ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-1-A-13-Full

ប្រពន្ធដើម​ដែល​កំពុង​មាន​ផ្ទៃពោះ​ និង​កូន​៣​នាក់​ជាប់​នឹង​ខ្លួន​ ប្តី​លួច​ទៅ​រៀបការ​ប្រពន្ធ​ថ្មី​ ប្រពន្ធ​ដឹង​ចូល​ទៅ​រករឿង​អុកឡុក​ជេរ​គ្នា​ផ្អើល​ពេញ​រោងការ​

​ បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃទី​៣០ ​ខែមេសា ឆ្នាំ​២០១៥​នេះ មាន​ករណី​ភ្ញាក់ផ្អើល​ឆោរ​ឡោ​មួយ​បាន​កើត​នៅ ក្នុងភូមិ​ព្រែកជីក ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​មាន​ស្ត្រី​ម្នាក់​ជា​ប្រពន្ធដើម បាន​ចូល​ទៅ​រករឿង និង​អុកឡុក​ក្នុង​មង្គល​ការដែល​ប្តី​លួច​ទៅ​រៀបការ​ប្រពន្ធ​ថ្មី​ស្ងាត់ៗ រហូតដល់​ភ្ញៀវ​រត់ចេញ​អស់​ចោល​រោងការ​។ ប្រជាពលរដ្ឋ​បាន​ទៅ​ស៊ីការ​នោះ​បាន​ឱ្យ​ដឹងថា ក្នុង​មង្គលការ​នេះ​កូនកំលោះ​មានឈ្មោះ សួន​ ដា​រ៉ា ឣាយុ​៣១​ឆ្នាំ នៅ​ភូមិ​គោក​ព​ន្លី ឃុំ​ចំណោម ស្រុក​មង្គល​បូរី កូនក្រមុំ មានឈ្មោះ អ៊ីវ សាវ៉ា​ន់ ឣាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រែកជីក ឃុំ​បត់​ត្រង់​ស្រុកមង្គល​បូរី​ដូចគ្នា​។ ចំណែក​ប្រពន្ធដើម​មានឈ្មោះ ឣា​ន មុំ ឣា​យុ​៣២​ឆ្នាំ រស់នៅ​ភូមិ​សាយ​សា​ម៉ន ឃុំ​ចំណោម មានកូន​៣​នាក់ ​ហើយ​មានកូន​នៅក្នុង​ពោះ​ម្នាក់ទៀត​។ ប្រជាពលរដ្ឋ​បាន​និយាយ​បន្ត​ទៀតថា កូនកំលោះ និង​ប្រពន្ធដើម​រយៈពេល​កន្លងមក ​គេ​បាន​ប្តឹងផ្តល់​គ្នា រហូតដល់​តុលាការ ចេញ​សាលក្រម​ឱ្យ​លែងលះ​គ្នា ថ្មីៗ​នេះ ប៉ុន្តែ​យ៉ាងណាក៏ដោយ ប្រពន្ធដើម ក៏បាន​អះអាង​ដែរ​ថា ខ្លួន​បាន​ដាក់​ពាក្យ​ប្តឹង​ជំទាស់​ហើយ​ដែរ ដោយ​នាង​មិន​សុខចិត្ត​នោះ​ទេ​ ពេលដែល​នាង​កំពុង​មាន​កូន​នៅក្នុង​ផ្ទៃ​មួយទៀត​។ ក្រោយពី​ប្រពន្ធដើម​ចូល​ទៅ​អុកឡុក​ក្នុង​មង្គល​ការដែល​ប្តី​បាន​លួច​ទៅ​កា​ស្រី​ថ្មី​នោះ​ គេ​សង្កេតឃើញ​មាន​ចាស់ទុំ​ចេញ​មក​សម្របសម្រួល​ គេ​ពុំ​ដឹង​ថា​ ការ​សម្របសម្រួល​របស់​ចាស់ទុំ​នោះ​សាមីខ្លួន​ខាង​ប្រពន្ធដើម ​គេ​យល់ព្រម​តាមរបៀប​ណា​នោះ​ឡើយ ​ព្រោះ​បញ្ហា​សំខាន់​នោះ​ខាង​ប្រពន្ធដើម​មានកូន​ដល់​ទៅ​៤​នាក់​ នៅក្នុង​ផ្ទៃ​ម្នាក់ទៀត​ឯណោះ​ ទើប​ពុំ​អាច​ដោះ​ស្រាយ​ចេញ​បាន ​ហើយ​ការ​រក​រឿង​របស់​ប្រពន្ធដើម​នោះ​នៅតែ​រករឿង​បន្ត​៕

គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684