Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលឡាវ ទទូចឲ្យប្រជាជនប្រយ័ត្នជំងឺកូវីដ១៩ រលកទី២

បានផុស

នៅ

ក្រសួងសុខាភិបាលឡាវនៅថ្ងៃសៅរ៍នេះ បានជំរុញឲ្យប្រជាជនទូទាំងប្រទេសរក្សាការប្រុងប្រយ័ត្ននិងសម្របខ្លួនទៅនឹងស្ថានភាពថ្មី ដើម្បីចៀសវាងរលកទី២នៃការផ្ទុះជំងឺកូវីដ១៩។

Latsamy Vongkhamsao អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលស្ថិតក្រោមក្រសួងសុខាភិបាលឡាវ បានថ្លែងនៅក្នុងសន្និសីទកាសែតថា ហានិភ័យនៃជំងឺកូវីដ១៩រលកទី២នៅតែមានសម្រាប់ប្រទេសឡាវ ប្រទេសជិតខាងមួយចំនួននៅតែបន្តប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Latsamy និយាយថា ប្រជាជនឡាវនៅទូទាំងប្រទេស គួរតែបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តវិធានការបង្ការ ហើយវាចាំបាច់ណាស់ដែលមនុស្សគ្រប់រូបនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ គោរពយ៉ាងតឹងរ៉ឹងនូវគោលការណ៍ណែនាំថ្មី។

កាលពីថ្ងៃសុក្រ មនុស្សសរុប២,៨៩៤នាក់បានចូលប្រទេសឡាវតាមរយៈច្រកព្រំដែនអន្តរជាតិ។ កម្តៅរបស់អ្នកចូលប្រទេសឡាវ ត្រូវបានពិនិត្យហើយគ្មាននរណាម្នាក់បង្ហាញរោគសញ្ញាគ្រុនក្តៅឡើយ។

ចំនួនករណីកូវីដដែលត្រូវបានបញ្ជាក់ក្នុងប្រទេសឡាវ នៅតែមានចំនួន៤១ករណីដោយក្នុងនោះ ៤០ករណីបានជាសះស្បើយ។

ប្រទេសឡាវបានបញ្ជាក់អំពីករណីកូវីដដំបូងរបស់ខ្លួន កាលពីថ្ងៃទី២៤ខែមីនាឆ្នាំមុន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម