Connect with us

ព័ត៌មានជាតិ

មន្រ្តីបន្ត​ពិនិត្យ ​សេចក្ដីព្រាងច្បាប់​ស្ដីពី​អន្ដោ​ប្រវេសន៍​ថ្មី​

បានផុស

នៅ

​​ក្រ​សួ​ង​មហាផ្ទៃ រៀបចំ​កិច្ចប្រជុំ​អ​ន្ដរ​ក្រសួង​ បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​អន្ដោ​ប្រវេសន៍​ថ្មី​ នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា​ ក្រោម​អធិបតីភាព​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​ប្រធាន​ក្រុមបច្ចេកទេស​អន្ដរ​ក្រសួង​រៀប​ចំតាក់តែង​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​អន្ដោ​ប្រ​វេសន៍​ថ្មី ។​

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នា​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ លោក ប៊ុន ហុន​ បាន​លើក​ឡើង​ថា កិច្ចប្រជុំ​នាពេលនេះ​ បាន​បន្ត​ពិនិត្យ​ និង​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​អន្ដោ​ប្រវេសន៍​ថ្មី​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ នៅលើ​មាត្រា១២ នៃ​ជំពូក​ទី​០៣​ជា​បន្តទៀត ដោយ​កាល​ពី​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅ អង្គ​ប្រជុំ​បាន​ពិនិត្យ និង​ពិភាក្សាដល់​មាត្រា​១១ នៃ​ជំពូក​ទី​៣​ ខណៈ​សេចក្ដីព្រាងច្បាប់​ស្ដីពី ​អន្ដោ​ប្រវេសន៍​ថ្មី​នេះ​ មាន​ចំនួន​៩​ជំពូក​ ចែក​ចេញ​ជា​៥០​មាត្រា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​ក្រសួងមហាផ្ទៃ រៀបចំ​កិច្ចប្រជុំ​អន្ដរ​ក្រសួង​ពិនិត្យ​ និង​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​អន្ដោប្រវេសន៍​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​​ ក្រសួងមហាផ្ទៃ​ បាន​ប្រជុំ​ផ្ទៃក្នុង​ជាច្រើនលើក​ទើប​​ឈាន​បើក​កិច្ចប្រជុំ​អន្ដរក្រសួង​ នា​ថ្ងៃនេះ ​ខណៈ​កិច្ចប្រជុំ​នាពេលនេះ​គឺជា​កិច្ចប្រជុំ​អន្ដរក្រសួង លើក​ទី​៥ ហើយ​ពិភាក្សា​លើ​ជំពូក​ទី​៣​។​

គួរ​បញ្ជាក់ថា ​សេចក្ដីព្រាងច្បាប់ស្ដីពី​អន្ដោប្រវេសន៍​ថ្មី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​មាន​គោលបំណង​គ្រប់គ្រង​ជនបរទេស​គ្រប់រូប នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​កំណត់​អំពី​វិធាន និង​លក្ខខណ្ឌ​សម្រាប់​អនុវត្ត​ចំពោះ​ជនបរទេស​ដែលចូល ចេញ​ ឆ្លងកាត់ និង​ស្នាក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ច្បាប់​នេះ​ ត្រូវ​អនុវត្ត​ចំពោះ​ជនបរទេស​គ្រប់រូប​ដែល ចូល​ ចេញ ឆ្លងកាត់ និង​ស្នាក់​នៅ ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ លើកលែងតែ​ក្នុងករណី​ដែល​ត្រូវ​អនុ​វត្តតាម​វិធាន​ នៃ​ច្បាប់​អន្ដរជាតិ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ​ជា​ភាគី​ហត្ថលេខី​​ទោះបីជា​ជន​នោះ បាន​ចូលមក​តាំង​លំនៅ​មុន​ពេល​ដែល​ល​ច្បាប់​នេះ​ ចូល​ជា​ធរមាន​ហើយក៏​ដោយ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម