Connect with us

ព័ត៌មានជាតិ

មានលក្ខខណ្ឌទាំង៩ចំណុច ទើបអាចឆ្លងកាត់ការចូលប្រឡងក្របខណ្ឌនគរបាលកម្ពុជា​បាន

បានផុស

នៅ

បណ្ឌិត្យសភានគរបាលកម្ពុជា ប្រកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល ចំនួន២០០កន្លែង សិក្សារយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំ២០២០ដើម្បីក្លាយជានាយនគរបាលបន្តវេន ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងសេចក្ដីជូនដំណឹងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា បានឱ្យដឹងថា ទីកន្លែងផ្ដល់ពាក្យ និងទទួលពាក្យ ធ្វើឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ។

សេចក្ដីជូនដំណឹង បានឱ្យដឹងទៀតថា បេក្ខជន ទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ អាយុយ៉ាងច្រើន២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង កម្ពស់បុរស១,៧០ម៉ែត្រឡើង និងមានទម្ងន់ចាប់ពី៦០គីឡូឡើង ដោយសមមាត្រនឹងកម្ពស់ ចំពោះនារី ត្រូវមានកម្ពស់១,៦០ម៉ែត្រឡើង និងមានទម្ងន់ចាប់ពី៤៨គីឡូឡើង ដោយសមមាត្រនឹងកម្ពស់(ទាំងពីរភេទ នៅលីវ)មានសុខភាពល្អ កាយសម្បទាមាំមួន ពុំធ្លាប់មានពិរុទ្ឋភាពកន្លងមក និងឆ្លងកាត់ការធ្វើតេស្តកាយសម្បទា មុននឹងផ្ដល់ពាក្យសុំប្រឡង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម