Connect with us

KPT+

សំណង់​ផ្ទះប្លែកៗ​បំផុត ៥ កន្លែង ដែល​គេ​មិន​​ធ្លាប់​គិត​ថា​អាច​សាងសង់ទៅរួច

បានផុស

នៅ

ស្ថាបត្យកម្មពីមួយជំនាន់ទៅមួយជំនាន់មានការច្នៃប្រឌិតផ្សេងៗគ្នាគួរឲ្យស្ញប់ស្ញែង។ ជាក់ស្ដែង ផ្ទះ ៥ កន្លែងនេះ ស្ថាបត្យករសាងសង់ប្រកបដោយភាពអស្ចារ្យដែលមិនគួរឲ្យជឿថា វាអាចទៅរួចសោះ។ ចង់ដឹងដឹងថាផ្ទះទាំងនោះនៅទីណាខ្លះ តោះ! ទៅមើលទាំងអស់គ្នា!

ផ្ទះច្រាំងថ្ម ខេត្ត Nova Scotia ប្រទេសកាណាដា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Cliff House ស្ថិតនៅលើឆ្នេរអាត្លង់ទិកនៅ Nova Novaia គឺជាការច្នៃប្រឌិតនៅតែឯង លើថ្មភ្នំសុទ្ធសាធ ដែលអាចមើល ទេសភាពយ៉ាងអស្ចារ្យនៃទឹកសមុទ្រដ៏ល្វឹងល្វើយ។

ស្ថាបត្យករនិយាយថា គោលបំណងនៃការសង់ផ្ទះនេះគឺ “ដើម្បីមើលទេសភាពនិងបណ្ដែតអារម្មណ៍តាមរយៈរលកទឹកសមុទ្រ” ។

ផ្ទះ Hirafu Niseko កោះ ហុកកៃដូ ប្រទេសជប៉ុន

ស្ថាបត្យកម្មផ្ទះលំហែរ​ Hirafu Niseko ត្រូវបានសាងសង់ជារាងអក្សរ L ដែលភ្ជាប់ទៅនឹងភ្នំ។ ផ្ទះនេះមានរាងគូបពីរជាន់លើគ្នាដែលទេរតាមជម្រាលភ្នំ មានទ្វារចូលនៅផ្នែកខាងក្រោយ មានផ្ទះបាយ និងមានជណ្ដើរឡើងទៅជាន់ខាងលើ។ ផ្ទះដ៏ប្លែកនេះ បុកគ្រឹះពីបេតុងយ៉ាងរឹងមាំ មានបង្អួចធំៗធ្វើពីកញ្ចក់ តែបង្អួចនេះតែងបើកចំហរ។

ផ្ទះលើចំណោទភ្នំ Calpe ក្រុង Alicante ប្រទេសអេស្ប៉ាញ

ផ្ទះលើថ្មចោទមួយនេះ សង់ពីបេតង់ មានលក្ខណៈប្លែកពីគេ ដែលព័ទ្ធដោយកំបោរពណ៌សពីខាងក្រៅ។ ផ្នែកខាងមុខផ្ទះមានអាងហែលទឹក និងអាចមើលឃើញទេសភាពសមុទ្រដែលលាតសន្ធឹងយ៉ាងធំផងដែរ។

Casa Del Acantilado Salobreña ក្រុង Granada ប្រទេសអេស្ប៉ាញ

ផ្ទះ Casa Del Acantilado មានពីរជាន់ មួយត្រូវបានគេរចនាឡើងសម្រាប់ជាកន្លែងរស់នៅដែលមានទីធ្លាធំទូលាយ និងមួយទៀតជាកន្លែងពិសេស។​ ផ្ទះនេះមិនត្រឹមតែកប់នៅលើភ្នំប៉ុណ្ណោះទេ វាថែមទាំងលាក់ខ្លួនជាមួយនឹងដំបូលដែលច្នៃប្រឌិតយ៉ាងចម្លែក។ នៅពេលដែលមើលឃើញពីខាងលើរូបរាងនិងទ្រង់ទ្រាយរបស់វាមានរាងកោងស្រដៀងនឹងស្បែករបស់នាគឬរលកសមុទ្រ។

ផ្ទះដើមឈើ Qiyunshan តំបន់ Xiuning ប្រទេសចិន

Qiyunshan Tree House មិនមែនជាផ្ទះដែលសង់នៅលើដើមឈើទេ តែវាមានកម្ពស់ ១១ ម៉ែត្រពីដើមឈើតាត្រៅក្រហមសុទ្ធ មានទីតាំងនៅខេត្តអានហ៊ួយ ភាគខាងកើតប្រទេសចិន។ វត្ថុធាតុដើមនៃផ្ទះនេះសង់ពីដើមឈើតាត្រៅក្រហមស្ទើរទាំងស្រុង។

Qiyunshan Tree House មានបន្ទប់តូចៗ និងបង្អួចដែលអាចមើលទេសភាពដ៏ទាក់ទាញនៅខាងក្រៅ។ កន្លែងស្នាក់នៅនិងបន្ទប់គេងមានលក្ខណៈតូចចង្អៀត ពីព្រោះស្ថាបត្យករចង់បង្កើតកន្លែងសម្រាប់ទស្សនា ជាជាងបែបផ្ទះគ្រួសារធំ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ពិធី​ខួប​កំណើត​តាម​ពិត​មាន​ប្រភព​មក​ អេហ្ស៊ីប

ចុចអាន៖ អស្ចារ្យ! មកស្គាល់កំពូលឧបករណ៍ទាំង ៧ ដែលសុទ្ធតែបង្កើតឡើងដោយស្ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣២ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៤៤ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៤៦ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម