Connect with us

ព័ត៌មានជាតិ

អភិបាល​ក្រុង សុំ​ឲ្យ​អាជីវករ​លះបង់​គំនិត​កេងប្រវ័ញ្ច​លក់​ទំនិញ​ខូច​គុណភាព​បំផ្លាញ​សុខភាព​អ្នក​ទទួល​ទាន

បានផុស

នៅ

ខេត្តបាត់ដំបង៖ ថ្ងៃទី១៣ខែមករានេះ អាជ្ញាធរក្រុង​បាត់ដំបង បានប្រមូលទំនិញខូចគុណភាពជាច្រើនគីឡូក្រាមដុត​កម្ទេចចោល ក្រោយពីបានដកហូតពីអាជីវករនៅតាមបណ្តាទីផ្សារនានាជុំវិញខេត្តកាលពីអំឡុងឆ្នាំ២០២០។

ទំនិញដែលខូចគុណភាព​ដែល​ផុតកាលបរិច្ឆេទ ដែលមន្ត្រីជំនាញសម្រេចដុតបំផ្លាញចោលនៅពេលនេះ មានទម្ងន់សរុប​​ ១៨១០គីឡូក្រាមក្នុងនោះរួមមាន ភេសជ្ជះ,ស្រា,អាហារងៀត,នំកញ្ចប់,និងអាហារកំប៉ុងមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​កំពុង​ដុតកំទេចទំនិញខូចគុណភាព លោកផេង សិទ្ធី អភិបាលក្រុងខេត្តបាត់ដំបងឆ្លៀត​ណែនាំ​ដល់អាជីវករមួយចំនួនថា ទំនិញខូចគុណភាពអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពប្រជាពលរដ្ឋទូទៅពីមួយថ្ងៃទៅថ្ងៃ។ សូម​បងប្អូនអាជីវករ លះបង់​គំនិត​លោភលន់ ដោយមិនគួរគប្បីលក់​ទំនិញ​ខូច​គុណភាព​កេងប្រវញ្ច័​សុខភាព​អ្នក​ទទួល​ទាន។

លោកសំណូមពរយ៉ាងទទូចដល់អាជីវករ ត្រូវងាកមកចូលរួមជាមួយមន្ត្រីជំនាញនិងមានភាពស្មោះត្រង់ ចំពោះអតិថិជនដោយកុំដាក់តាំងលក់នូវផលិតផលដែលខូចគុណភាពតទៅទៀត។ ចំណែកឯបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់បរិភោគក៏ទាមទារឲ្យយកចិត្តទុកដាក់ និងចេះពិនិត្យមើលកាលបរិច្ឆេទទំនិញនីមួយៗ ដែលលក់នៅលើទីផ្សារឲ្យបានត្រឹមត្រូវ ជៀសវាងបង្កជាបញ្ហាធ្ងន់ធ្ងរដល់សុខភាព និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារតាមរយះសុខភាពទន់ខ្សោយនៅថ្ងៃខាងមុខ៕

សៅ សារិទ្ធិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម