ព័ត៌មានជាតិ
គិតឲ្យច្បាស់ មុនដើរទៅខ្ចីលុយធនាគារ ចរចាឲ្យអស់រឿងថ្លៃសេវារដ្ឋបាល ទាំង ០៥ នេះសិន
អតិថិជននៅពេលទៅរកកម្ចីធនាគារ គួរស្វែងរកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយការចំណាយមិនចាំបាច់ ពេលខ្លះមានលក្ខខណ្ឌពិសេសអាចចរចាបានថែមទៀតផង។ លោក គា បុរាណ ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា ជាទូទៅធនាគារតែងតែគិតថ្លៃសេវារដ្ឋបាលពីអតិថិជន ដែលជាថ្លៃចំណាយលើការរត់ឯកសារផ្តល់កម្ចី។ គោលការណ៍នេះអនុវត្តតាមសភាពជាក់ស្តែង តាមធនាគារនីមួយៗ។

សេវារដ្ឋបាលដែលលោក គា បុរាណលើកឡើងមានដូចជា៖
១. ចំណាយកម្រៃសេវាពី ០.៥% ទៅ ១% នៃទំហំកម្ចី
២. សេវាចុះបន្ទុកការីនៅអង្គភាពសុរិយោដី
៣. សេវាមេធាវី
៤. សេវាធានារ៉ាប់រងប្រចាំឆ្នាំ
៥. សេវាឆែក CBC (Credit Bureau Cambodia)
លោក គា បុរាណ ថា ធនាគារនឹងគិតថ្លៃសេវាតាមទំហំកម្ចី។ ឧទាហរណ៍អតិថិជនទទួលបានកម្ចី ៧០ ០០០ ម៉ឺនដុល្លារបើធនាគារគិតកម្រៃសេវា ១% អតិថិជនត្រូវចំណាយប្រហែល ៧០០ ដុល្លារ ទៅធនាគារ។ អតិថិជនក៏ត្រូវបង់ថ្លៃសេវាចុះបន្ទុកនៅអង្គភាពសុរិយាដី ដើម្បីបញ្ជាក់ពីការដាក់ទ្រព្យបញ្ចាំនៅធនាគារ។
ជាមួយគ្នានេះ អតិថិជនអាចបង់ថ្លៃមេធាវី ថ្លៃសេវាឆែក CBC រួមទាំងការបង់ថ្លៃសេវាធានារ៉ាប់រងប្រចាំឆ្នាំលើអចលនទ្រព្យ។
បើតាមលោកគា បុរណា ធនាគារខ្លះយកការប្រាក់ទាប តែគេគិតថ្លៃសេវារដ្ឋបាលខ្ពស់ ចំណែកធនាគារខ្លះយកការប្រាក់ខ្ពស់ តែគេអាចលើកលែងថ្លៃសេវារដ្ឋបាល។ ការគិតថ្លៃសេវារដ្ឋបាលនេះមិនអនុវត្តជាទូទៅទេ អាស្រ័យតាមគោលការណ៍ធនាគារនីមួយៗ រួមទាំងការចរចារវាងអតិថិជននិងសាមីធនាគារផ្ទាល់។
លោកគា បុរណា បានក្រើនរំលឹកថា មុនទៅស្វែងរកកម្ចីនៅធនាគារណាមួយ អតិថិជនត្រូវសាកសួរព័ត៌មានលម្អិតឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត។
តាមរបាយការណ៍ឆ្នាំ ២០២០ កម្ពុជាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលរួមមាន ធនាគារពាណិជ្ជចំនួន៥១ ធនាគារឯកទេសចំនួន ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៦ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៤៦៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


