Connect with us

ព័ត៌មានជាតិ

ចង់ដឹង​ទេ តើ​ឆ្នាំ​២០២០​ទូត​ខ្មែរ​នៅ​ថៃ​ បាន​ជួយ​អ្វីខ្លះ​ដល់​ពលរដ្ឋ​ខ្មែរ​ និង​ពលករ​ស្នាក់នៅ​ប្រទេស​ថៃ​?

បានផុស

នៅ

​ទោះបីជា​មានការ​ប្រឈម​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ នៅ​ប្រទេស​ថៃ​ ក៏ដោយ​ក៏​នៅ​ឆ្នាំ​២០២០​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ បាន​ជួយ​សម្របសម្រួល​និង​ជួយ​ដោះស្រាយ​បញ្ហា​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​និង​ពលករ​ខ្មែរ​ កំពុង​ស្នាក់​នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ​នៅ​ឆ្នាំ​២០២០​នេះ​ ស្ថាន​ទួត​ថៃ​ បាន​ចេញ​លិខិត​ស្នើសុំ​សុពលភាព​ស្នាក់​របស់​ពលករ​ខ្មែរ​ នៅ​ប្រទេស​ថៃ​បាន​ចំនួន​១៩៥៦​នាក់ ​ដើម្បី​ឲ្យ​ពួកគេ​អាច​បន្ត​ស្នាក់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ស្រ​ច្បាប់​។ ក្រៅពីនេះ​ ស្ថាន​ទួត​បាន​ចេញ​លិខិតបញ្ជាក់​បុគ្គល​តែមួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២០២៥​នាក់ លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន​១២២៨​នាក់​លិខិតបញ្ជាក់​ទំនាក់ទំនង​កូន​១៥​ឆ្នាំ​៩៧២​នាក់ ​បញ្ជាក់​នីត្យានុកូល​កម្ម​លើ​ឯកសារ​ចំនួន​៥១៥​នាក់​និង​លិខិត​នាំ​សព​ពលរដ្ឋ​ខ្មែរ​ចំនួន​១១៦​នាក់​។ លើសពីនេះ​ ឆ្នាំ​២០២០​នេះ​ដែរ ​ ស្ថានទូត​បាន​ខិតខំ​ប្រឹងប្រែង​ផ្តល់​សេវា​ផ្លូវច្បាប់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ដើម្បី​ការពារ និង​លើកស្ទួយ​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​នៅ​បរទេស​។ ក្នុង​នោះ​បាន​ជួយ​សម្របសម្រួល​ដល់​អ្នក​ជំងឺ​ខ្មែរ ​សម្រាប់​ចូល​មក​ប្រទេស​ថៃ​ ក្នុង​អំឡុង​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ចំនួន​២៣​ករណី​សរុប​៧៣៣​នាក់​។

​សម្រួល​ដល់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​មន្ត្រី​ការ​ទួត សិក្ខាកាម​យោធា​និស្សិត បុគ្គលិក​បម្រើការ​ងារ​និង​អ្នកជំងឺ​ចំនួន​២៨​ករណី​សរុប​ចំនួន​១៧៥​នាក់​និង​ជួយ​សម្រួល​ដល់​អ្នកជំងឺ​ខ្មែរ​ ដែល​មិន​មាន​លទ្ធភាព ​ក្នុង​ការ​បង់ថ្លៃ​សេវា​ព្យាបាល​បាន​ចំនួន​១១១​ករណី​ ដែល​មាន​ទឹកប្រាក់​ចំនួន​២៨៥,០៤៨.៩៣​ដុល្លារ​អាមេរិក​។​

​ជាមួយគ្នានេះ​ ស្ថាន​ទួត​ក៏បាន​ចុះ​សួរសុខទុក្ខ និង​ជួយ​បងប្អូន​ពលករ​ខ្មែរ​ដែល​ជួបប្រទះ​បញ្ហា​ខ្វះខាត​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ព្រមទាំង​បាន​រៀបចំ​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ខេ​ម​បូ​ដា​ខាប់​លើក​ទី​១​ ផង​ដែរ​។ ក្នុងនោះ​មាន​ចែក​ស្បៀងអាហារ​ដល់​ពលករ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩​ចំនួន​១៣២៧៥​នាក់ ដោះស្រាយ​និង​ផ្តល់​យោបល់​តាម​ទូរស័ព្ទ​២៦៨៣​នាក់ ករណី​ពលករ​មាន​វិវាទ​ការងារ​ជាមួយ​និយោជក​៩៥៩​នាក់​ ចុះ​សំណេះសំណាល​និង​សាកសួរ​សុខទុក្ខ​ជាមួយ​ពលករ​៧០០​នាក់​ និង​រៀបចំ​កម្មវិធី​បាល់ទាត់​ដល់​បងប្អូន​ពលករ​ក្នុង​ប្រទេស​ថៃ​ខេត្ត​ឆាក់​ឈើ​ង​សាវ​និង​ស​មុ​ត្រ​ប្រា​កាន​៥០០​នាក់​ និង​អប់រំ​ពលករ​មក​ទទួល​សេវា​នៅ​ស្ថាន​ទួត​១១០​នាក់​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​រដ្ឋមន្រ្តី ចុះពិនិត្យបន្ទាន់ ក្រោយរកឃើញពលករខ្មែរ មកពីថៃ ឆ្លងកូវីដ-១៩ ច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៣៦ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៣៧ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

Sokha Hotels

ព័ត៌មានពេញនិយម