ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-1-A-37-Full

កំពុង​ចែកចាយ​គ្រឿងញៀន​នៅ​ម្តុំ មុខ​ពេទ្យ​សង្ឃ ត្រូវ​ សមត្ថកិច្ច ចំរុះ​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន​

 

ភ្នំពេញ ៖ សមត្ថកិច្ច​ចំរុះ​របស់​សាលា​ខណ្ឌ​សែនសុខ​ បាន​ចាប់ខ្លួន​បុរស​ម្នាក់​ជាប់ចោទ​រឿង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ កាលពី​ថ្ងៃទី​២៩ ខែមេសា​ឆ្នាំ​២០១៥ នៅ​ម្តុំ​មុខ ពេទ្យ​លោកសង្ឃ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ បុរស​ជាប់ចោទ​ឈ្មោះ​តាំង ថៃ​ឡេង អាយុ​១៨ឆ្នាំ​គ្មាន​ទីលំនៅ​ និង​មុខរបរ​ពិតប្រាកដ។

សមត្ថកិច្ច​និយាយ​ថា នៅ​មុន​ពេល​ចាប់ខ្លួន​ជន​ជាប់ចោទ​ បាន​កំពុង​ចែកចាយ​គ្រឿងញៀន​នៅ​ទីនោះ​ខណៈនោះ​កម្លាំង​សមត្ថកិច្ច​ចំរុះ​របស់​គណៈបញ្ជាការ​ ឯកភាព​ខណ្ឌ​សែន​សុខ បាន​ប្រតិ​ប្រតិបត្តិការ ចុះ​ធ្វើ​រដ្ឋបាល​ឆែកឆេរ​តាម​បន្ទប់​ផ្ទះ​ជួល​ នៅ​តំបន់​នោះបាន​ប្រទះឃើញ​ជន​ខាង លើ​កំពុង​ធ្វើ​សកម្មភាព​ ក៏​ឃាត់ខ្លួន​ឆែកឆេរ​ក​ឃើញ​ថ្នាំញៀន​ចំនួន​២​កញ្ចប់​នៅក្នុង​ហោប៉ៅ​ ទើប​ចាប់​ខ្លួន​តែម្តង​។ ថ្នាំញៀន​ដែល​ចាប់បាន នៅក្នុង​ខ្លួន​ជនជាប់ចោទ​លើ​មួយ​កញ្ចប់​ពណ៌​ស​ថ្លា ហៅ​ម៉ា​ទឹកកក​និង​មួយ​កញ្ចប់​ទៀត​ពណ៌​ផ្កាឈូក៕

សឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684