Connect with us

សុខភាព

ត្រូវ​ប្រុង​ប្រយ័ត្ន ថ្នាំ​ឈឺ​សន្លាក់​

បានផុស

នៅ

គ្រោះមហន្តរាយ​ នៃ​ការប្រើប្រាស់​ថ្នាំ​ឈឺសន្លាក់ ឬ ថ្នាំ​សរសៃ (Nonsteroidal Anti-Inflammatory Drug, NSAIDs) ដែល​ខុសពី​ក្បួន​បច្ចេកទេស​វេជ្ជសាស្ត្រ គឺជា​ប្រធានបទ​ដែល​យើង​គួរ​យកចិត្តទុកដាក់​ខ្ពស់​។​

​យើងទាំងអស់គ្នា ​ពិតជា​បាន​ដឹង​ច្បាស់​ហើយ​ថា​ គ្រប់​ឱសថ​ទាំងអស់ គឺ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ទុក​សម្រាប់​ព្យាបាល និង​ការពារ​រាល់​គ្រប់​ជំងឺ ​នៃ​សរី​រាង្គកាយ​របស់​មនុស្ស​យើង នៅ​ក្នុង​នោះ​ផងដែរ​ក៏​មាន​ឱសថ​ក្រុម NSAIDs ដែលជា​ក្រុម​ឱសថ​ដូចជា ៖
– Ibuprofen
– Diclofenac
– Aspirin
– Ketoprofen
– Aciclofenac
– Etodolac
– Indomethacin
– Ketorolac
– Nabumetone
– Sulindac
– Tolmetin ជាដើម​។​ល​។​

NSAIDs គឺជា​ក្រុម​ឱសថ​ដ៏​មាន​សារៈប្រយោជន៍​ខ្លាំង​ផងដែរ សម្រាប់​យកមកប្រើ​ប្រាស់​ក្នុងការ​ព្យាបាល និង​កាត់បន្ថយ​នូវ​អាការៈ​មួយចំនួន ​នៃ​ការ​រលាក​រ៉ាំរ៉ៃ និង​ស្រួចស្រាវ​ដូចជា​ ៖
– ជំងឺ​រលាក​សន្លាក់​
– ជំងឺ​រលាក​សរីរាង្គ​
– កាត់បន្ថយ​នូវ​ការឈឺចាប់ និង ការ​ហើម (​ក្រោយ​ការវះកាត់ ឬ ប៉ះទង្គិច​)
– កាត់បន្ថយ​ការឡើង​កម្ដៅ ….​។​ល​។​

​វត្តមាន នៃ​ក្រុម​ឱសថ NSAIDs នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត​យើង ​ក្នុង​គោលបំណង​យកមកប្រើ​ប្រាស់​ទៅតាម​បច្ចេកទេស​វេជ្ជសាស្ត្រ ដើម្បី​ជួយ​សម្រួល និង​ព្យាបាល​ជូន​ដល់​គ្រប់​អ្នកជំងឺ​យើងទាំងអស់គ្នា​។ ក៏ប៉ុន្តែ ស្របពេលនោះ​ផងដែរ​ ក្រុម​ឱសថ​នេះ​ក៏​មាន​នូវ​គុណវិបត្តិ និង​ភាព​គ្រោះថ្នាក់​ដែល​អាច​បង្ក​នូវ​គ្រោះមហន្តរាយ​ដល់​សុខភាព ​ក៏ដូចជា​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ផងដែរ ប្រសិន​ជា​យើង​យក​ឱសថ​នេះ​មកប្រើប្រាស់​មិនបាន​ត្រឹម​ត្រូវ​ទៅតាម​ក្បួនខ្នាត​បែបផែន​វេជ្ជសាស្ត្រ ​៖
– វា​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​រលាក ដំបៅ ធ្លុះធ្លាយ និង​អាច​បង្ក​ឲ្យ​មានការ​ហូរ​ឈាម​ក្នុង​ក្រពះ និង​ពោះ​វៀន​បាន​។​
– អាច​បង្ក​ផលប៉ះពាល់​ដល់​តម្រងនោម ហើយ​អាច​ឈានដល់​ការ​ខ្សោយ ឬ​លែង​ការ​ដំណើរ​តែម្ដង​។​
– អាច​ប៉ះពាល់​ទៅដល់​កំណក ​នៃ​គ្រាប់​ឈាម ដែល​ធ្វើឲ្យ​ការ​ហូរ​ឈាម​មិន​ងាយ​បញ្ឈប់​។​
– ប៉ះពាល់​ទៅដល់​មុខងារ​ថ្លើម (​ធ្វើ​ឲ្យ​រលាក ឬ ខ្សោយ​ថ្លើម​)​។​
– វា​ក៏​អាច​បង្ក​ឲ្យ​មាន​ការឡើង​សម្ពាធ​ឈាម​ផងដែរ​។​

​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សំណូមពរ​ដល់ ​លោក លោកស្រី ​សូម​ចៀសវាង​នូវ​ការទិញ​មក​ប្រើប្រាស់​នូវ​ក្រុម​ឱសថ​ក្រុម NSAIDs នេះ​ដោយ​ខ្លួនឯង មិនមាន​វេជ្ជបញ្ជា​ពី​វេជ្ជបណ្ឌិត ដែល​នាំ​ដល់​ការប្រើប្រាស់​ខុស​បច្ចេកទេស​វេជ្ជសាស្ត្រ និង​នាំមក​ផលប៉ះពាល់​ដូចខាង​លើ​។​

«​ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​សុខភាព​ផ្សេងៗ មក​អំពី​ការប្រើប្រាស់​ថ្នាំ​សរសៃ សូម​មក​ធ្វើការ​ពិគ្រោះ​ពិនិត្យ ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​ជាមុន ដើម្បី​ចៀសវាង​នូវ​គ្រោះ​មហន្តរាយ​សុខ​ភាព​។​ »“​ឱសថ អាវុធ​មុខ​ពីរ​!”៕​
អត្ថបទ ៖ រស្មី​

ចុចអាន៖ការបង្កកំណើតកូនភ្លោះ អាចមានផលវិបាកឬទេ?

ចុចអាន៖រោគសញ្ញា និង​ផលវិបាក​នៃ​ជំងឺ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម