អាជីព
ចំណុចកំពូល នៃភាពជាអ្នកដឹកនាំ គឺ មិនសន្មត តែសាកសួរលំអិតសិន
ការសន្មតអំពីមនុស្សណាម្នាក់ដោយមិនបានសាកសួរឲ្យសាមីខ្លួនមានឱកាសឆ្លើយឆ្លង តវ៉ា ជាការដឹកនាំដ៏អន់ថយ ត្រចៀកស្រាល មិនរីកចម្រើនហើយយូរទៅ ចំណុចនេះ អាចធ្វើឲ្យអន្តរាយដល់ទំនាក់ទំនងរបស់យើងជាមួយកូនចៅឈានទៅបំផ្លាញរូបភាពជាមេដឹកនាំល្អបាន។
នេះជាការពិតនៅក្នុងជីវិតអាជីព ដែលមេដឹកនាំជាច្រើនត្រូវបានដឹកនាំអារម្មណ៍ទៅរកការសន្មតដោយស្មានៗ ឬព្រោះសម្ដីមនុស្សខូចដែលមានចេតនាអាក្រក់។
«សន្មត»គឺការទទួលយកអារម្មណ៍សន្និដ្ឋានអ្វីមួយទុកថាជាការពិតដោយគ្មានសំណួរបញ្ជាក់ ឬភស្តុតាង។
មនុស្សនិយមសន្មតត់ ថានោះជាសេចក្ដីពិតប្រសិនបើ វាត្រូវនឹងការគិតរបស់ខ្លួនឯងទាំងមិនដឹងឡើយថាវាជាការសន្និដ្ឋានខុសនិងយុត្តិធម៌។
មេដឹកនាំល្អ តែងតែត្រូវការពេលវេលាដើម្បីពិនិត្យការពិត និងមានផាសុកភាពនៅពេលដែលការជជែកដេញដោលទាំងអស់ត្រូវបានធ្វើឡើងសិន ជៀសវាងកើតឡើងដោយភាគីណាមួយមិនដឹងខ្លួនដែលជាញឹកញាប់ជាអន្ទាក់របស់បុគ្គលិកអែបអបអាក្រក់ៗ ។ សូមអានហេតុផលខាងក្រោមដែលមេដឹកនាំល្អជៀសវាងការកាត់ក្ដីដោយសន្មត។
១ ការសន្មតបឋម ច្រើនតែខុស
ស្ទើរតែគ្រប់ពេលដែលយើងសន្មតថា អតិថិជនដឹងពីអ្វីដែលពួកគេចង់បានការពិតគឺ អត់ទេ ពួកគេចង់បានអ្វីដែលយើងអាចអួតបានល្អ។ ផ្នែកមួយនៃការទទួលបានជោគជ័យក្នុងការបង្កើនកម្មវិធីលក់ គឺការសង្កេតគំនិត កុំស្មានៗលើអតិថិជន ហើយកុំសន្មតថាគ្រប់គ្នាដឹងពីអារម្មណ៍ខ្លួនឯង ពេលដែលពួកគេចង់បានសេវាកម្ម ឬ ផលិតផល។ យើងត្រូវតែរៀបចំសិល្ប៍វិធី សម្រាប់ពួកគេដើម្បីផ្លាស់ប្ដូរគំនិតឬ បំភ្លឺការចង់បានយ៉ាងភ្ញាក់ផ្អើលដល់ពួកគេ។
២ សួរសំណួរឲ្យច្បាស់
ការសួរសំណួរពិតជាមានអានុភាព ហើយមានឥទ្ធិពលវិជ្ជមានជាច្រើនដូចជាយើងនឹងទទួលបានដំណឹង រៀនអ្វីថ្មីៗ ពង្រីកចំណេះដឹង បង្រៀនយើងអំពីមនុស្ស អំពីធម្មជាតិនៃការគិត ដែលយើងត្រូវនៅជាមួយ និងផ្ដល់ការបំភ្លឺ ជៀសវាងការស្មានខុស។ សំនួរធ្វើឲ្យយើងយល់ពីបញ្ហាច្បាស់ជាងការប៉ាន់ស្មាន ហើយទាក់ទងនឹងភាគបែងរួមមួយជាចំណុចចាប់ផ្ដើមនៃការសន្ទនាដ៏មានខ្លឹមសារប្រសិទ្ធភាព។
៣ ត្រូវប្រកួតប្រជែងលើអស្មិមានៈខ្លួនឯងមុនសម្រេចចិត្ត
បង្កើតបរិយាកាសសាកសួរខ្លួនឯងជានិច្ចថា តើការសម្រេចចិត្តនេះជាការសន្មត? តស៊ូមតិផ្លាស់ប្ដូរការសន្មតដោយខ្លួនឯង ហើយស្វែងរកព័ត៌មានមកគាំទ្រសិន ដូច្នេះលទ្ធផលមើលទៅខុសគ្នាឆ្ងាយពីទម្លាប់ពឹងលើអារម្មណ៍ម្នាក់ឯង។ ការជៀសវាងទម្លាប់សន្មត អាចជួយកំណត់អត្តសញ្ញាណនៃភាពមិនស៊ីចង្វាក់នានាក្នុងដំណើររឿងនិងក៏លក្ខណៈបុគ្គលិកដ៏អស្ចារ្យទាំងអស់នេះរបស់មេដឹកនាំម្នាក់ៗ៕
ប្រែសម្រួល ៖ ចម្រើន តារា
ប្រភព ៖ qriyo
ចុចអាន៖គ្រប់គ្នាជានាយកប្រតិបត្តិ នៃជីវិតខ្លួនឯង កុំរស់ព្រោះអ្នកដទៃ
ចុចអាន៖មូលហេតុដែលមិនគួរយកមិត្តភក្ដិ មកចូលធ្វើការជាមួយ ឬមកជាកូនចៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល