Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាម​ មានព​ល​រដ្ឋ​ចំណាកស្រុក​ទៅ​ប្រទេសជិតខាង​ ជាង​១​ម៉ឺន​៣​ពាន់​នាក់

បានផុស

នៅ

​​មាន​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​ចំណាកស្រុក​ទៅកាន់​ប្រទេសជិតខាង​ មាន​ចំនួន​សរុប​១៣.៥៨២​នាក់ ​ក្នុង​នោះ​ប្រជាពលរដ្ឋ​ ដែល​ទៅ​ស្របច្បាប់​មាន​ចំនួន ១០.៦៨០​នាក់​ប៉ុណ្ណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ប៉ាង ដា​នី អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខេត្ត​កំពង់ចាម​ បាន​មានប្រសាសន៍ថា ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ចំណាកស្រុក​ទាំងនោះ​ មាន​ប្រជាពលរដ្ឋ​ ដែល​បាន​ធ្វើ​ចំណូលស្រុក​ត្រឡប់មកវិញ​មាន​ចំនួន​សរុប ៦.១១៣​នាក់​។ លោកស្រី​បាន​បន្ត​ថា​ ក្នុង​នោះ​ប្រជាពលរដ្ឋ​ចំណាកស្រុក​ច្រើនជាងគេ គឺ នៅ​ស្រុក​ស្ទឹងត្រង់ ដែល​មាន​ប្រមាណ​ជា ២.៥៩៣​នាក់ ស្រុក ព្រៃឈរ​មាន ២.០៥៣​នាក់​ និង​តិចជាងគេ គឺ​នៅ​ក្រុង​កំពង់ចាម មាន ៥៧៣​នាក់​។

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ប្រចាំ ឆ្នាំ​២០២០​របស់​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត​កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២១​ លោកស្រី ប៉ាង ដា​នី បាន​មានប្រសាសន៍​ទៀត​ថា​ ដោយឡែក ចំពោះ​អ្នក​ចំណូលស្រុក​វិញ គិត​ត្រឹម​ថ្ងៃ​១៨ ខែ​មករា ឆ្នាំ​២០២១​នេះ ស្រុក​ដែល​ច្រើន​ជាង​គេ គឺ ៖ ១.​ស្រុក​ចំការលើ មាន​ចំនួន ១.២៣៣​នាក់​។ ទី​២.​ស្រុក​ព្រៃឈរ មាន​ចំនួន ៨.២០១​នាក់​។ ៣.​ស្រុក​កំពង់សៀម មាន​ចំនួន ៨០៩​នាក់ និង​ស្រុក​ ដែល​តិច​ជាង​គេ​ គឺ​ស្រុក​ស្រី​សន្ធរ​។

​លោកស្រី​បាន​បន្ថែមថា​«​តាម​បណ្តាញ​ផ្សព្វផ្សាយ​ថា​ នាបច្ចុប្បន្ន​មាន​ជន​ទុច្ចរិត​មួយ​ចំនួន ឆ្លៀត​ក្នុង​ឱកាស​ធ្វើ​សកម្មភាព ជួញដូរ​មនុស្ស​ក្នុង​បរិបទ​ជំងឺ​កូ​វីដ​១៩​។ អញ្ចឹង​ទេ យើង​ជា​គណៈកម្មាការ​ខេត្ត ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ត្រូវតែ​រួបរួមគ្នា ខិតខំ​ធ្វើការ​ងារ​នេះ ឲ្យ​បាន​ជោគជ័យ​»​។ ជាមួយគ្នា​នោះដែរ លោកស្រី​បាន​ថ្លែង​នូវ​ការ​កោតសរសើរ ចំពោះ ក្រុមការងារ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញភារកិច្ច កន្លងមក​។ ប៉ុន្តែ នៅ​ឆ្នាំ​បន្ទាប់​នេះ យើងទាំងអស់គ្នា ត្រូវ​តែ​មាន​ផែនការ​សកម្មភាព​មាន​របាយការណ៍​ច្បាស់លាស់ ដើម្បី​បញ្ជាក់​ពី​សកម្មភាព​ការងារ ដែល​យើងទាំងអស់គ្នា បាន​យកចិត្តទុកដាក់​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​គ្រប់​បណ្ដា​គោលដៅ ​ផង​ដែរ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​បុរស​ម្នាក់ លួច​នាំ​ពលករ​ខ្មែរ​១១​នាក់ និង​ក្នេង​ម្នាក់​ឆ្លង​ដែន​ទៅ​ថៃ ត្រូវកម្លាំង​ការពារ​ឃាត់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម