ព័ត៌មានអន្ដរជាតិ
ព្រិលធ្លាក់ខ្លាំងនៅជប៉ុន រថយន្ត១៣៤គ្រឿងបុកតកន្ទុយគ្នា ស្លាប់០១នាក់និងរបួសរាប់សិបនាក់
រថយន្តយ៉ាងហោចណាស់១៣៤គ្រឿងបានបុកតកន្ទុយគ្នា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសជប៉ុនកាលពីថ្ងៃអង្គារម្សិលមិញនេះ នៅពេលព្យុះព្រិលបានវាយប្រហារលើផ្លូវហាយវ៉េមួយ។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរាប់សិបនាក់រងរបួស។

រដ្ឋាភិបាលនិយាយថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវ Tohoku Expressway ក្នុងខេត្តភាគខាងជើង Miyagi នាពេលរសៀល លើកំណាត់ផ្លូវប្រហែល១គីឡូម៉ែត្រ។
អាជ្ញាធរបានដាក់ល្បឿនកំណត់ ៥០គីឡូម៉ែត្រក្នុងមួយម៉ោងដោយសារព្រិលធ្លាក់ខ្លាំងបានកាត់បន្ថយការមើលឃើញ ប៉ុន្តែវាមិនអាចការពារគ្រោះមហន្តរាយនេះបានឡើយ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា មនុស្សប្រហែល២០០នាក់ត្រូវជាប់នៅក្នុងគ្រោះថ្នាក់នេះ ដោយ១២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ប្រធានលេខាធិការខុទ្ទកាល័យលោក Katsunobu Kato បានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្ដិការជួយសង្គ្រោះកំពុងដំណើរការ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានទទួលរងការវាយប្រហារដោយព្យុះព្រិលយ៉ាងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយផ្នែកខ្លះនៃប្រទេសនេះបានជួបប្រទះអត្រាព្រិលធ្លាក់ខ្លាំងជាងការរំពឹងទុក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ភាគខាងជើងប្រទេសវៀតណាមត្រជាក់ខ្លាំង ដល់ថ្នាក់ធ្លាក់ព្រិល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


