ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ និង​រថយន្ត​ដឹក​ដី​ព្រលះ​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​ខូចខាត​រៀងខ្លួន

 

ភ្នំពេញ​ ៖ ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ និង​រថយន្ត​ហ៊ីយ៉ាន់ដាយ ដែល​បើក​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​បាន​ព្រលះ​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ទាំងពីរ​គ្រឿង​រង​ការខូចខាត​រៀងខ្លួន​។ ប៉ុន្តែ​អ្នក​បើកបរ​រថយន្ត​ទាំងពីរ​ពុំ​មាន​រង​របួស​អ្វី​ឡើយ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ដី​លីហួ ផ្លូវ​៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ហ្វុយសូ​ ប្រភេទ​ក្រឡុក​ស៊ីម៉ងត៍ ពាក់​ស្លាក​លេខ 5A-0224​បាន​បើក​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ លុះដល់​ចំណុច​កើត​ហេតុ​ក៏​បុក​ជាមួយ​រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ដែល​​​បើក​គេច​ពី​ម៉ូតូ​ក្នុង​ទិសដៅ​​​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាស​ទិស​គ្នា​ បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត​រៀងខ្លួន។ តែ​ម្ចាស់​ពុំបាន​រង​របួស​អ្វី​ឡើយ ហើយ​ក្រោយពី​កើតហេតុ​ម្ចាស់​រថយន្ត​ហ៊ីយ៉ាន់ដាយ​បាន​រត់គេច​បាត់ ដោយ​ឲ្យ​ម្ចាស់​រថយន្ត​នោះ​​​មក​ដោះស្រាយ ​ដោយ​ចេញ​សង​ទៅ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​២៨០​ដុល្លារ​ដើម្បី​បញ្ចប់​រឿង៕

ឌីរៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684