Connect with us

ព័ត៌មានជាតិ

សាលារៀន​ជិត​៧០​ហើយ​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក

បានផុស

នៅ

ភ្នំពេញ​ ៖​ រហូតមកដល់​ពេលនេះ​មាន​សាលារៀន​ចំនួន​៦៧​ហើយ​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្តាឡី​ស័ក​ពិសេស​សាលារៀន​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ដូចជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ និង​បាត់ដំបង​ដោយសារ​ពលករ​ខ្មែរ​មកពី​ថៃ​មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​អំពី​វិធានការ​សម្រាប់​គ្រឹះស្ថានសិក្សា ដែល​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្តាឡីស័ក​ឲ្យ​ដឹង​ថា ​ដោយសារ​ចំនួន​ពលករ​មកពី​ថៃ​ច្រើន​តម្រូវ​ឲ្យ​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​យក​សាលារៀន​មួយចំនួន​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​រហូតមកដល់​ពេលនេះ​មាន​សាលា​ចំនួន​៦៧​ហើយ​ដែល​ក្រសួង​អប់រំ​បាន​ប្រគល់​ឲ្យ​ក្រសួងសុខាភិបាល​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ ដែល​ភាគច្រើន​នៅ​ខេត្ត​ជាប់​ព្រំដែន​ដូចជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ និង​បាត់ដំបង​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​កិច្ចប្រជុំ​នោះ​បាន​លើកឡើង​អំពី​វិធានការ​មួយចំនួន សម្រាប់​គ្រឹះស្ថានសិក្សា ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដូចជា​១.​ការពិនិត្យ​និង​ប្រមូល​ផ្តុំ​គ្រឹះស្ថានសិក្សា​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សិស្ស​បាន​ចូលរៀន​។ ​២.​ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ត្រូវ​សិក្សា​និង​លើក​សំណើ​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា​ពិនិត្យ​ដោះស្រាយ​។ ៣.​ក្រសួង​នឹង​ចុះ​រៀបចំ​បណ្ណាល័យ​ឌីជីថល ឬ​មជ្ឈមណ្ឌល​ឌីជីថល នៅតាម​គ្រឹះស្ថានសិក្សា​ដែលមាន​សក្តានុពល ដូចជា វិទ្យាល័យ​ធនធាន វិទ្យាល័យ​ដែលមាន​បរិស្ថាន​ស្អាត ៤.​ក្រសួង​នឹង​ផ្តល់​សៀវភៅសរសេរ សៀវភៅ​សិក្សា​គោល បរិក្ខារ​អនាម័យ ឧបករណ៍​អេឡិចត្រូនិក ថាស​ទូរទស្សន៍ ឯកសារ​និង​មេរៀន​ឌីជីថល ឯកសារ​មេរៀន​ផ្សេងទៀត ដល់​គ្រឹះស្ថានសិក្សា​មួយចំនួន​ជា​មួយ​គ្នា​នេះ។

លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​គណៈ​អភិបាលខេត្ត ក្រុង ស្រុក ឃុំ ភូមិ ជួយ​ចាត់វិធានការ​បន្ថែម​ក្នុងការ​គ្រប់គ្រង និង​តាមដាន​ជន​ចំណូលស្រុក​ផងដែរ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម