ព័ត៍មានទាន់​ហេតុការណ៏
Search
T-02-11-15-c-full

ស្វែងយល់​ពី​ច្បាប់ ៖ គោលការណ៍​ការ​មិន​ប្រតិសកម្ម​ក្នុងករណី​ច្បាប់​ចាស់​គ្មាន​ចែង ច្បាប់​ថ្មី​មាន​ចែង​

ជាទូទៅ​គោលការណ៍​ច្បាប់ គឺ​គ្មាន​អានុភាព​ប្រតិសកម្ម​ឡើយ​។ មានន័យថា​ច្បាប់​មិនមាន​អានុភាព​អនុវត្ត ឫ​ផ្ដន្ទាទោស​ទៅលើ​អំពើ មុន​ច្បាប់​ចូល​ជា​ធរមាន​នោះទេ​។ ហើយ​ច្បាប់ថ្មី​ដែល​ចែង​អំពី​ដែល​កើតមុន​ច្បាប់​ចូល​ជា​ធរមាន​បទល្មើស​នោះ ក៏​គ្មាន​អនុភាព​អនុវត្ត​ទៅលើអំពើ​នោះដែរ​។​
ឧ​. នៅ​ឆ្នាំ​១៩៩៥ ច្បាប់​មិនបាន​បញ្ញត្តិ​ថា អ្នកបើក ឫ​ធ្វើ​អាជីវកម្ម​ពេស្យាចារ ជា​បទល្មើស​នោះទេ ដូច្នេះ​នៅពេល​នោះគេ​អាចធ្វើ​បាន​ដោយ​សេរី​ដែល​គ្មាន​ច្បាប់​ហាមឃាត់។ លុះដល់​ឆ្នាំ​១៩៩៦ ច្បាប់​បាន​បញ្ញត្តិ​ថា​អំពើ​សញ្ចរកម្ម ឫ​ពេស្យាចារ​ជា​បទល្មើស (​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ជ​ស​/​រកម​/០២៩៦/០១) ។​ដូច្នេះ​ច្បាប់​គ្មាន​អានុភាព​ដាក់ទោស​ទៅលើ​អំពើ​ដែល​បាន​កើតឡើង​នៅ​ឆ្នាំ​១៩៩២​នោះ​។​ ដោយ​យោង​ទៅលើ​ការ​មិន​ប្រតិកម្ម​នៃ​ច្បាប់ព្រហ្មទណ្ឌ​ទៅលើ​អំពើ​ដែល​កើតឡើង​មុន​ច្បាប់​ចូល​ជា​ធរមាន​។​
ឧ​. នៅ​ឆ្នាំ​១៩៩៥ ច្បាប់​មិនបាន​បញ្ញត្តិ​អំពី​ការ​ជួញដូរ​គ្រឿងញៀន​ថា​ជា​បទល្មើស​នោះ​ទេ​។ លុះដល់​ឆ្នាំ​១៩៩៧ ច្បាប់​បាន​បញ្ញត្តិ​អំពើ​នៃ​ការ​ជួញដូរ ឫ​ប្រើប្រាស់​គ្រឿងញៀន​ថា​ជា​បទល្មើស (​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០១៩៧/០១ ចុះ​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​១៩៩៧)​។ ដូច្នេះ​អំពើ​ដែល​កើតមុន​ច្បាប់​ចូល​ជា​ធរមាន​មិនអាច​យក​មក ឫ​ធ្វើ​ការ​ចោទប្រកាន់​ដោយ​អំណាច​នៃ​ច្បាប់​ឆ្នាំ​១៩៩៧​នោះ​ទេ​។​
ដូច្នេះ​បានសេចក្ដីថា​មុន​ពេល​ដែល​ច្បាប់​ចាស់​មិន​បាន​ចែង​អំពី​អំពើ​នេះ​ថា​ជា​បទល្មើស​នោះ​ទេ តែ​ក្រោយមក​ច្បាប់​ថ្មី​បាន​ចែងថា​អំពើ​នេះ​ជា​បទល្មើស​នោះ គឺ​គេ​មិនអាច​យក​ច្បាប់​ថ្មី​ដែល​ទើស​តែ​នឹង​ចែង​អំពី​អំពើ​នោះ​ថា​ជា​បទល្មើស​យក​មក​ចាប់បង្ខំ​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​នោះ​មុន​ច្បាប់​ថ្មី​នេះ​ចូល​ជា​ធរមាន​នោះ​ទេ​។ ប៉ុន្តែ​បើ​ជន​នោះ​នៅតែ​ប្រព្រឹត្ត​អំពើ​នេះ​ដដែល​នៅ​ពេល​ដែល​ច្បាប់​ថ្មី​ចូល​ជា​ធរមាន​រួចហើយ​នេះ គឺ​គេ​នឹង​អនុវត្ត​ទៅតាម​គោលការណ៍​នៃ​ច្បាប់​ថ្មី​បាន​ចែង​នោះ​តែម្ដង​មិន​អនុគ្រោះ​ឡើយ គឺ​ចាប់បង្ខំ​ឲ្យ​អនុវត្ត​៕​
​អង្គ​កុលបុត្រ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684