ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ​ចាត់​ទុក​ការ​វិនិយោគ​រោងចក្រ​ចម្រាញ់​ដូងប្រេង​ ​និង​ដំណាំ​ក​សិ​-ឧស្សហកម្ម​ជា​គម្រោង​គំរូ​របស់​កម្ពុជា​

ព្រះសីហនុ ៖ ​សម្ដេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ ចាត់​ទុក​ការ​វិនិយោគ​រោងចក្រ ចម្រាញ់​ដូងប្រេង និង​ដំណាំ​កសិឧស្សាហកម្ម នៅ​ខេត្ត​ព្រះសីហនុ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គឺជា​គម្រោង​គំរូ​របស់​កម្ពុជា និង​សម្រាប់​ក្រុមហ៊ុន​ដទៃ​ទៀត​ផង​ដែរ​។​

​ ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​រោងចក្រ​ចម្រាញ់​ដូងប្រេង​ទី​២​អន្លង់​ក្រពើ​ដែល​ចំណាយ​ទឹកប្រាក់​ជាង​២០​លាន​ដុល្លារ​អាម៉េរិក ស្ថិតក្នុង​ឃុំ​ជើងគោ ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០១៥ សម្ដេច​តេ​ជោ​ថ្លែង ថា កន្លងមក​នៅពេលដែល​មានការ​វិនិយោគ​ចាប់ផ្ដើម អ្នកវិនិយោគ​ដទៃ​គេ​ចាប់ អារម្មណ៍​ទៅលើ​ការវិនិយោគ​ផ្នែក​សេវា ឬក៏​ផ្នែ​ឧស្សាហកម្ម​រយៈពេល​ខ្លី ដែល ងាយ​រកប្រាក់​ចំណេញ ក៏ប៉ុន្តែ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​វា​លំបាក ក្នុងការ វិនិយោគ​ទាញយក​មកវិញ​នូវ​ប្រាក់ចំណេញ ។ ដូច្នេះ​ការវិនិយោគ​នៅ​ចំណុច នេះ​ជា​ចំណុច​មួយ​ដ៏​ល្អ ហើយក៏​ជា​ចំណុច​រំឭក​ដាស់តឿន​ដល់​ខេត្ត​ដទៃទៀត ដែល​ត្រូវការ​ធ្វើការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ជាការ​ចាប់ផ្ដើម​ប្រកួតប្រជែង​នៃ កម្លាំង​ពលកម្ម​ហើយ ។ ការដោះស្រាយ​បញ្ហា​ពលកម្ម ប្រហែលជា​យើង​នៅ ខ្សត់ខ្សោយ​ព័ត៌មាន​ស្ដីពី​ទីផ្សារពលកម្ម ទាក់ទង​នឹង​វិស័យ​កសិកម្ម​នៅតាម បណ្ដា​ខេត្ត ហើយ​ប្រហែលជា​ខ្វះ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដើម្បី​ទ្រទ្រង់​ឱ្យ ពលកម្ម​សម្រាប់​ទីផ្សារ ជា​ចម្ការកៅស៊ូ ឬក៏​កសិកម្ម​ដទៃទៀត​ដែល​ត្រូវការ​កម្លាំង ពលកម្ម ។ អញ្ចឹងទេ​ការវិនិយោគ​មិន​សំដៅ​ទៅលើ​បញ្ហា​ទីក្រុង​នោះទេ កា​រវិ​និ យោគ​ក៏​សំដៅ​ទៅលើ​ការបង្កើតឱ្យមាន​សេដ្ឋកិច្ច​ជនបទ​រស់​រវើក​ឡើង​។​

​ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្លែងថា ស្ថិតក្នុង​ក្របខ័ណ្ឌ​នៃ​គោ​លន​យោ បាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥២០២៥ ហើយ​អ្វីដែល​ខ្ញុំ​ចង់បាន​គឺ ពីរ​យ៉ាង ទន្ទឹម និង​ថែទាំ​ឧស្សាហកម្ម​អតិពលកម្ម​ដែល​យើង​កំពុងមាន ទាក់ទិន ជាមួយនិង​វិស័យ​វាយ​ន​ភណ្ឌ ផ្នែក​សម្លៀកបំពាក់ និង​ស្បែកជើង យើង​ក៏ត្រូវ​ប្រឹង ទាក់ទាញ​នៅ​វិស័យ​ឧ​ស្សហកម្ម ដើម្បី​មក​វិនិយោគ ដែល​ផ្ដល់​អាទិភាព​ពីរ​យ៉ាង ទី​១ គឺ​ឧស្សាហកម្ម​កែច្នៃ​លើ​ផលិតផល​វត្ថុធាតុដើម​ដែល​កម្ពុ​ជាមាន​ស្រាប់​ហើយ ប្រើ​ឱ្យអស់​លទ្ធភាព​នៃ​វត្ថុធាតុដើម​យើង​មាន​ស្រាប់ ដើម្បី​បង្កើត​តម្លៃបន្ថែម ក្នុង សេដ្ឋកិច្ច​របស់​កម្ពុជា ។ ទី​២​យើង​ចង់បាន​ការវិនិយោគ​ដែលមាន​ចរិត​ជាស​កល ដូចជា​ការវិនិយោគ​លើ​បញ្ហា​ទាក់ទង​ជាមួយនឹង​ការបង្កើត​បច្ចេកវិទ្យា​ថ្មី ប៉ុន្តែ ឧស្សាហកម្ម​ទាក់ទង​នឹង​ការកែច្នៃ​ផលិតផល​កសិកម្ម​វិញ គឺជា​អាទិភាព​សំខាន់ របស់​យើង ដូច្នេះ​រាជរដ្ឋាភិបាល​គ្មានអ្វី​ក្រៅតែពី​ស្វាគមន៍​អ្នកវិនិយោគ​ក្នុងស្រុក​ហើយក៏​ស្វាគមន៍​អ្នកវិនិយោគ​មកពី​ក្រៅ​ស្រុក ។ សម្តេច​ថ្លែងថា គ្រប់​ខេត្ត​ទាំង អស់​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្ដី ការវិនិយោគ​នៅក្នុង​ប្រទេស​ក្ដី​គឺ​នាំមក​នូវ ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​យើង ហើយ​យើង​លើកទឹកចិត្ត​ឱ្យមាន​ការ​វិ​និ យោគ​នៅ​ទីជនបទ ដើម្បី​បង្កើតឡើង​ការរីកចម្រើន​នូវ​សេដ្ឋកិច្ច​ជនបទ​របស់ យើង​។​

​ ​តាម​របាយការណ៍​បានឱ្យដឹងថា ទីតាំង​រោងចក្រ​ចម្រាញ់​ដូងប្រេង​នេះ ស្ថិតនៅ​ជើងភ្នំ​បូកគោ ក្នុងភូមិ​អន្លុង​ក្រពើ ជាទី​រហោស្ថាន​មួយ ដែល​ពីមុន​ឆ្នាំ​១៩៩៦ គឺជា​ទឹកដី​សមរភូមិ​ក្តៅ ប្រទាញប្រទង់ និង​ជា​កន្លែង​ឆ្លងកាត់​របស់​ខ្មែរ ក្រហម ប៉ុន្តែ​ឥឡូវនេះ​បានប្រែក្លាយ​ទៅជា​ទីប្រជុំជន​មួយ​ដែលមាន​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​គ្រប់បែបយ៉ាង រួមមាន​ភូមិ​អតីត​ប្រជាជន​ខ្មែរក្រហម សាលារៀន មណ្ឌល​សុខភាព ប្រព័ន្ធ​អគ្គិសនី ប្រព័ន្ធ​ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធ​សន្តិសុខ ផ្លូវថ្នល់​ចាក់​បេតុង និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម និង​មានការ​រៀបចំ ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​ម​យ​យ​ពិតប្រាកដ​។​

ពាក់ព័ន្ធ​នឹង​ការសាងសង់​រោងចក្រ​ចម្រាញ់​ដូងប្រេង​នេះ ឯកឧត្តម ម៉ុង ឫទ្ធី ឱ្យដឹងថា កាលពី​ឆ្នាំ​២០០២ ក្រុមហ៊ុន​បាន​សាងសង់​រោងចក្រ​ចម្រាញ់​ដូង ប្រេង​ទី​១ ដែលមាន​កម្លាំង​ផលិត​៣០​តោន​ផ្លែ​ដូង ស្រស់​ក្នុង​១​ម៉ោង​ដាក់ឱ្យ​ដំ ណើ​រការ​រួចមកហើយ ។ តែដោយសារ​កំណើន​ផ្លែ​ដូងប្រេង​ស្រស់​ចេះតែមាន​ការកើនឡើង តម្រូវឱ្យ​ក្រុមហ៊ុន​ត្រូវ​សាងសង់​រោងចក្រ​ចម្រាញ់​ដូងប្រេង​ទី​២​នេះ បន្ថែម​មួយទៀត ដែលមាន​សមត្ថភាព​ផលិត​៤៥​តោន ក្នុង​១​ម៉ោង​ចំណាយ​ទុន វិនិយោគ​២០​លាន​ដុល្លារ ។ ទន្ទឹមនេះ​ក្រុមហ៊ុន​ក៏មាន​ផែនការ​សាងសង់​រោងចក្រ​ផលិត​ប្រេងឆា ដើម្បី​បម្រើ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញទៅ​បរទេស ។​

ក្រុមហ៊ុន ម៉ុង ឫទ្ធី បានទទួល​ដី​សម្បទាន​ក្នុង​ឆ្នាំ​១៩៩៦​ទំហំ​១១.០០០​ហិកតា ក្នុងនោះ​ដាំដូង​ប្រេង​បាន​៦២០០​ហិកតា រីឯ​ផ្ទៃដី​ដែល​នៅ​សេសសល់​ប្រមាណ​៥.០០០​ហិកតា​បាន​អនុវត្តន៍​តាម​យុទ្ធសាស្ត្រ​ស្បែក​ខ្លា ។ បន្ទាប់មក​ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​ពី​ក្រសួងបរិស្ថាន និង​បាន​ប្រមូល​ទិញ​ពី​ប្រជា ជន​ថែមទៀត​សរុប​ផ្ទៃដី​បច្ចុប្បន្ន ក្រុមហ៊ុន​ដាំដូង​ប្រេង​បាន​ចំនួន​១៦.១៥០​ហិកតា​ស្មើនឹង​២.២១៦.៥៧២​ដើម ។ ក្នុង​រយៈពេល​១៩​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន បាន​បោះទុន​វិនិយោគ​លើ​ដំណាំ​ដូ​វ​ប្រេង​អស់​ទឹក ប្រាក់​ប្រមាណ​១៥០​លាន ដុល្លារ​អាមេរិក​រួចមក​ហើយ ។ ចាប់តាំងពី​ឆ្នាំ​២០១២ ដល់​២០១៤ ក្រុមហ៊ុន​បាន​ប្រមូល​ផល​ផ្លែ​ដូងប្រេង​ស្រស់​ចំនួន​៦៨៥​ពាន់​២៣៧​តោន និង​ផលិត​ជា​ប្រេង​ឆៅ បាន​ចំនួន​១៣១.៣១០​តោន ដែល​បាន​នាំចេញ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី វៀត ណា​ម ថៃ ឥណ្ឌា ចិន កូរ៉េខាងត្បូង ស្វី​ស និង​សហគមន៍​អឺរ៉ុប ។ រីឯ​កម្លាំង​ពល កម្ម​ឆ្នាំ​១៩៩៦ ក្រុមហ៊ុន​មាន​ត្រឹមតែ​៣៥០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ននេះ​ចំនួន​បាន​កើនឡើង​រហូតដល់​ទៅ​២.៩៦០​នាក់ ។ ក្រុមហ៊ុន​បាន​សាងសង់​ផ្ទះថ្ម​សម្រាប់​បុគ្គលិក កម្មករ ស្នាក់នៅ​អចិន្ត្រៃយ៍​បាន​ចំនួន​២០​អគារ ដែល​អាច​ស្នាក់ នៅបាន​ប្រមាណ​១.០០០​នាក់​៕​ស្នាយ​ពល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684