Connect with us

KPT+

ប្រសិនអ្នកកំពុង​លួចស្រលាញ់នារីណាម្នាក់ អានកុំខាន!

បានផុស

នៅ

នៅពេលមនុស្សធ្លាក់ក្នុងអន្លង់ស្នេហ៍ ពួកគេច្រើនតែបែកចេញពីសកម្មភាពធម្មតាៗ ទៅធ្វើរឿង​ប្លែកៗ ។

សូមស្វាគមន៍ចូលក្នុងសមាគម​ អ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយ​ប្រសិនបើ​លួច​ស្រលាញ់​​គេ​មានការថប់បារម្ភតានតឹង សូមគិតជាមួយយើងថា ​តើ​គួរធ្វើយ៉ាងណា​ទៅអនាគតចំពោះស្នេហាមួយនេះ!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូង​ត្រូវ​សួរខ្លួនឯងឆ្លើយឱ្យចេញសិន នូវសំណួរប៉ុន្មាន​ខាងក្រោម៖

១ តើស្នេហានេះ​គ្រាន់តែ​លេងសើច ឬពិតជា​មានការ​តាំង​ចិត្តខ្ពស់ក្នុងការរស់នៅជាមួយគេនោះ?

ការផ្លាស់ប្តូរពីទំនាក់ទំនងធម្មតាទៅជាគូជីវិត អាចឆ្លងកាត់ការពិចារណាច្រើន ពុំនោះ​ទេ កុំបណ្តោយឱ្យវាបំផ្លាញអ្នក។ តើ​គ្រួសារ​សមគ្នា​ទេ រស់នឹងគ្នា​កើតទេ គេមាន​សង្សារឬនៅ?

២ ភាគរយត្រឹម​ណា​ដែលថា គេនោះអាចមានអារម្មណ៍មករកយើងដូចគ្នា?

ប្រសិនបើមានអារម្មណ៍ថា ខ្លួន​កំពុងលង់ស្នេហ៍លើនាង ត្រូវ​ដឹងថា ស្ត្រីងាយនឹងទប់អារម្មណ៍របស់ពួកគេបានយូរជាងបុរស រហូតដល់ពួកគេជឿថា ប្រុសម្នាក់នោះមាន​ចិត្ត​ដែរ ទើបគេ​ព្រម​បញ្ចេញ​មនោសញ្ចេតនា​ខ្លះៗ ហេតុនេះ​ហើយ​ជាធម្មតា ដែល​ស្ត្រីរមែង​ទទួលបានជោគជ័យជាងក្នុងការទាក់ទាញដៃគូ។ អ្នកចាំំបាច់ត្រូវទៅធ្វើល្អដាក់គេ ឱ្យភ្លើងខៀវមុន។ បង្ហាញខ្លួន​កន្លែងគេ​ញឹក​ ហើយ​ឆាតទៅជានិច្ច។ល។

៣ តើអារម្មណ៍របស់អ្នកចំពោះគេ​ខ្លាំងប៉ុណ្ណា?

មនុស្សដែលមានការថប់បារម្ភក្នុងការភ្ជាប់ទំនាក់ទំនង មានទំនោរទៅរកកម្រិតខ្ពស់នៃការងាយ​ធ្លាក់ទឹកចិត្ត​ពេលដែលស្នេហាកំពុងរីកដុះដាល យោងតាម​ (Sanz Cruces et al ) ។ ប្រសិនបើមិនមាន​ការឆ្លើយតបជាវិជ្ជមាន នោះគេនឹកស្រងេះស្រងោចនិង​រីងរៃ។ ត្រូវ​មានសតិ ហើយ​គិត​ជានិច្ចថា មិនមែនមនុស្សទាំងអស់សុទ្ធតែមានអារម្មណ៍ស្រឡាញ់ដូចគ្នានោះទេ។

៤ តើអ្នកលង់ស្នេហ៍ញឹកញាប់ពេកទេ?

ប្រសិនបើញឹកញាប់អ្នកនឹងមិនមានអ្វីដែលបាត់បង់នោះទេ ព្រោះ​វាជាចរិតធម្មជាតិ​របស់យើង​ដែលចូលចិត្ត​លេងភ្លើង​ដោយខ្លួនឯង ប៉ុន្តែឱកាសនៃការឈឺចិត្តក៏មិនសូវមាន បើមាន​ក៏មិនយូរដែរ។ ភ័ស្តុតាងថ្មីបានបង្ហាញថា បុរសៗតែង​ងាយ​ធ្លាក់ក្នុងអន្លង់ស្នេហ៍ញឹកញាប់ជាងស្ត្រី  អ្នកស្រាវជ្រាវអាចពន្យល់ពីទំនោរនេះ ដោយផ្អែក​លើ ទស្សនវិស័យនៃការផ្សារភ្ជាប់ទំនាក់ទំនងបេះដូង មនោសញ្ចេតនា ស្នេហាទៅនឹងការរួមភេទនៃបុរសភាគច្រើន ៩៨ ភាគរយ ចំណែក​ឯស្ត្រីទំនងជាមានភាពតឹងរ៉ឹងជាងមុនក្នុងលក្ខណៈវិនិច្ឆ័យរបស់ដៃគូមុនពេលនាង​គិតដល់ការរួមភេទ វាគា្រន់តែជាជម្រើស​ចុងក្រោយ​​ប៉ុណ្ណោះ។ តើអ្នកគ្រាន់តែចង់រួមភេទនិង​រាងកាយ ដើមទ្រូង​ បបូរមាត់ដ៏ស៊ិចស៊ី​របស់នាង ឬអ្នកពិតជាស្រលាញ់នាង?

ប្រែសម្រួលទ៖ ចម្រើន​ តារា​

ចុចអាន៖ ហេតុអ្វី​មនុស្ស​ស្រី​ដែល​មាន​ទំនុកចិត្ត​ខ្ពស់​ទាក់ទាញចិត្ត​បុរស​ខ្លាំង?

ចុចអាន៖ រឿងសំខាន់ ៥ យ៉ាងត្រូវដឹង មុនពេលដាក់ចិត្តស្នេហ៍លើនរណាម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម