ជីវិតកម្សាន្ដ
ឧកញ៉ា ឌួង ឆាយ ទម្លាយរឿងក្នុងចិត្តកាន់តែច្បាស់ ក្រោយដំណឹងលែងលះភរិយា
ភ្នំពេញ ៖ មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបច្បាស់ហើយនូវរឿងរ៉ាវបែកបាក់ស្នេហារបស់លោកឧកញ៉ា ឌួង ឆាយ និង ភរិយាអ្នកស្រី ដេត ម៉ាលីណា បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង សម្រាប់មជ្ឈដ្ឋានអ្នកគាំទ្រ។
ប៉ុន្តែយ៉ាងណាមិញ ចំពោះរឿងរ៉ាវកន្លងមក ទោះបីជាពុំមានការបកស្រាយជាក់លាក់ណាមួយពីសំណាក់លោកឧកញ៉ា ឌួង ឆាយ ក៏ពិតមែនតែពេលនេះ លោកឧកញ៉ា ក៏បានធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើលថែមទៀត ខណៈមុននេះ លោកឧកញ៉ាបានទម្លាយរឿងចេញពីក្នុងចិត្តទាក់ទងជីវិតឯកជនផ្ទាល់ខ្លួន។
លោកឧកញ៉ា ឌួង ឆាយ បានរៀបរាប់ភ្ជាប់រូបភាពមួយសន្លឹកថា ខ្ញុំដឹងថា អ្នកពិបាកចិត្តប៉ុន្តែគួរចំណាយពេលមើលថែ និងផ្តល់ភាពកក់ក្តៅឲ្យកូនៗអោយបានច្រើនទើបល្អ មិនមែនដើរហើរផឹកស៊ីជប់លៀងកម្មវិធីសប្បាយរាល់ថ្ងៃនោះទេ។
លោកឧកញ៉ា ឌួង ឆាយ បាននិយាយបន្ថែមទៀតថា កូនៗត្រូវការភាពកក់ក្តៅពីយើង អ្វីដែលខ្ញុំធ្វើទាំងអស់គឺដើម្បីចង់ឲ្យអ្នកល្អបែរជាអ្នកចោទខ្ញុំថាស្តីឲ្យអ្នក ខ្ញុំពិតជាអស់កម្លាំងណាស់។ តាមរយៈការលើកឡើងរបស់លោកឧកញ៉ា ឌួង ឆាយ នេះបានធ្វើឲ្យអ្នកគាំទ្រកាន់តែតាមដានលើករណីនេះបន្តទៀត៕
ដោយ ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ