ព័ត៌មានជាតិ
ជំរុញឲ្យគ្រូបង្គោលគ្រប់ខេត្តបន្តអនុវត្តទិសដៅយុទ្ធសាស្ត្រ៤យ៉ាង ដើម្បីរួមគ្នាលើកស្ទួយជនពិការភាព
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការជំរុញដល់គ្រូបង្គោលថ្នាក់ខេត្តទាំងអស់ បន្តអនុវត្តទិសដៅយុទ្ធសាស្ត្រ៤យ៉ាងសំខាន់ៗ ដើម្បីរួមគ្នាលើកស្ទួយជនពិការភាព នៅកម្ពុជាពិសេសបង្កើតបាននូវគំរូអនុវត្តល្អ សម្រាប់វឌ្ឍនភាពជាតិ ក្នុងវិស័យពិការភាពនិងឆ្ពោះទៅកាន់ភាពឈានមុខលើការងារអត្តសញ្ញាណកម្មពិការភាព ក្នុងតំបន់អាស៊ាន នាចុងឆ្នាំ២០២១ខាងមុខនេះតែម្ដង។
នេះជាការលើកឡើងរបស់លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលម្សិលមិញ នៅនាយកដ្ឋានសុខុមាលភាពជនពិការ នៃអគ្គនាយកដ្ឋានបច្ចេកទេសក្នុងកិច្ចប្រជុំស្តីពីការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។
លោក តូច ចាន់នី បានថ្លែងថា ជាពិតណាស់ ថ្វីត្បិតតែក្រសួងសង្គមកិច្ចសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង លើវិស័យសុខុមាលភាពជនមានពិការភាពយ៉ាងណាក៏ដោយ ក៏បងប្អូនជនមានពិការភាព នៅមានឧបសគ្គជាច្រើនទៀត ដែលត្រូវបន្តយកចិត្ដទុកដាក់ដោះស្រាយ បញ្ហាទាំងនោះឲ្យកាន់តែទូលំទូលាយ និងក្តាប់បានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ដូច្នេះហើយសូមស្នើឲ្យគ្រូបង្គោលថ្នាក់ខេត្តអនុវត្តដូចតទៅ
ទី១. ត្រូវក្តាប់ឲ្យបាននូវដំណើរការកំណត់អត្តសញ្ញាណកម្មពិការភាព និងបច្ចេកទេសពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលបន្តប្រកបដោយ ប្រសិទ្ធភាពខ្ពស់ដល់មន្ត្រីថ្នាក់ក្រុង ស្រុក ខណ្ឌ។
ទី២. នាយកដ្ឋាន គ្រូឧទ្ទេសថ្នាក់ជាតិ និងគ្រូបង្គោលថ្នាក់ខេត្ត ត្រូវសហការជាមួយក្រសួងស្ថាប័ន មន្ទីរពាក់ព័ន្ធ ដៃគូរអភិវឌ្ឍ ដើម្បីអនុវត្តការងារកំណត់អត្តសញ្ញាណកម្មពិការភាព ដើម្បីទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។
ទី៣. លោកគ្រូ អ្នកគ្រូ ត្រូវពង្រឹងសមត្ថភាពខ្លួនជាប្រចាំ ដើម្បីដើរទាន់សភាពការណ៍នៃការកំណត់អត្តសញ្ញាណកម្មពិការភាព ពិសេសក្តាប់បាននូវទិន្នន័យជនមានពិការភាព នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាព។
ទី៤. មន្ត្រីរាជធានី ខេត្ត ពិសេសនាយកដ្ឋានសុខុមាលភាពជនពិការ ត្រូវពន្លឿនការផ្តល់អត្តសញ្ញាណកម្មពិការភាពដល់ជនមានពិការភាពឲ្យបានទាន់ពេលវេលាតែម្ដង៕
អត្ថបទ៖ វិមាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង