ព័ត៌មានជាតិ
ជប៉ុនផ្ដល់១៨២,០៣៥ ដុល្លារអាមេរិក សម្រាប់ការពង្រឹងការថែទាំសុខភាពសហគមន៍ក្នុងខេត្តកំពង់ចាម
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន១៨២,០៣៥ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន (PHJ) ក្រោមគ្រោងការណ៍ ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។
កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខាដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី កាណាកុ អ៊ុបហ្ស៊ីយ៉ាម៉ា នាយិកាប្រចាំ ប្រទេសនៃ អង្គការ PHJ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បីអនុវត្តគម្រោង “ពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារ ក្នុងខេត្តកំពង់ចាម (ឆ្នាំទី២) ”។
នៅក្នុងគម្រោងនេះ អង្គការ PHJ មានគោលបំណងកាត់បន្ថយអត្រាមរណភាពនៃកុមារអាយុក្រោម ៥ឆ្នាំ និងលើក កម្ពស់សុខភាពកុមារ តាមរយៈការភ្ជាប់បណ្តាញរវាងបុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្តសុខភាពនៅក្នុងសហគមន៍។ គំរោងនេះក៏រួមបញ្ចូលទាំងការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់អាហារូបត្ថម្ភ ទៅដល់ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ដោយពួកគេនឹងអាចបង្ហាញពីរបៀបរៀបចំអាហារដែលមានជីវជាតិជាមួយនឹង គ្រឿងផ្សំក្នុងស្រុកនៅក្នុងសហគមន៍របស់ពួកគេ។
កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និង ស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៤១លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៣១ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបថមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា។
ទាក់ទងបញ្ហានេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមហិរញ្ញប្បទានឥតសំណងសម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុនចាប់តាំងពីឆ្នាំ២០០២ ដើម្បីជួយដល់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់អង្គការ ក្រៅរដ្ឋាភិបាលជប៉ុនក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍន៍។
រហូតមកដល់ពេលនេះ ស្ថានទូតជប៉ុនបានផ្តល់ជំនួយជាង១៣០ គម្រោងនៅកម្ពុជាតាមរយៈកម្មវិធីនេះ។ គម្រោងនីមួយៗបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោកឯកអគ្គរដ្ឋទូតបានអះអាងថា សម្រាប់គម្រោងដែលអនុវត្តដោយអង្គការ “People Hope Japan” រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមាណ១៨០,០០០ ដុល្លារអាមេរិក។ ចាប់តាំងពីឆ្នាំ២០០៣ អង្គការនេះបានចូលរួមក្នុង ការណែនាំបច្ចេកទេសដល់បុគ្គលិកមណ្ឌលសុខភាពក៏ដូចជាឆ្មបមូលដ្ឋាន ព្រមទាំងសកម្មភាព អប់រំសម្រាប់សហគមន៍នីមួយៗនៅក្នុងប្រទេសកម្ពុជា។
លោកបានសម្តែងនូវការកោតសរសើរ ចំពោះការចូលរួមចំណែកដល់ការកសាងទំនាក់ទំនងនៃការជឿទុកចិត្តគ្នារវាងមណ្ឌលសុខភាព និងប្រជាជន និងការពារការស្លាប់របស់មាតានិងទារក។ នៅខេត្តកំពង់ចាមអង្គការនេះនឹងបន្តធ្វើ ការលើការកសាងនិងពង្រឹងបណ្តាញបុគ្គលិកមណ្ឌលសុខភាពនិងអ្នកស្ម័គ្រចិត្តសុខភាពមូលដ្ឋានកាត់បន្ថយជំងឺ ដែលអាចការពារបាន និងការស្លាប់របស់កុមារអាយុក្រោម៥ ឆ្នាំ និងលើកកម្ពស់ការលូតលាស់ និងការអភិវឌ្ឍរបស់កុមារឲ្យមានសុខភាពល្អ។ អង្គការនេះក៏នឹងធ្វើការលើការបង្កើតសម្ភារៈអប់រំ ការអប់រំអាហារូបត្ថម្ភ និងការបណ្តុះ បណ្តាលធ្វើម្ហូប។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានសម្តែងនូវការកោតសរសើរសម្រាប់ការចូលរួមចំណែករបស់អង្គការ “People Hope Japan” ដែលបាននឹងកំពុងធ្វើការលើក កម្ពស់សុខភាព និងអនាម័យរបស់ប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ លោកសង្ឃឹមថា គម្រោងនេះនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជនក្នុងតំបន់ និងមណ្ឌលសុខភាពថែមទៀត ដែលនាំទៅដល់ការលើកកម្ពស់សុខភាព និងការការពារជំងឺដល់ទារក។
លោកសង្កេតឃើញថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននឹងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយដើម្បីកែលម្អនូវគុណភាពជីវភាពរស់ នៅរបស់ប្រជាជន ដូចជា ការកាត់បន្ថយភាពក្រីក្រនិង ការអភិវឌ្ឍន៍សង្គម រួមទាំងបរិស្ថានជុំវិញ សុខាភិបាលនិងការអប់រំ។ បញ្ហាសុខភាព និងអនាម័យក៏កាន់តែមានសារៈសំខាន់ផងដែរជា ពិសេសនៅពេលដែលជំងឺកូវីត១៩ មានការគំរាមកំហែងនៅលើទូទាំងពិភពលោក។ ប្រទេសជប៉ុន នឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ៕
ដោយ ៖ កោះកែវ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង