ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​បន្ទាយមានជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់​បញ្ជូន​ទៅ​តុលាការ

​បន្ទាយមានជ័យ​ ៖ ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ចំនួន​១៤​គ្រាប់​កាលពី​រសៀល​ម្សិលមិញ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជូន​ទៅកាន់​តុលាការ​ហើយ បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿង​នៅ​ភូមិ​ក្បាលកោះ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។
លោក ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​បទ​បញ្ជា​ពី​សំណាក់​លោក ឱ បុរិន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​កម្លាំង​បាន​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់​ឈ្មោះ ម៉ៅ ណេ​ត ភេទ ប្រុស អាយុ​២២​ឆ្នាំ នៅ​ចំណុច​ភូមិ​ក្បាលកោះ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​១៤​គ្រាប់ ខណៈ​ពេល​ដែល​គេ​កំពុងតែ​ធ្វើ​សកម្មភាព​កាលពី​ព្រលប់​ថ្ងៃទី​២៨ ខែ​មេសា​កន្លង​ទៅ​នេះ​។​
តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ទិញ​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា មក​ធ្វើការ​ចែកចាយ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ពិតប្រាកដ​មែន៕
​អ​,​ពៅ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684