Connect with us

ជីវិតកម្សាន្ដ

ចំណង​ស្នេហ៍​១១​ឆ្នាំ​របស់ យ៉ាន់ ស្រី​ពេជ្រ ត្រូវបាន​បញ្ចប់​ដោយសារ​មាន​ជន​ទី​៣

បានផុស

នៅ

​ទីបំផុត​ចំណង​ស្នេហា​ជា​ប្តី​ប្រពន្ធ​រវាង​តារា​សម្តែង​ និង​ម៉ូ​ដែល​ អ្នកនាង ​យ៉ាន់ ​ស្រី​ពេជ្រ និង​ស្វាមី​ពេលនេះ​ បាន​ឈានដ​ល់​ផ្លូវ​បែកបាក់​គ្នា​ហើយ ​ខណៈ​ដែល​ការរស់នៅ​សាង​សុភមង្គល​គ្រួសារ​ គឺ​ពុំ​មាន​ការ​ចុះ​សម្រុង​នឹង​គ្នា​ដូច​គ្រា​សាង​សេ្ន​ហ៍​ដំបូង​។ ​ការ​បែកបាក់​គ្នា​រហូត​ឈានដល់​ការលែង​លះ​នេះ​ ផ្តើមឡើង​ដោយហេតុ​ផល​មាន​ជន​ទី​៣​ ចូល​មក​ជ្រៀតជ្រែក​បេះដូង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​តារា​ស្រី​អ្នកនាង យ៉ាន់ ស្រី​ពេជ្រ បាន​លើកឡើងថា ចំណង​ស្នេហា​ ដែល​បាន​សាង​រួមគ្នា​មាន​រយៈពេល​៣​ឆ្នាំ​មក​នោះ ​ឥឡូវ​ត្រូវ​បាន​ប្រេះឆា​(​លែងលះ​)​គ្នា​ដែល​បន្សល់ទុក​ត្រឹម​អនុស្សាវរីយ៍​ជាច្រើន​ជាមួយនឹង​ភាពឈឺចាប់​ ផង​ដែរ​។​ នាង​ថា​ ការសម្រេចចិត្ត​លែងលះគ្នា​រវាង​នាង​និង​ស្វាមី​នោះ ​ផ្តើម​ចេញពី​ហេតុផល​តែ​ម្យ៉ាង​គត់​ គឺ​ភាពមិនស្មោះត្រង់​លួចលាក់​ផិត​ក្បត់​ពី​សំណាក់​ប្តី​ខ្លួន​។ ដោយឡែក​បើ​សង្កេតឃើញ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​អ្នកនាង យ៉ាន់ ស្រី​ពេជ្រ ក៏បាន​រៀបរាប់​ប្រាប់​ពី​រឿងរ៉ាវ​នៃ​ដំណើរ​ជីវិត​ស្នេហា​ ដែល​ដើរ​ដល់​ផ្លូវ​បញ្ចប់​បែបនេះ​ថា ​ពេលវេលា​រយៈពេល​១១​ឆ្នាំ​ ដែល​យើង​បាន​ជួបគ្នា​បាន​ស្រលាញ់​គ្នា​កាន់​ដៃ​គ្នា​មាន​អនុស្សាវរីយ៍​ច្រើន​រាប់មិនអស់ តែ​ពេលនេះ​វា​បាន​ចប់​សព្វគ្រប់​អស់ហើយ ជួបគ្នា​ធ្វើ​អ្វី​បើ​គង់​និង​មាន​ថ្ងៃនេះ។ ​អ្វី​ដែល​ខ្ញុំ​ស្អប់​បំផុត ​គឺ​ការបែកបាក់​គ្នា ខ្ញុំ​បាន​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​អស់ហើយ​ ដើម្បី​តែ​គ្រួសារ​មួយ​នេះ និង​មិន​ចង់​ឲ្យ​កូន​ខ្ញុំ​កំព្រា​ឪពុក​ដូច​ខ្ញុំ​ទៀត ​តែ​អ្វី​ដែរ​ខ្ញុំ​ទទួលបាន​មកវិញ ​គឺ​មាន​តែ​ភាព​ផិត​ក្បត់​លួចលាក់​។​

​យ៉ាន់ ស្រី​ពេជ្រ បាន​បន្តទៀតថា ​ផ្លូវ​មួយ​នេះ​ គាត់​ជា​អ្នក​ជ្រើសរើស ពាក្យ​សុំទោស​មួយ​ម៉ាត់​វា​មិនអាច​កែប្រែ​អ្វី​បាន​ទៀត​ទេ គ្រប់យ៉ាង​វា​ហួសពេល​អស់ហើយ បង​បាន​សម្រេចចិត្ត​ក្បត់​ខ្ញុំ​រួចទៅហើយ ថែមទាំង​ធ្វើ​ឲ្យ​​ស្រី​ម្នាក់​នោះ​មាន​កូន​ជាមួយ​បង​ថែមទៀត តើ​បង​គិត​ថា​ វា​ជា​រឿង​លេងសើច​មែន​ទេ ពាក្យ​សុំទោស​វា​មិនអាច​លុបលាង​កំហុស និង​ការឈឺចាប់​ស្ទើរ​ស្លាប់ ស្ទើរ​រស់​ដែរ​បង​បាន​ធ្វើ​មក​លើ​ខ្ញុំ​បានទេ ហើយ​គ្រួសារ​មួយ​នេះ​ គឺ​បង​ជា​អ្នក​បំផ្លាញ​វា​ដោយ​ផ្ទាល់​ដៃ​របស់​បង​អ​ញ្ចឹ​ង​ហើយ​បង​មិនបាច់​ស្តាយ​ក្រោយ​ទៀត​ទេ បង​ទៅ​ចុះទៅ​នៅ​ជាមួយ​គេ​ឲ្យ​មាន​ក្តី​សុខ​ចុះ​កុំ​បារម្ភ​ កូនស្រី​យើង​មួយ​ខ្ញុំ​និង​មើលថែ​គាត់​ឲ្យ​បានល្អ​បំផុត​ដោយ​ដៃ​របស់ខ្ញុំ​ផ្ទាល់ ហើយក៏​សុំ​ផ្តាំ​ទៅ​ស្រី​ម្នាក់​នោះ​ ដែល​ព្យាយាម​មក​បំផ្លាញ​គ្រួសារ​គេ​ទាំង​ដឹង​ថា​ គេ​មាន​ប្រពន្ធ​មាន​កូន​ហើយ​នៅតែ​ទុក​កូន​ ដើម្បី​បញ្ឈឺចិត្ត​ប្រពន្ធ​គេ​និង​ទាក់​ប្តី​គេ​ចង់​ឲ្យ​គ្រួសារ​គេ​បែកបាក់​គ្នា​នោះ។​

​ពេលនេះ​ នាង​បាន​ដូច​ចិត្ត​ហើយ​តែ​កុំ​ភ្លេចថា ​កម្ម​ពារ​វា​មាន​ពិត​ណា​នាង​សាង​អ្វី​ដាក់​ខ្ញុំ និង គ្រួសារ​ខ្ញុំ​កម្ម​ពារ​នោះ​នាង​អ្នក​ទទួលយក​ចុះ ថ្ងៃនេះ​នាង​អាច​សប្បាយ​នៅពេលដែល​ឃើញ​ខ្ញុំ​យំ តែ​ថ្ងៃក្រោយ​អាច​ជា​វេន​របស់​នាង​ក៏​ថា​ បាន​ខ្ញុំ​ស្លូត​ណាស់​មិន​ធ្វើ​អ្វី​នាង​ទេ ព្រោះ​ខ្ញុំ​មានតម្លៃ​ជា​មនុស្ស​ហើយ​នេះ​ ក៏​ជា​សារ​ផ្តាំ​ទៅ​មនុស្ស​ប្រុស​ទាំងទ្បាយ​ដែរ​ មាន​ប្រពន្ធ​ហើយ​មុន​និង​ចង់​យក​ស្រី​ក្រៅ​មកលេង​សើច ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​ថា​តើ​វា​អាច​បំផ្លាញ​គ្រួសារ​យើង​ដែរ​ឬ​អត់​?​ កុំ​ឲ្យ​មាន​វិបត្តិ​សារី​ដោយសារតែ​ការ​លេង​សើច​របស់​យើង​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​គ្រប់យ៉ាង​ក៏​ថា​ បាន​នៅ​ថ្ងៃ​ណាមួយ។ ​សម្តី​របស់​តារា​ស្រី​អ្នកនាង យ៉ាន់ ស្រី​ពេជ្រ បន្ថែម​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​“បែបណាទើបល្អ?” ប្រើពេលជាង១ឆ្នាំដើម្បីសរសេរ ផ្ដើមចេញពីពិសោធន៍ធ្លាប់ជួបបញ្ហារបស់អ្នកនិពន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម