KPT+
ស្រីៗរាងរៅមិនសូវស្អាត សាកតិចនិកនេះមើល៍ ធានាស្លៀកពាក់សមសួនជាងមុន
ការស្លៀកពាក់ជារបៀបតុបតែងខ្លួនមួយដែលអាចឲ្យអ្នកដទៃមើលមកឃើញរាងរៅសមសួន ឬមិនសមទំនង។ យ៉ាងណាមិញ សមឬមិនសម អាស្រ័យលើតិចនិកនៃការជ្រើសរើសស្លៀកពាក់របស់សាម៉ីខ្លួនហ្នឹងហើយ។ បើចង់ឃើញរាងស្អាតសមរម្យ ស្រីៗយើងងគួររៀនពីរបៀបស្លៀកពាក់តាមវិធីខាងក្រោមសាកមើល៖
១. ជ្រើសយកពណ៌ខ្មៅ

ពណ៌ខ្មៅសក្តិសមសម្រាប់មនុស្សគ្រប់វ័យ មិនប្រកាន់រូបរាង និងអាចស្លៀកចូលរួមកម្មវិធីនានា មិនស្មុគចិត្ត។ សម្រាប់អ្នកមានរាងស្អាតស្រាប់មិនមានបញ្ហាប៉ុន្មានទេចំពោះពណ៌ តែបើសិនអ្នកមានរាងធាត់បន្តិច គួរជ្រើសយកពណ៌ខ្មៅធ្វើជាមិត្តក្នុងការស្លៀកពាក់ឲ្យបានញឹកញាប់។
២. ឧបករណ៍ជំនួយរាង
ចំពោះអ្នកមានរាងមិនសូវស្អាត ពេលទៅណាមកណា ចូលពិធីសំខាន់នានា គួរជ្រើសយកឧបករណ៍បន្ថែមឲ្យរាងរៅសមសួនមួយកម្រិតទៀតដូចជា ឈុតរឹបរាង ឈុតរឹបក្បាលពោះ ខោប៉ូវត្រកៀកជាដើម។ ប្រើឧបករណ៍ទាំងនេះអាចជួយបន្ថែមទំនុកចិត្ត ពេលជួបគេឯងបាន។
មួយវិញទៀត នារីៗគួរពាក់ក្នុងដែលរឹបបានល្អ ដោយចៀសវាងអាវក្នុងយារធ្លាក់ដែលនាំឲ្យពិបាកមើលពេលពាក់អាវម្ដងៗ។ បើមិនសូវមានដើមទ្រូង អាចជ្រើសអាវណាដែលមានប៉ុងធំបន្តិច ដើម្បីឲ្យឃើញរាងកាន់តែស្អាតទ្វេរដង។
៣. ខោខូវប៊យជើងវែង

ការស្លៀកខោខូវប៊យធ្វើឲ្យមនុស្សប្រុសស្រីមើលទៅក្មេងជាងវ័យ និងស្លីមជាងមុន។ ដូច្នេះគួរឧស្សាហ៍ស្លៀកខោខូវប៊យជើងវែង ជាមួយអាវយឺតរឹបរាងបន្តិច នឹងធ្វើរាងកាន់តែតូចស្អាត និងមិនងាយសាំភ្នែក។
៤. គ្រឿងតុបតែងបន្ថែម
ការជ្រើសរើសគ្រឿងអលង្ការបន្ថែមលើរាងកាយ នឹងជួយឲ្យនារីៗមានសម្រស់កាន់តែស្អាតជាងមុនទ្វេឡើង។ ប៉ុន្តែត្រូវប្រយ័ត្នចំពោះអលង្ការមួយចំនួនដែលនាំឲ្យអ្នកបាត់បង់ភាពស្រស់ស្អាតទៅវិញ ព្រោះចេះតែលើកមកតាំងលម្អដោយមិនគិតលើកាលៈទេសៈ និងសម្លៀកបំពាក់ដែលកំពុងតែគ្រងលើរាងកាយ។
៥. ជ្រើសរើសឈុតដែលស៊ីគ្នា

ចៀសវាងឈុតណាដែលមានក្រឡាឆ្នូតដូចគ្នា ឬលាតដូចគ្នា។ ជាពិសេសសម្រាប់ស្រីៗមានរាងធាត់ ចៀសវាងស្លៀកពាក់សម្លៀកបំពាក់មានក្រឡាការ៉ូ មានឆ្នូតច្រើន ឬមានផ្កាធំៗ ស្កេកស្កះ។ ខោអាវ ឬរ៉ូបដែលមានសម្រស់បែបនេះ អាចធ្វើឲ្យស្រីរាងមិនសូវបាន កាន់តែអាក្រក់មើល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តិចនិកជ្រើសរើសកាបូបយួរដៃសក្តិសមនឹងរូបរាង
ចុចអាន៖ ចំណងទាក់ទងមួយចំនួនដែលមនុស្សប្រុសប្រឹងជៀសវាងបំផុត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


