ព័ត៍មានទាន់​ហេតុការណ៏
Search
5

ក្រិក នឹងដាក់​បង្ហាញ​ពង្រាង​កែទម្រង់ ទៅ​ឥណទាយក​ ដើម្បី​បើក​សោប្រាក់​កម្ចី

 

ប្រទេសក្រិក បានដាក់បង្ហាញ​នូវ​ពង្រាង​គម្រោ​ងច្បាប់​កែ​ទម្រង់​ទៅ​ឥណទាយក​កាល​ពី​ថ្ងៃ​ពុធ នៅក្នុងក្ដីសង្ឃឹម​ថា ខ្លួននឹង​ទទួល​បាន​នូវកា​រយល់​ព្រម​ពី​ពួកគេ​ និង​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​បើក​សោ​មូលនិធិជំនួយ​សង្គ្រោះ​ដែល​ត្រូវ​ការ​ចាំបាច់ខ្លាំង​នោះ។

ពង្រាង​គម្រោ​ងច្បាប់​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រួម​បញ្ចូល​វិធានការ​ទាំងឡាយ​ដែល​ស្នើ​ឡើង​ដោយរដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​ លោក​យ៉ានីស វ៉ារូហ្វាគីស នៅក្នុង​អំឡុង​ពេល​ការ​ចរចា​របស់រដ្ឋាភិបាល​ ដែល​បាន​អូស​បន្លាយ​ពេល​អស់ជាង​៣​ខែ និង​ធ្វើ​ឲ្យ​កើនឡើង​នូវក្ដី​បារម្ភថា ប្រទេស​ក្រិក អាច​មិន​ទទួល​បាន​ប្រាក់​កម្ចី​បានទាន់ពេល​វេលា​ដើម្បីបញ្ចៀស​ការ​ខក​ខាន​មិន​បានសងប្រាក់​បំណុល​នោះ។

គម្រោ​ងច្បាប់​នេះ​ នឹងត្រូវ​បាន​ពិភាក្សា​ជា​មួយ​តំណាង​ទាំង​ឡាយ​របស់អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​ (IMF) ធនាគារ​កណ្ដាល​អឺរ៉ុប និង​គណៈកម្មការ​អឺរ៉ុប ដែលគេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា Brussels Group កាល​ពីថ្ងៃ​ពុធ។

ការ​កែ​ទម្រង់​ជាក់​លាក់​ មិន​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​នោះទេ ប៉ុន្ដែ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រួម​បញ្ចូល​នូ​វការ​កែ​ទម្រង់​ចំពោះ​វិធាន​ការ​ពន្ធ​ដារ​មួយ​ចំនួន។ ទីក្រុ​ងអាថែន​ សង្ឃឹម​ថា ពួក​គេនឹង​គ្រប់​គ្រាន់​ចំពោះ​ឥណទាយក​របស់​ខ្លួន​ដើម្បី​យល់​ព្រម​ក​ារចំណាយ​កញ្ចប់ប្រាក់​នៅ​ទី​បញ្ចប់​ចំនួន​៧.២ពាន់លានអឺរ៉ូ (.៩​ពាន់​លានដុល្លារ) និង​ការ​សង​បន្ដិច​ម្ដងៗ​ពី​ប្រាក់​ជំនួយ​សង្គ្រោះ​២៤០​ពាន់​លានអឺរ៉ូ។

បន្ទាប់ពីការពន្យា​រពេល​ដ៏យូរ និង​ដោយ​ប្រទេស​ក្រិក​ ត្រូវបាន​គេ​រំពឹង​ថា នឹង​អស់​ប្រាក់​នៅក្នុ​ងប៉ុន្មាន​សប្ដាហ៍​ទៀត​នោះ ក្ដីសង្ឃឹម​បាន​កើន​ឡើង​នៅសប្ដាហ៍​នេះ​ថា ការ​រីកចម្រើន​នៅ​ទីបញ្ចប់​ត្រូវបាន​កើត​ឡើង​។ គណៈ​កម្មការ​អឺរ៉ុប បាន​និយាយ​កាលពីថ្ងៃ​អង្គារ​ថា ការ​ពិភាក្សា​ ឥឡូវ​នេះ​ត្រូវបាន​ធ្វើ​ឲ្យ​កាន់តែមាន​​ផល​ និង​ប្រសិទ្ធ​ភាព​ថែមទៀត​ និង​ថា ជំហរ​នៃការ​ចរចា​ត្រូវ​បានធ្វើ​ឲ្យ​រឹត​តែ​ខ្លាំ​ងឡើង​ចាប់តាំង​ពី​កា​រជួប​ប្រជុំ​គ្នា​កាល​ពីចុង​សប្ដាហ៍​កន្លង​មករបស់​រដ្ឋ​មន្ដ្រី​ក្រសួ​ងហិរញ្ញវត្ថុ​​នៅតំបន់​ចាយ​ប្រាក់​អឺរ៉ូនេះ​ ដែល​លោក​យ៉ានីស វ៉ារូហ្វាគីស បានស្ថិត​នៅ​ក្រោម​ការ​​គាបសង្កត់​កាន់​តែ​ខ្លាំង​ឡើង​ពីសហ​ការី​របស់​លោក​នោះ។

លោកនាយក​រដ្ឋមន្ដ្រី​អាឡិចសីុស សីុប្រាស បាននិយាយ​នៅសប្ដាហ៍​នេះ​ថា លោក​សង្ឃឹម​ថា កិច្ច​ព្រម​ព្រៀង​មួយ​នឹង​ត្រូ​វបាន​សម្រេច​នៅ​ថ្ងៃទី៩ ខែឧសភា​ បាន​ទាន់​ពេលវេលា​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋមន្ដ្រីហិរញ្ញវត្ថុ​នៅពេល​ខាង​មុខ៕

AP

ថាលីយ៉ាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684