Connect with us

ព័ត៌មានជាតិ

ពល​រដ្ឋ​សង្កាត់​គោកចក៨០​គ្រួ​សារ​​ទទួល​អំ​ណោ​យ​មនុស្សធម៌ពី​អភិបាលក្រុង​សៀមរាប

បានផុស

នៅ

​លោក នួន ពុទ្ធា​រ៉ា អភិបាល​ នៃ​គណៈ​អភិបាលក្រុង​សៀមរាប បាន​ជួប​សាកសួរ​សុខទុក្ខ​និង​នាំ​យក​អំ​ណោ​យ​មនុស្សធម៌​ ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៨០​គ្រួសារ រស់នៅក្នុង​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​១៧ ខែមករា ឆ្នា២០២១។

លោក​អភិបាលក្រុង​សៀមរាប បាន​ថ្លែង​ថា អំណោយ​ដែល​នាំមក​ចែក​ជូន​នេះ បាន​មកពី​ការ​ជួយ​ឧបត្ថម្ភ របស់​មាតាបិតា​សិស្ស លោកគ្រូ​អ្នកគ្រូ បុគ្គលិក និង​គណៈគ្រប់គ្រង​នៃ​សាលា​ វេស​ហ្គេ​ត​អន្ត​រជាតិ ដោយ​ក្នុង​០១គ្រួសារ ទទួលបានអង្ករ​១០​គីឡូក្រាម មី​១​កេះ សាច់ក្រក​១​គីឡូ សម្ភារៈ​សិក្សា ០១​កញ្ចប់ និង​ថវិកា​២០០០០​រៀល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយ​នៅ​ក្នុង​ឱកាស​នេះ លោក​អភិបាលក្រុង​សៀមរាប បា​នធ្វើការ​សំណេះសំណាល ​និង​ថ្លែង​អំ​ណរ​គុណចំពោះមាតាបិតា​សិស្ស លោកគ្រូ​អ្នកគ្រូ បុគ្គលិក និង​គណៈគ្រប់គ្រង​នៃ​សាលា​វេស​ហ្គេ​ត​អន្តរជាតិ ​ដែល​ជួយ​ចែករំលែក ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិការជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត និង​បាន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បានជា​ប្រចាំ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ខ្លួន​ពី​ជំងឺ​កូ​វី​ង​-១៩ និងសូម​ចូលរួម​សហការណ៍​ រាយការណ៍ អោ​យបាន​ទាន់ពេលវេលា​ដល់​អាជ្ញាធរ​ភូមិ​សង្កាត់ មន្ត្រីនគរបាល​ប៉ុស្តិ៍ ក្នុងករណី​មាន​អ្នកជិតខាង ទើប​ត្រឡប់​មកពី​ក្រៅ​ប្រទេស ជាពិសេស​ប្រទេស​ថៃ ចូល​មកក្នុង​សហគមន៍ ដើម្បី​អោយ​អាជ្ញាធរ​ភូមិ​សង្កាត់យើង​ធ្វើការ​ត្រួតពិនិត្យ និង​ចាត់វិធានការ តាម​ការណែនាំ​របស់​ក្រសួង​សុ​ខា​ភិបាល ដើម្បីអោយ​ប្រាកដថា អ្នក​ដែល​ទើប​វិល​ត្រឡប់មកវិញ​គ្មាន​មេរោគ​កូ​វិដ​១៩ ​ធានាបាន​នូវ សុវត្ថិភាព​គ្រប់ៗ​គ្នា​នៅក្នុង​សហគមន៍​យើង ៕​

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម