ព័ត៍មានទាន់​ហេតុការណ៏
Search
ការ​បោះឆ្នោត

តើ​ការ​បោះឆ្នោត​របស់​ប្រទេស​នីហ្សេរីយ៉ា​អាច​ជំរុញ​រលក​ប្រជាធិបតេយ្យ​នៅ​អាហ្វ្រិក​បាន​ដែរ​ឬទេ​?

 

ទីក្រុង​ប៉ារីស​ ៖​ ការ​ផ្លាស់ប្តូរ​ដោយ​សន្តិវិធី​ជា​លើកដំបូង​មិន​ធ្លាប់​មាន​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា បន្ទាប់ពី​ការបោះឆ្នោត​នៅ​សប្តាហ៍​នេះ​បាន​បំផុស​ឲ្យ​ក្តីសង្ឃឹម​ថា​វា​នឹង​អាច​បង្ក​ឲ្យ​មាន​និន្នាការ​ក្នុងចំណោម ប្រទេស​អាហ្វ្រិក​ផ្សេងទៀត​ដែល​លទ្ធិប្រជាធិបតេយ្យ​មិន​អាច​ចាប់យក​បាន។

នៅ​ក្នុង​ទ្វីប​មួយ​ដែល​បណ្តា​មេដឹកនាំ​តែងតែ​បដិសេធ​មិន​ព្រម​ចុះ​ចេញពី​តំណែង​នោះ​ ស្រាប់តែ​ឆន្ទៈ​របស់​លោក​Goodluck Jonathan បាន​ទទួលយក​ការ​បរាជ័យ​ ហើយ​ចុះ​ចេញពី​តំណែង​តាម​ការ​ចង់​បាន​របស់​អ្នកសង្កេតការណ៍​បរទេស។

ឧបការី​រដ្ឋ​របស់​សហរដ្ឋអាមេរិក​សម្រាប់​ទ្វីប​អាហ្វ្រិក​​ Linda Thomas-Greenfield ​បាន​ប្រាប់ AFP ​ថា «​នីហ្សេរីយ៉ា​បាន​ក្លាយ​ជា​ឧទាហរណ៍​ដ៏​ធំ​មួយ​ទូទាំង​ទ្វីប​អាហ្វ្រិក​ ដែល​លទ្ធិ​ប្រជាធិបតេយ្យ​នេះ​គួរតែ​រដ្ឋាភិបាល​ទាំងអស់​យក​តម្រាប់​តាម»

មាន​សញ្ញា​វិជ្ជមាន​ជាច្រើន​នៅ​កន្លែង​ផ្សេងទៀត​ដោយ​ការ​តវ៉ា​ត្រូវបាន​បញ្ចប់​ការ​កាន់កាប់​ប្រទេស​ប៊ើគីណា​ហ្វា​សូ​រយៈពេល​២៧​ឆ្នាំ​របស់ ​លោក Blaise Compaore នៅក្នុង​ខែតុលា ព្រមទាំង​ការបោះឆ្នោត​ប្រកបដោយ​សន្តិវិធី​នៅ​ប្រទេស​ម៉ាឡាវី​និង​ណា​មី​ប៊ី​។​

ប្រទេស​ហ្គាណា កេនយ៉ា ម៉ាលី​ និង​សេណេហ្គាល់​ ក៏​ត្រូវ​បាន​គេ​ឃើញ​ថា ​មាន​ការ​បោះឆ្នោត ដោយ​សេរី​ និង​ដំណើរ​ផ្លាស់ប្តូរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ផង​ដែរ។

លោក​Philippe Hugon ​មកពី​វិទ្យាស្ថាន​ទំនាក់ទំនង​យុទ្ធសាស្ត្រ​យោបល់​អន្តរជាតិ​នៃ​ប្រទេស​បារាំង​បាន​និយាយ​ថា ​ព្រឹត្តិការណ៍​នៅ​ប៊ើគីណា​ហ្វា​សូ​ និង​នីហ្សេរីយ៉ា​អាច​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ទូទាំង​តំបន់។ ងាក​ទៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ​និង​កូត​ឌី​វ័រ​ដែល​នឹង​រៀបចំ​ការបោះឆ្នោត​នៅ​ចុង​ឆ្នាំនេះ​គឺ​មាន​បំណង​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ​ចំពោះ​វិបត្តិ​ក្រោយ​ការបោះឆ្នោត​ចុងក្រោយ​របស់ខ្លួន​នៅក្នុង​ឆ្នាំ២០១០។

លោក Hugo Sada អតីត​ប្រតិភូ​សិទ្ធិមនុស្ស​នៃ​អង្គការ​អន្ដរជាតិ La Francophonie បាន​និយាយថា​​ «​ក្រឡេក​មើល​ទៅ២០​ ឆ្នាំមុន​វិញ​យើង​នឹង​មើល​ឃើញ​ពី​របៀប​ដែល​ដំណើរការ​ប្រជាធិបតេយ្យ​ត្រូវ​បាន​ពង្រឹង​»​។​ «​អ្វីដែល​សំខាន់បំផុត​នោះ​គឺ​មិនមែនជា​បច្ចេកទេស​ឥត​ខ្ចោះ នៃ​ការ​បោះឆ្នោត​ទេ​ ប៉ុន្តែ​គឺ​កម្រិត​នៃ​ការចូលរួម​បោះឆ្នោត​និង​ការ​ទទួល​យក​លទ្ធផល»

ការ​ទទួល​ជ័យជម្នះ​របស់​Muhammadu Buhari ក្នុង​ការ​បោះឆ្នោត​នៅ​នី​ហ្សេ​រី​យ៉ា​នៅ​សប្តាហ៍​នេះ​គឺជា​លើក​ទី​ប្រាំបី​គត់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​អនុតំបន់​សាហា​រ៉ា​អាហ្វ្រិក​ដែល​អ្នក​ប្រជែង​បាន​យកឈ្នះ​អ្នក​កំពុង​កាន់​តំណែង​នៅក្នុង​ការបោះឆ្នោត​៕

AFP

វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684