Connect with us

សុខភាព

ហេតុអ្វី​ចាំបាច់ ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​

បានផុស

នៅ

​ក​) សារៈសំខាន់​នៃ​ការ​បំបៅ​ទឹកដោះ​ម្តាយ

– ការ​បំបៅ​ផ្ទាល់​ដោយ​ដោះ​ម្តាយ​ជួយ​បង្កើន​ភាព​ស្និទ្ធស្នាល ដោយមាន​ការ​ប៉ះ​ផ្ទាល់ រវាង​ស្បែ​កកូន និង​ស្បែក​ម្តាយ ធ្វើ​ឲ្យ​កូន​មាន​ភាពកក់ក្តៅ និង​ជួយ​ពង្រឹង​សុខភាព​ផ្លូវចិត្ត​របស់​ទារក និង​ម្តាយ​។​

– ទឹកដោះ​ម្តាយ​ជា​អាហារ​ដែល​ស្រស់ និង​ថ្មី​បំផុត ព្រមទាំង​គ្មាន​មេរោគ (​ចំពោះ​ម្តាយ​សុខភាព​ល្អ​) និង​សមស្រប​បំផុត​សម្រាប់​ផ្គត់ផ្គង់​ចិញ្ចឹម​ទារក​ទើបនឹង​កើត​រហូតដល់​អាយុ ៦​ខែ​។​

– ទឹកដោះ​ដំបូង​របស់​ម្តាយ សម្បូរ​ទៅ​ដោយ​

• អង់ទីគ័រ (IgA) និង​គ្រាប់​ឈាម​ស រាប់​លាន​សម្រាប់​ការពារ​មេរោគ​។​

• សារធាតុ​រ៉ែ និង​វីតាមីន​ជួយ​ទ្រទ្រង់​សារពាង្គកាយ​របស់​កូន ជួយ​ទប់ស្កាត់​ការបាត់បង់​ជាតិ​ទឹក និង​ការ​ស្រក​ទម្ងន់​របស់​កូន​។​

• ប្រូតេអ៊ីន និង​ខ្លាញ់​ព្រមទាំង​អូ​មេ​ហ្គា​៣ និង​សារជាតិ​ផ្សេងទៀត​ជួយ​បង្កើន​ការលូតលាស់​កុមារ មេតាបូលីស ថ្លើម ខួរក្បាល និង​ភ្នែក​។​

• ជួយ​អោយ​កោសិកា​ឆាប់​លូតលាស់ រីក​ធំធាត់ មាន​ភាពស៊ាំ មាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​មេរោគ (​រលាក​ក្រពះ រាករូស រលាក​ផ្លូវ​ដង្ហើម និង​រោគ​ផ្សេងៗ​)​។​

• ជួយ​កាត់បន្ថយ​ការ​ចំណាយ​ថវិកា និង​ការ​ចំណាយ​ពេលវេលា​ចាប់ពី​នាទី​ដំបូង​នៃ​កំណើត​កូន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ​) កត្តា​មួយ​ចំនួន​ ដែល​ជួយ​ជំរុញ​ក្នុង​ការផលិត​ទឹកដោះ

​តាមពិត​ធម្មជាតិ​មានការ​រៀបចំ​យ៉ាង​ត្រឹមត្រូវ តាំងពី​ការចាប់​កំណើត​ក្នុង​ផ្ទៃ​រហូតដល់​គ្រប់​ខែ និង​គ្រប់គ្រាន់​សម្រាប់​ទារក​ទើបនឹង​កើត​។ ការ​ដាក់ឲ្យ​កូន​បៅ​ដោះ​ដោយ​ត្រឹមត្រូវ និង​មាន​ភាព​ញឹកញាប់​ធ្វើ​ឲ្យ​ខួរក្បាល​ម្តាយ​បញ្ជា​ឲ្យ​មាន​ការ​បញ្ចេញ​អ័រម៉ូន Ocytocine និង​Prolactine ដែល​ជា​អ័រម៉ូន​សម្រាប់​ឲ្យ​មាន​ការ​បង្កើត​ទឹកដោះ និង​បញ្ចេញ​ទឹកដោះ ព្រមទាំង​កាត់បន្ថយ​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​។​

​ម្តាយ​មួយ​ចំនួន​តែង​បារម្ភ​ខ្លាច​មិន​មាន​ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​កូន ដូចនេះ​ដើម្បី​បង្កើន​ការផលិត​ទឹកដោះ មាន​កត្តា​មួយ​ចំនួន​ដែល​ជួយ​ជំរុញ​ក្នុង​ការផលិត​ទឹកដោះ​ដោយ

– សំអាត​ដោះ​ឲ្យ​បាន​ស្អាត និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​

– ពិសា​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ឬ យ៉ាងតិច ៣​លីត្រ​ក្នុង ១​ថ្ងៃ​

– ពិសា​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​

– ដាក់​កូន​ឲ្យ​បៅដោះ​ឲ្យ​បាន​ទៀងទាត់​

– ម៉ាស្សា​ដោះ​របស់​អ្នក ដែល​អាច​ឲ្យ​មាន​ទឹកដោះ (​ដោយ​មិន​ប្រើ​ផលិតផល ឬ​ប្រេង​):

• ដាក់​ម្រាមដៃ​ពីរ​របស់​អ្នក ធ្វើ​ចលនា​ជា​រង្វង់​មូល​លើ​ផ្ទៃ​ដោះ​ទាំងមូល​

• អ្នក​ក៏​អាច​ម៉ាស្សា​ដោយ​ប្រើ​កណ្តាប់ដៃ បង្វិល​កណ្តាប់​ដៃ​ពី​ផ្ទៃ​ដោះ​ទៅ​ក្បាលដោះ​

​គ​) របៀប​រក្សា​ទឹកដោះ​ទុក​ឲ្យ​កូនបៅ​

– លាងដៃ​អោយ​ស្អាត មុន​និង​ច្របាច់​យក​ទឹកដោះ ឬ​កាន់​ឧបករណ៍​ផ្ទុក​ទឹកដោះ​

– ផ្ទុក​ទឹកដោះ​ក្នុង​កំប៉ុង រឺ​ថង់​ដែល​បិទ​ជិត​គ្មាន​មេរោគ និង​មិន​ត្រូវ​ដាក់​ក្រោម​កម្ដៅ​ថ្ងៃ​

– ដាក់​ថ្ងៃខែ ដែល​បាន​ច្របាច់​ទឹកដោះ ​នៅ​លើ​ឧបករណ៍​ផ្ទុក​ទឹកដោះ​

​បញ្ជាក់​៖ អ្នក​ម្តាយ​គ្រប់រូប​ដែល​បាន​សម្រាល​នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ត្រូវ​បាន​ទទួល​ការណែនាំ​អំពី​របៀប​បំបៅ​ដោះ​កូន​។ សូម​បំបៅ​ដោះ​ម្តាយ​ដល់​កូនលោក​អ្នក ជាពិសេស​ទឹកដោះ​ដំបូង ដើម្បី​ឲ្យ​ពួកគេ​មានការ​លូតលាស់​បាន​ល្អ ទាំង​រាងកាយ និង​ខួរក្បាល​៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម