ព័ត៍មានទាន់​ហេតុការណ៏
Search
ចិន​និយាយ​ថា ​តៃវ៉ាន់​

ចិន​និយាយ​ថា ​តៃវ៉ាន់​ ត្រូវ​បាន​ស្វាគមន៍​ដើម្បី​ចូល​រួម​AIIB ​ជាមួយ​ឈ្មោះ​សម​ស្រប​ដែល​អាច​ទទួល​យក​បាន

 

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ បាន​រាយការណ៍​នៅថ្ងៃពុធ ទី០១ ខែ​មេសាថា ចិន ស្វាគមន៍​ការ​សម្រេច​របស់តៃវ៉ាន់ ដើម្បី​ស្នើ​សុំ​ចូលរួម​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនាសម្ព័ន្ធ​អាស៊ី​ ដឹកនាំ​ដោយ​ក្រុង​ប៉េកាំង (AIIB)​ ដរាប​ណា​កោះ​ដែលគ្រប់​គ្រង​ដោយ​ខ្លួន​ឯង​នេះ​ ប្រើប្រាស់​ឈ្មោះ​សម​ស្រប​​មួយ​នោះ។

ការិយាល័យ​កិច្ច​ការតៃវ៉ាន់របស់ចិន បាន​ទទួល​លិខិត​មួយច្បាប់​របស់តៃវ៉ាន់ ស្ដីអំពី​បំណង​ដើម្បី​ចូលរួម​ និងបានបញ្ជូន​លិខិត​នេះទៅ​ឲ្យ​លេខា​ធិការ​ដ្ឋាន​បណ្ដោះអាសន្ន​របស់​ AIIB រួច​ហើយ។ ស៊ីនហួ បាន​រៀបរាប់​តាមអ្នកនាំពាក្យ​របស់​ការិយា​ល័យ​កិច្ច​ការតៃវ៉ាន់ លោកម៉ា​ ស៊ាវ​កាង ដែល​បាននិយាយ​ដូច្នេះ។

លោកម៉ា បាននិយាយ​ថា​ ” AIIB គឺ​បើក​ចំហ​ និង​រួម​បញ្ចូល។ យើង​ស្វាគមន៍​តៃវ៉ាន់ ដើម្បី​ចូលរួម​នៅក្នុង AIIB នៅក្រោមឈ្មោះ​សម​ស្រប​មួយ។ ប្រទេស​ភាគច្រើន​រួមទាំង​អាមេរិកផង មិន​ទទួលស្គាល់​តៃវ៉ាន់​ទេ ដោយ​សារ​សម្ពាធ​ពី​ប្រទេសចិន។ តៃវ៉ាន់ មិន​មែន​ជា​សមាជិក​របស់​អង្គការ​សហប្រជា​ជាតិ​ (UN) ធនាគារ​ពិភពលោក ឬក៏​អង្គកា​រមូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​នោះទេ។ យ៉ាង​ណា​ក៏ដោយ ក៏​តៃវ៉ាន់ ជាសមាជិក​របស់ធនាគារ​អភិវឌ្ឍ​អាសីុដែរ នៅ​ក្រោម​ឈ្មោះ​ចិនតៃបិុ។

អាមេរិក បាន​អំពាវនាវ​ដល់បណ្ដាប្រទេស​ឲ្យ​ពិចារណា​២ដង​អំពីការ​ចូលរួម AIIB រហូត​ទាល់​តែ​វា​អាច​បង្ហាញ​នូវ​ស្ដង់​ដារ​គ្រប់គ្រាន់​ស្ដី​ពី​អភិបាល​កិច្ច​ និង​បរិស្ថាន​ និង​ការ​ការពារ​សង្គម។

ចិន បាន​ចាត់ទុក​តៃវ៉ាន់ ជាេខត្ដ​ផ្ដាច់​ខ្លួន​មួយ និង​មិន​បានច្រានចោល​កា​រប្រើប្រាស់​កម្លាំង​ទ័ព​នោះទេដើម្បី​នាំយក​តៃវ៉ាន់​ ឲ្យមក​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់ខ្លួន។ យ៉ាង​ណា​ក៏ដោយ ចាប់តាំងពី​ប្រធានាធិបតី​បច្ចុប្បន្ន​របស់តៃវ៉ាន់ លោកម៉ា យិញចេវ បាន​ឡើង​កាន់​អំណាច​នៅក្នុងឆ្នាំ​២០០៨នោះមក ភាពជាសត្រូវ​បានថយចុះ​យ៉ាង​ច្រើន​សម្បើម​ ហើយភាគី​ទាំង​ពីរ​បានចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ និងការ​វិនិយោគ​មួយ​ចំនួន៕

Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684