ព័ត៍មានទាន់​ហេតុការណ៏
Search
airbus-s-logo-is-pictured

ការ​សាងសង់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ Airbus Asia នៅ​សិង្ហបុរី​ កំពុង​តែ​ប្រព្រឹត្ដ​ទៅ

 

ការ​សាងសង់​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល Airbus Asia Training Center ថ្មី (AATC) នៅ​ប្រទេស​សិង្ហបុរី ឥឡូវ​នេះ​កំពុ​ងតែ​ប្រព្រឹត្ដ​ទៅ​ហើយ​ បន្ទាប់ពី​បាន​ប​ំពេញ​ការ​ងារ​បញ្ចុះ​បឋម​សិលា​ជា​លើកដំបូង​រួចមក។ មជ្ឈមណ្ឌល​ដែល​ជា​កិច្ច​ប្រតិបត្ដិការ​ផ្សង​ព្រេង​រួមគ្នារវាង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Airbus នឹង​សិង្ហបុរី (SIA) នឹង​ត្រូវ​បើក​ដំណើរ​ការ​នៅ​ត្រីមាស​ទី១​នៃ​ឆ្នាំ​២០១៦។ ក្រុមហ៊ុន​ទាំងពីរ​បាន​និយាយ​ដូច្នេះ​ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​កាលពីថ្ងៃ​ពុធ។

មជ្ឈមណ្ឌល​ដែល​មាន​ទំហំ​៩,២៥០​ម៉ែត្រ​ក្រឡា​នេះ​ ស្ថិ​តនៅ​ឧទ្យាន Seletar Aerospace Park នឹង​ជាមជ្ឈ​មណ្ឌល​បណ្ដុះបណ្ដាល​ការ​ហោះ​ហើរ​ទី៤​របស់យន្ដ​ហោះ​ Airbus នៅ​ក្នុង​បណ្ដាញ​ពិភព​លោក​របស់​ខ្លួន​ ចូលរួម​ជាមួយ​មជ្ឈមណ្ឌល​នៅទីក្រុង​ទូលូស ម៉ៃអាមី និង​ប៉េកាំង។ មជ្ឈ​មណ្ឌល​នេះនឹងផ្ដល់ប្រភេទ​កម្រិត​គុណភាព និង​កា​រសិក្សា​បណ្ដុះបណ្ដាល​សម្រាប់​ប្រភេទ​យន្ដហោះ​ Airbus ដែល​កំពុ​ង​ផលិត​ទាំង​អស់។

នៅពេល​ធ្វើ​ប្រតិបត្ដិ​ការ​បាន​ពេញ​លេញ​ហើយនោះ AATC នឹង​បង្ហាញ​ឧបករណ៍​ Simulators ហោះហើរ​ទាំង​ស្រុង​ចំនួន​៨ រួម​ទាំង​ Simulators យន្ដហោះ​ Airbus A350 XWBs ចំនួន​៤​ Simulator A380 មួយ Simulator A330 មួយ និង​ Simulators A320s ចំនួន​២​នោះ​ផង។ មជ្ឈមណ្ឌល​នេះក៏នឹងផ្ដល់​ប្រដាប់​ប្រដា​សម្រាប់​ថ្នាក់​រៀន​យ៉ាង​ច្រើន​ផងដែរ និង​មាន​លទ្ធភាព​ផ្ដល់​ការ​បណ្ដុះបណ្ដាល​សម្រាប់​កម្មសិក្សាការី​ជាង​១០,០០០នាក់ នៅក្នុង​មួយ​ឆ្នាំ។ SIA និង​ Airbus បាន​និយាយ​ដូច្នេះ។

ក្រុមហ៊ុន​ទាំងពីរបាន​បន្ថែមថា នៅមុន​ការ​បើក​ជម្ឈមណ្ឌល​ថ្មីនេះ AATC បច្ចុប្បន្ន​បាន​ផ្ដល់​ការសិក្សា​ជាបណ្ដោះ​អាសន្ន​នៅ​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​ SIA នៅជិតព្រលាន​​យន្ដ​ហោះ Changi ដែល​ប្រតិបត្ដិ​ការ​ Simulators A380 ចំនួន​១ និង Simulators A330 ចំនួន​២។

គ្រូបង្រៀន​សម្រាប់ AATC នឹង​ត្រូវ​បាន​យក​ចេញ​ជា​ដំបូង​ពី​ក្រុមហ៊ុន​អាកាសចរណ៍ ​Airbus និង​សិង្ហបុរី​ ជាមួយ​កា​របន្ថែម​ការ​ជ្រើស​រើស​​ថ្មី​ ដែល​នឹង​ប្រព្រឹត្ដ​នៅ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ ជា​សរុប​មជ្ឈមណ្ឌល​សង្ឃឹមថា នឹង​ផ្ដល់​ការ​ងារ​សម្រាប់​អ្នក​បង្វឹក​ចំនួន​ប្រហែល​៥០នាក់​ និង​បុគ្គលិក​គាំទ្រ​២៥​នាក់។ លោក Gerard Yeap អនុ​ប្រធាន​ប្រតិបត្តិការ​ហោះហើរ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​សិង្ហបុរី​ បាន​និយាយ​ថា ជាមួយ​តម្រូវ​ការ​សម្រាប់​ការ​ព្យាករ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស នឹង​បន្ដ​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ AATC និង​ជា​មជ្ឈមណ្ឌល​ដ៏​ល្អ​ប្រសើរ​ដែល​នឹង​ជួយ​ឧស្សាហកម្ម​ឲ្យ​រក្សា​ជំហាន​ជាមួយ​តម្រូវ​ការ​បណ្ដុះបណ្ដាល​ នឹង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ផង​ដែរ​នូវ​ទីតាំង​របស់​សិង្ហបុរី​ថា ជា​មជ្ឈមណ្ឌល​អាកាសចរណ៍​ឈានមុខ​មួយ៕

Channel News Asia

ថាលីយ៉ាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684