Connect with us

ព័ត៌មានជាតិ

ភ្លើងឆេះអគារ​ខ្ពស់​លែង​ជា​បញ្ហា ជប៉ុន​ផ្ដល់​ជំនួយរថយន្ត​ពន្លត់អគ្គិភ័យ​ បំពាក់​កាំជណ្តើរ​កម្ពស់​៤០​ម៉ែត្រ

បានផុស

នៅ

​រាជរដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ថវិកា​ចំនួន ២ ២៧,៧៣៦​ដុល្លារ​អាមេរិក សម្រាប់​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រថយន្ត​ពន្លត់​អគ្គិភ័យ​ ដែល​បំពាក់​ដោយ​កាំជ​ណ្តើរ​កម្ពស់​៤០ ម៉ែត្រ ចំនួន​មួយ​គ្រឿង​។ រថយន្ត​ពន្លត់អគ្គិភ័យ​ប្រភេទ​បែបនេះ នឹង​ក្លាយ​ជា​រថយន្ត​ពន្លត់អគ្គិភ័យ​លើកដំបូង​គេ​និង​មិន​ធ្លាប់មាន​ ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ មិ​កា​បំ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥត​សំណង​ សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ KUSANONE ជាមួយ​លោក​ ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ២០២១នេះ ​បាន​មានប្រសាសន៍​លើកឡើងថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩១ បន្ថែម​លើ​គម្រោង​ឥណទាន​និង​ជំនួយ​ឥត​សំណង​ខ្នាត​ធំ រដ្ឋាភិបាល​ជប៉ុន​ បាននិងកំពុង​អនុវត្ត​កម្មវិធី KUSANONE នៅ​កម្ពុជា ដើម្បី​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល​ ក្នុង​ការ​អនុវត្ត​គម្រោង​របស់​ពួកគាត់​។ KUSANONE មានន័យថា “​មូលដ្ឋាន​” ក្នុង​ភាសា​ជប៉ុន​។ នៅ​ក្នុង​រយៈពេល​បី​ទសវត្សរ៍​ចុងក្រោយ​នេះ ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូល​រួម​ចំណែក​ក្នុង​គម្រោង​ជាង​៦០០ តាមរយៈ​ជំនួយ​ឥត​សំណង​KUSANONE ។

​លោក​បន្ត​ថា គម្រោង​ទាំងនេះ បាន​ចូលរួមចំណែក​ដោយ​ផ្ទាល់ ក្នុង​ការ​លើកកម្ពស់​គុណ​ភាព​នៃ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​ នៅ​កម្រិត​មូលដ្ឋាន ហើយ​គម្រោង​ដែល​បាន​ចុះហត្ថលេខា​នេះ​ មាន​ដូច​ខាង​ក្រោម​៖ គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ រាជរដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ថវិកា​ចំនួន ២ ២៧,៧៣៦​ដុល្លារ​អាមេរិក សម្រាប់​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រថយន្ត​ពន្លត់អគ្គិភ័យ​ដែល​បំពាក់​ដោយ​កាំជណ្ដើរ​​កម្ពស់​៤០ ម៉ែត្រ ចំនួន​មួយគ្រឿង ដែល​នឹង​ក្លាយ​ជា​រថយន្ត​ពន្លត់អគ្គិភ័យ​ប្រភេទ​បែបនេះ​លើកដំបូង​គេ ដែល​មិន​ធ្លាប់​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​រាជធានី​ភ្នំពេញ​។ លោក​បញ្ជាក់​ថា ជប៉ុន​ក៏​នឹង​ផ្គត់ផ្គង់​រថយន្ត​ពន្លត់អគ្គិភ័យ ​ដែល​បំពាក់​ដោយសារ​ធាតុគីមី ចំនួន​មួយ​គ្រឿង និង​ឡានទឹក​ពន្លត់អគ្គិភ័យ ចំនួន​ពីរ​គ្រឿង សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ លើសពីនេះ​ទៀត មូលនិធិ​ជំនួយ​ឥតសំណង​នេះ នឹង​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​ប្រតិបត្តិការ និង​ការ​ថែរក្សា​ឧបករណ៍​ពន្លត់អគ្គិភ័យ​នេះ​។ កម្មវិធី​បណ្តុះបណ្តាល​នេះ នឹង​ជួយ​អ្នក​ពន្លត់អគ្គិភ័យ​ជនជាតិខ្មែរ ឆ្លើយតប​ចំពោះ​អគ្គិភ័យ​នៅ​ក្នុង​អគារ​ខ្ពស់ៗ និង​ឧប្បត្តិហេតុ​នានា​ ដែល​ពាក់ព័ន្ធ​នឹង​វត្ថុ​ធាតុ​ ដែល​មាន​គ្រោះ​ថ្នាក់ខ្ពស់ ដោយ​មានន័យថា​ពួកគេ នឹង​អាច​​ឆ្លើយតប​ឲ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​។

ជំនួយ​នេះ នឹង​ជួយ​លើកកម្ពស់​សុវត្ថិភាព​ និង​ជួយ​ការពារ​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ប្រមាណ ៤០០,០០០​នាក់ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​ភ្ញៀវ​ទេសចរ និង​អ្នកដំណើរ​ជំនួញ​មកពី​ជុំវិញ​ពិភពលោក​ ផង​ដែរ​។ ​ស្រប​ពេល​ដែល​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥត​សំណង​នេះ ​ត្រូវ​បាន​ចុះហត្ថលេខា អនុស្សរណៈ​យោគយល់​គ្នា រវាង​កងកម្លាំង​ពន្លត់អគ្គិភ័យ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន Safety Sakura Service Co., Ltd.​ ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង និង សមត្ថភាព​បន្ថែម​ទៀត​។

​លោក​បន្តទៀតថា តាម​អនុស្សរណៈ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ កងកម្លាំង​ពន្លត់អគ្គិភ័យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន Safety Sakura Service Co., Ltd. នឹង​សហការគ្នា​ ដើម្បី​សម្រេច​បាន​នូវ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ពន្លត់អគ្គិភ័យ និង​ជួយសង្គ្រោះ​របស់​កង​ពន្លត់អគ្គិភ័យ​រាជធានី​ភ្នំពេញ​។ លោក​បន្ត​ទៀ​ត​ថា នៅ​ពេល​ថ្មីៗ​នេះ ប្រទេស​កម្ពុជា​បាននិងកំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។​ ទន្ទឹមនឹងនេះ​ ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន ​ដែល​ត្រូវ​ដោះស្រាយ​។ ប្រទេស​ជប៉ុន​នឹង​បន្ត​ចូលរួមចំណែក ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ តាមរយៈ​គ្រោងការណ៍​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ផ្សេងៗ​។​

​លោក ​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​បាន​ថ្លែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ជប៉ុន​ ដែល​ជា​និច្ច​ជា​កាល​តែងតែ​ជួយ​ជា​ជំនួយ​មក​កម្ពុជា​ ដោយ​ឥត​សំណង ពិសេស​នៅ​រាជធានី​ភ្នំពេញ​ជប៉ុន​ បាន​ជួយ​ជំនួយ​ជាច្រើន​មិន​ថា ថវិកា​និង​បច្ចេកទេស​នោះ​ទេ។ លោក​ ឃួ​ង ស្រេង​បន្តថា កម្ពុជា​និង​ជប៉ុន​បាន​ចង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​ប្រទេស​កម្ពុជា​យើង​ចំនួន​៦២​ឆ្នាំ​ហើយ ហើយ​ទំនាក់ទំនង​នេះ ​កម្ពុជា​បាន​ផ្លែផ្កា​ជាច្រើន​ពី​ប្រទេស​ជប៉ុន៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​ដើមឈើ​ធំៗ​ មានអា​យុ​កាល​រាប់រយឆ្នាំនៅ​លើសួន​កា​ណា​ឌីយ៉ា ត្រូ​វបា​នអាជ្ញាធរលះមែកកែលម្អ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម