ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-30-A-12-Full

ករណី​ប្លន់​ប្រដាប់​អាវុធ​ កើតឡើង​កក្រើក​ទៀតហើយ​

កំពង់ស្ពឺ ៖ ករណី​ប្លន់​ប្រដាប់​អាវុធ​បាន​កើត​ឡើង​កក្រើក​ទៀតហើយ ដែល​ហេតុការណ៍​បាន​កើត​ឡើង​នៅ​ម៉ោងជាង​៦​ល្ងាច ថ្ងៃទី​២៩. ខែមេសា​. ឆ្នាំ​២០១៥. នៅ​ភូមិ​គង់​លឹ​ង ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ។ ជនសង្ស័យ​មាន​គ្នា៥​នាក់ អាវុធ​គ្រប់​ដៃ វាយ​របួស​ម្តាយកូន​០២​នាក់ យក​អស់​ខ្សែដៃ​មាស​២​ដំឡឹង ចិញ្ចៀន​ប្លាទីន​ជា​ច្រើន​វង់ ក្រវិល​ពេជ្រ​១​គូរ លុយ​ខ្មែរ​ប្រហែល​ពី​៣០​ទៅ​៤០​លាន និង​លុយ​ដុល្លារ​ប្រហែល ១​ម៉ឺន​។ ព័ត៌មាន​ដែល​ទទួល​បាន​ក្រោយពេល​កើត​ហេតុ ជាង​១​ម៉ោង​រួចមក គឺ​ជន​សង្ស័យ​ត្រូវ​បាន​កំណត់​មុខសញ្ញា​ហើយ​៕

ច្បារមន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684