Connect with us

ជីវិតកម្សាន្ដ

បែកធ្លាយ​រូបថត​ពាក់​ផ្កាយ​១​របស់ នាយ គ្រឿន បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

បានផុស

នៅ

​តារា​កំប្លែង​មុខស្ងួត​មាន​ប្រជាប្រិយភាព​និង ទទួល​បាន​ការ​គាំទ្រ​នាយ គ្រឿន ពេលនេះ​បានធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ និងភ្ញាក់ផ្អើល​គ្រប់គ្នា ​ខណៈនៅ​សុខៗ​ក៏​មាន​ប្រភព​ទម្លាយ​រូបភាព​ស្ថិត​ក្នុង​ឯក​សណ្ឋាន​ម​ន្រី្ត​នគរបាល​ពាក់​ផ្កាយ​មួយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រូបភាព​​កម្រ​១​សន្លឹក​ដែលត្រូវបាន នាយ ពែ​កមី ជាបងប្រុសបង្ហោះ ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​នោះ​ទេ​ថែម​ទាំង​មានការ​ចោទសួរ​ថា​ តើ​នេះ​ជាការ​ពិត​ឬ​យ៉ាង​ណាដែល​នាយ គ្រឿន មាន​តួនាទី​ជា​មន្ត្រី​ផ្កាយ​១​បែបនេះ​?​។ ប៉ុន្តែ​ការពិត​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ​។​

រូបភាពនោះត្រូវបានចែកចាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់នាយ ពែ​កមី ជាមួយនឹងខ្លឹមសារសរសេរថា “ឲ្យ​ហ្វេក​ប៊ុក​វា​មើល​ថា​ អាប្អូន​ផ្កាយ​១​ចុះ​ទម្រាំ​អា​បង​ផ្កាយ​ប៉ុន្មាន​? កុំ​ឲ្យប៉ិ​ន​លុប​រូប​ខ្ញុំ​ផុស​ពេក ​លោក​ហ្វេ​ក​ប៊ុ​ក​ឯង​។​” ជាមួយគ្នានេះ ​ក៏​មាន​ការ​សួរនាំ​ដែរ​ថា​ ជា​ការ​ពិត​អត់​ទេ​បង​?​។

​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​មករា ​ឆ្នាំ​២០២១​ នៅ​មិន​អាចទាក់ទង​ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​តារា​កំប្លែង​នាយ គ្រឿន​ តាម​ប្រព័ន្ធ​ទូរសព្ទ​បាន​នៅឡើយ​ទេ​ ខណៈ​មាន​ទស្សនិកជន​ជាច្រើន​កំពុង​ទន្ទឹង​រង់ចាំ​ចង់​ដឹង​ជុំវិញ​ព័ត៌មាន​មួយ​នេះ​។ ​សង្ឃឹមថា​នាយ គ្រឿន នឹង​ចេញមុខ​ប​បញ្ជាក់​ការពិត​នៅ​ពេល​ក្រោយ ​ដើម្បី​ស្រា​យ​មន្ទិល​មហាជន​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម