ជីវិតកម្សាន្ដ
តោះចូលរួមទាំងអស់គ្នា ! ហ៊ុយ យ៉ាឡេង បំផុសយុទ្ធនាការម្នាក់១ដុល្លារជួយសម្រួលទុក្ខលំបាកតាៗស៊ីក្លូជាង៣០០នាក់
ភ្នំពេញ ៖ ក្នុងគោលបំណងចូលរួមជួយសម្រួលដល់ការលំបាកនិងខ្វះខាតរបស់ពូៗនិងលោកតាប្រកបរបរធាក់ស៊ីក្លូរផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានចេញមុខបំផុសយុទ្ធនាការម្នាក់១ដុល្លារសម្រាប់មហាជនដើម្បីប្រមូលថវិកាជួយសម្រួលដល់ទុក្ខលំបាករបស់ពួកគាត់នាពេលសព្វថ្ងៃ។
លោក ហ៊ុយ យ៉ាឡេង បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា កថាជ័យ របស់ខ្លួនថាតោះលេង Challenge យុទ្ធនាការម្នាក់១ដុល្លារជូនលោកតាៗស៊ីក្លូរអោយមានក្តីសុខនាជីវិតចុងក្រោយ។
លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ថា ដោយខ្ញុំបានមើលឃើញសន្ទុះនៃការស៊ែរចែករំលែក អំពីរូបភាពលោកតាទឹកភ្នែកអង្គុយទស្សនារឿងជីវិតខ្លួនឯងជីវិតឪពុកតស៊ូធាក់ស៊ីក្លូរឿងដើម្បីកូនដែលការស៊ែរនោះកើនឡើងរហូតដល់១២០០០នាក់ស៊ែរ។
ផលិតកររូបនេះបានប្រាប់ឲ្យដឹងទៀតថា ដោយសារតែហេតុផលនេះហើយទើបធ្វើឲ្យខ្ញុំមានទឹកចិត្តបង្កើតChallenge នេះឡើងសង្ឃឹមថាបានថវិកា ខ្លះជូនលោកតាៗទាំង៣០០នាក់ដែលកំពុងប្រកបរបរធាក់ស៊ីក្លូឲ្យមានសេចក្តីសុខខ្លះនាជីវិតចុងក្រោយ សូមបងប្អូនក្នុងស្រុកនិងក្រៅស្រុកចូលរួមតាមសទ្ធា។
បញ្ជាក់ឲ្យដឹងបន្ថែមពីនេះលោកហ៊ុយ យ៉ាឡេងបានលើកឡើងថា សប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុកអាចចូលរួមតាមសកម្មវិធីនៃការបញ្ចាំងកុននៅទីវាលជូនលោកតា ៣០០នាក់ទស្សនាភាពយន្តជីវិតរឿង ដើម្បីកូន ដោយមានរៀបចំអាហារពេលល្ងាចនិងជូនថវិកាលោកតាៗដើម្បីជួយបន្ធូរទុក្ខលំបាក។ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ទី២៣ខែមករា ឆ្នាំ២០២០ វេលាម៉ោង៥រសៀលដែលមានទីតាំងស្ថិតនៅនាយកដ្ឋានភាពយន្តថ្មីទល់មុខវត្តកៀនឃ្លាំង។
សូមបញ្ជាក់ថា ចំពោះសប្បុរសជនដែលចូលរួមបរិច្ចាគអាចធ្វើឡើងតាមលេខអាខោនលោក ហ៊ុយ យ៉ាឡេង ដូចខាងក្រោម Account Name : Huy Yaleng (ABA Account Number :000 205 738)/ ACLEDA Account Number : 0900 00 41733313, ACLEDA ToanChet : 06 9239789 / Wing Account Number : 03975972 ឬទំនាក់ទំនងទូរស័ព្ទលេខ ០១២ / ០៦៩ ២៣៩ ៧៨៩ ៕
ដោយ ៖ ចាន់រ៉ា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង