KPT+
៦ល្បិចដោះស្រាយជាមួយមនុស្សនិយាយច្រើន បានយ៉ាងមានប្រសិទ្ធភាព
ពេលខ្លះអ្នកជួបជាមួយមនុស្សនិយាយច្រើន ឬដែលយើងហៅថា មនុស្សតាប៉ែមែនអត់? អ្នកប្រហែលជាមិនចង់ស្ដាប់ ឬមិនចង់ជជែកជាមួយគេឡើយ តែក៏មិនដឹងត្រូវធ្វើបែបណាឲ្យសម។
KPT Plus សូមណែនាំវិធីសាស្រ្តខ្លះៗ ដែលអាចជួយអ្នកឲ្យគេចចេញពីមនុស្សទាំងនោះ៖
ស្ដាប់យ៉ាងសុភាពរាបសារ
ជំហានដំបូងត្រូវស្តាប់ដោយអត់ធ្មត់។ ជាការចាំបាច់ផងដែរ ក្នុងការរកឱ្យឃើញនូវអ្វី ដែលមនុស្សនេះកំពុងព្យាយាមប្រាប់អ្នក ប្រហែលជាគេកំពុងព្យាយាមបង្ហាញអារម្មណ៍ ឬប្រហែលជាគេចង់ទទួលបានការកោតសរសើរ។ វាជារឿងល្អដែលត្រូវស្ដាប់ មុនវិនិច្ឆ័យ។
ឧស្សាហ៍សួរគេ អ្វីជាគំនិតសំខាន់នៃការសន្ទនានេះ
និយាយគ្នាកាន់តែយូរ ការឃ្លាតឆ្ងាយប្រធានបទនិយាយកាន់តែច្រើន ពីអ្វីដែលមិនទាក់ទង។ ក្នុងករណីនេះ ជាការល្អ ក្នុងការរំឮកគេពីអ្វីដែលជាចំណុចសំខាន់នៃការសន្ទនារបស់អ្នកទាំង២។ អ្នកអាចសួរគេពីរឿងដែលកំពុងជជែកនោះ ដូច្នេះគេអាចនឹងឈប់រវើរវាយចាកប្រធានបទទៀត។ វាល្អដែរ ដែលបង្ហាញដល់គេថា គេត្រូវគោរពពេលវេលា ដោយមិនគួរអូសបន្លាយពេលរបស់អ្នកឡើយ។
បង្វែរប្រធានបទ
បន្ទាប់ពីមិនអាចបញ្ឈប់គេបានភ្លាមៗអ្នកត្រូវ “បង្វែរប្រធានបទ” ។ ជំនួសឱ្យការបញ្ឈប់ការសន្ទនាទាំងស្រុង អ្នកអាចលើកនិយាយពីនេះពីនោះដូចជា រឿងរ៉ាវខ្លួនអ្នក សត្វចិញ្ចឹម ឬមិត្តរបស់អ្នក ដែលវាពិតជាមានឥទ្ធិពលជាវិជ្ជមាន។ ធ្វើបែបនេះ នឹងធ្វើឱ្យពួកគេមានអារម្មណ៍ថា គេនិយាយច្រើនតែម្នាក់ឯង ហើយពួកគេអាចនឹងឈប់និយាយ។
ប្រាប់គេថាអ្នកគ្មានពេលទេ
ពេលខ្លះអ្នកគួរតែ ប្រាប់ពួកគេថា អ្នកមិនមានពេលវេលាដើម្បីស្តាប់ពួកគេទៀតទេ។ ប្រាប់គេថា អ្នករវល់ណាស់នៅពេលនេះ ។
ក្នុងករណីខ្លះទៀតអ្នកក៏អាចត្អូញត្អែរអំពីកង្វះពេលវេលា និងកិច្ចការជាច្រើនដែលត្រូវធ្វើ។ ប្រាប់ពួកគេថា អ្នកមានកាលវិភាគកិច្ចការយ៉ាងស្កេកស្កះ ព្រោះនេះក៏អាចធ្វើល្បិចល្អមួយបានដែរ។
ប្រាប់គេពីអ្វីដែលអ្នកមិនចូលចិត្ត
ប្រសិនបើគ្មានល្បិចណាមួយ ដើម្បីបញ្ឈប់ការនិយាយជាមួយគេទេ អ្នកអាចបង្ហាញថាអ្នកមិនចូលចិត្តស្ថានភាពបែបហ្នឹង។ ប្រើភាសាកាយវិការ រួមជាមួយទឹកមុខគួរឱ្យរំខានរបស់អ្នក នឹងបង្ហាញពួកគេថា ការនិយាយរបស់ពួកគេមិនត្រូវបានស្វាគមន៍ទៀតទេ។
ដើរចេញតែម្ដង
ទង្វើនេះ ហាក់មិនថ្លៃថ្នូរប៉ុន្មានទេដែលត្រូវដើរចេញភ្លាមៗ ប៉ុន្តែវាមានប្រសិទ្ធភាព។ ប្រសិនបើឈានដល់ចំណុចដែលពួកគេកំពុងបញ្ឈប់អ្នកមិនឱ្យបំពេញភារកិច្ច ហើយព្រងើយកន្តើយនឹងភាសារាងកាយរបស់អ្នកទៀត នោះគឺដល់ពេលហើយដែលត្រូវចាកចេញតែម្ដង ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៣យ៉ាងគួរធ្វើ បើសិនបណ្ដាញសង្គមធ្វើឲ្យយើងឈឺចាប់ព្រោះរឿងដែលមិនចង់ឃើញ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សន្តិសុខសង្គម៩ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ