កីឡា
ការរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ត្រូវបានប្ដូរឥរិយាបថ នៃការរត់ទៅជារត់ដោយស្ម័គ្រចិត្តខ្លួនឯងវិញ
ទិវាអន្តរជាតិរត់ពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តខេត្តសៀមរាប ត្រូវបានប្ដូរឥរិយាបថបន្ទាប់ពីស្ថានភាពនៃកូវីដ១៩ នៅមិនទាន់ស្ងប់ស្ងាត់នោះ។
បន្ទាប់ការអាក់ខានដោយសារកូវីដ១៩នោះ គណៈកម្មាធិការជាតីអូឡាំពិកកម្ពុជា(NOCC) មានគម្រោងរៀបចំព្រឹត្តិការណ៍ទិវាអន្តរជាតិរត់ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅខេត្តសៀមរាប នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ តែពេលនេះស្ថានភាពនៅមិនទាន់អំណោយផលនៅឡើយទេ ហើយអ្នកចុះឈ្មោះក៏បានចុះរួចដែរ ហេតុនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងដៃគូឧបត្ថម្ភសម្រេចចិត្តប្ដូរឥរិយាបថ នៃការរត់ទៅជារត់ដោយស្ម័គ្រចិត្តខ្លួនឯង(VIRTUAL)វិញ ដែលនឹងធ្វើនៅថ្ងៃ ទី៦ និង៧កុម្ភៈ។
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៥ ខែមករា លោក វ៉ាត់ ចំរើន អគ្គលេខាធិការNOCC បញ្ជាក់ថា យើងមិនអាចរៀបចំព្រឹត្តិការណ៍នេះ ឲ្យដូចរៀងរាល់ឆ្នាំបាននោះទេ ព្រោះសន្ទុះកើនឡើងនៃមេរោគកូវីដ១៩ នៅប្រទេសជិតខាងស្ថិតក្នុងកម្រិតខ្ពស់។ លោកបញ្ជាក់ទៀតថា ក្នុងបរិបទនៃកូវីដ១៩ យើងត្រូវធ្វើអ្វីឲ្យស្របទៅតាមយុគសម័យនៃសង្គម ដែលកំពុងតែរងនូវឥទ្ធិពលមួយនេះ។ហេតុនេះអ្នក ដែលបានចុះឈ្មោះរួចរាល់ហើយត្រូវតែរត់ដោយខ្លួន ហើយរត់នៅទីកន្លែងណាក៏ បានដែរ ហើយចំពោះលទ្ធផល គឺសាមីខ្លួនត្រូវផ្ញើតាមរយៈManulife MOVE App)ដើម្បីទទួលមេដាយក្នុងករណី ដែលការរត់នោះបានទទួលថិរវេលាល្អ។
អ្នករត់ត្រូវតែមានភាពស្មោះត្រង់លើលទ្ធផលរបស់ខ្លួន ទាំងអ្នករត់៣គីឡូម៉ែត្រ ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ។ប្រសិនបើគេផ្ញើលទ្ធផលដែលមិនស្មោះត្រង់មកមានន័យថាគេមិនស្មោះត្រង់ចំពោះខ្លួនឯងឡើយ ។ហេតុនេះអ្នកចូលរួមរត់ត្រូវតែបំពេញកាតព្វកិច្ចរត់ឲ្យដល់ទិលដៅរបស់ខ្លួន។ លោកអគ្គលេខាធិការទទួលស្គាល់ថា ការធ្វើនូវរបៀបថ្មីនេះ ប្រៀបដូចជាអាវុធមុខពីរយ៉ាងអញ្ចឹង គឺវាអាចបរាជ័យនិងជោគជ័យ តែទោះជាយ៉ាងណាក៏ត្រូវតែធ្វើ ព្រោះនៅលើពិភពលោកនេះ គេបានប្ដូរឥរិយាបថមករត់តាមរបៀបស្ម័គ្រ ចិត្តដោយខ្លួនឯង(VIRTUAL)នេះអស់ហើយ។ សូមបញ្ជាក់ថា ដំបូងឡើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងគណៈកម្មការរៀបចំការ ប្រកួត គ្រោងបើកការប្រកួតទិវារត់ប្រណាំងអន្តរ ជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៥នៅខេត្តសៀមរាបនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ហើយសម្រាប់ទិវារត់នេះ គឺមិនអនុញ្ញាតឲ្យបរទេស ដែលរស់នៅក្រៅប្រទេសចូលរួមឡើយ ដោយអនុញ្ញាតឲ្យជនបរទេសរស់នៅក្នុងប្រទេសតែប៉ុណ្ណោះ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ សហព័ន្ធប៊ូលនិងប៉េតង់កម្ពុជា នឹងរៀបចំការប្រកួតកីឡាជ្រើសរើសជើងឯក ឆ្នាំ២០២០នាចុងខែនេះ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?