ព័ត៍មានទាន់​ហេតុការណ៏
Search
pisey-2015-04-01-full-G

ផ្ទះ​ខ្មែរ ជា​ដួង​ព្រលឹង​បង្ហាញ​រូបរាង​ក្នុងភូមិ​ខ្ញុំ​

សៀមរាប​ ៖ នៅក្នុង​១​ឆ្នាំ​ម្តង​ មានការ​ដាក់​តាំង​បង្ហាញ​នូវ​រូបរាង​ផ្ទះ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​អង្គរ​សង្ក្រាន្ត​​ខេត្ត​សៀមរាប ​ផ្តល់​ឱកាស​នូវ​ការ​ជួបជុំ​ជា​មហា​គ្រួសារ​ក្នុង​ការ​ចូលរួម​លើកតម្កើង​អរិយធម៌​ផ្ទះ​ខ្មែរ​ដែល​ជា​ព្រលឹង​ខ្មែរ​។
ផ្ទះ​ខ្មែរ​ពី​ដើម​រៀងមក​ដើម្បី​សង់​ឲ្យ​ចេញ​ជា​រូបរាង​ឡើង អាស្រ័យ​ដោយសារ​មាន​ឈើ​វែងៗ​ជា​សសរ និង​គ្រឿង​តំបូល​ផ្សេងៗ ត្រូវ​ប្រើ​ឈើ​ដែល​រឹងមាំ​ទៀត​ផង​។ ជាពិសេស​ផ្ទះ​ខ្មែរ​ដែល​ចំណាយ​សាងសង់​ឈើ​ល្អៗ​ក៏​ទៅតាម​លទ្ធភាព​អ្នកមាន​ធនធាន​ច្រើន​ទើប​អាច​សង់ផ្ទះ​ខ្មែរ​បាន​។
ផ្ទះ​ខ្មែរ​ដែល​នៅក្នុង​រូបភាព​ខាង​លើ​នេះ​គឺជា​ផ្ទះ​ខ្មែរ​សម័យ​ក្រោយ​ទំនើប​រួច​មក​ហើយ ដែល​សំដៅ​ទៅ​នឹង​ផ្ទះ​បុរាណ​ខ្មែរ​មាន​ជាអាទិ៍​ផ្ទះ​គ្រូភ្លេង​ដែល​មាន​ទម្រង់​ជា​ផ្ទះ​បិត​ផ្ទះ​ធ្វើ​គ្រឿង​រណ្ដាប់​បុណ្យ​ ដែល​មាន​សណ្ឋាន​ជា​ផ្ទះ​រោង​មាន​ត​.សំយាប ផ្ទះ​ធ្វើ​បង្អែម នំចំណី ដែល​មាន​លក្ខណៈ​ជា​ផ្ទះ​រោង​ដាល ផ្ទះ​តម្បាញ​សង់ ឡើងជា​ប្រភេទ​ផ្ទះ​កឹង និង​សាលាឆទាន ផ្ទះ​ខ្មែរ​មិន​ចោល​នោះ​ទេ​ នៅ​ក្បួនខ្នាត​មាន​រចនាបថ​រំលេច​នូវ​ហោ ជាង​មាន​ក្បូរក្បាច់​រចនា​យ៉ាង​ប្រណិត​ដែល​មើលទៅ​មាន​ភាព​ស្កឹមស្កៃ​។
វត្ថុបំណង​របស់​ភូមិ​ខ្ញុំ​បាន​បង្ហាញ​នូវ​ផ្ទះ​ខ្មែរ​គឺ​ឲ្យ​សាធារណៈ​ជន​បាន​សិក្សា​ស្វែងយល់​អោយ​កាន់ តែ​ច្បាស់​អំពី​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ខ្លួន​ក្នុង​ការ​លើកតម្កើង​អត្តសញ្ញាណ​ដួង​ព្រលឹង​ខ្មែរ​វប្បធម៌​ជាតិ ដើម្បី​ឲ្យ​ភ្ញៀវ​អន្តរជាតិ​កាន់តែ​យល់​ច្បាស់​ពី​អរិយធម៌​ដ៏​រុងរឿង​ដែល​ស្តែង​ចេញពី​ភូមិ​ខ្ញុំ​ផ្ទះ​ខ្មែរ៕
កញ្ញា​វ៉ាត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684