ម៉ោង​រួចមក​នោះ នៅក្នុង​ទឹកដី Allianz Arena

កីឡាករ Robert Lewandowski រកបាន​គ្រាប់​បាល់​បើកឆាក​ឲ្យ​ក្រុម​របស់លោក Pep Guardiola នៅក្នុង​តង់​ទី​១ មុន​ពេល​ដែល​កីឡាករ Pierre-Emerick Aubameyang តាម​បាន​ស្មើ​វិញ​នៅ​១៥​នាទី​ចុងក្រោយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684