ព័ត៍មានទាន់​ហេតុការណ៏
Search

ឆេះ​បង្គោល​ភ្លើង​មាន​ខ្សែ​រញ៉េរញ៉ៃ​ តែ​ប្រជាពលរដ្ឋ​ពន្លត់​ទាន់​ពេល

 

ភ្នំពេញ ​៖​ បង្គោល​ភ្លើង​ដែល​មាន​ខ្សែ​ត​បែកខ្នែង​រញ៉េរញ៉ៃ​មើល​មិន​យល់​នោះ​ បាន​ឆេះ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំគ្នា​បាញ់​បំពង់​ពន្លត់​អគ្គិភ័យ​ពន្លត់​ភ្លាម ​មិន​ឲ្យ​រាលដាល​នោះ​ទេ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៥ នៅមុខ​ផ្ទះ​លេខ​១១៩ ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា។

បង្គោល​ភ្លើង​នោះ​មាន​ភាព​រញ៉េរញ៉ៃ​ជា​ខ្លាំង​ហើយ​នៅ​កៀក​ផ្ទះ​ប្រជាពលរដ្ឋ ជាហេតុ​បណ្ដាល​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទៀត​ផង៕

ខ្លាហោះ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684